Connect with us

ព័ត៌មានជាតិ

កម្ពុជា មានករណីជំងឺគ្រុនចាញ់ជាង៥០០ករណី ថយចុះ ៤៦ភាគរយ

បានផុស

នៅ

នៅក្នុងឆមាសទី១នេះ កម្ពុជា មានករណីជំងឺគ្រុនចាញ់ប្រមាណជាង ៥០០ករណី មានការថយចុះ៤៦% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ បានឱ្យដឹងថា នៅឆមាសទី១ឆ្នាំ២០២២ នេះនិន្នាការករណីគ្រុនចាញ់មានការថយចុះគួរឱ្យកត់សម្គាល់ ដោយមានចំនួនករណីសរុបតែ ៥១២ ករណី ក្នុងនោះ ប្រភេទមេរោគគ្រុនចាញ់សន្ធំ និងចំរុះមានចំនួនតែ៤០ ករណី ប្រភេទវីវ៉ាក់ ៤៧១ ករណី និងប្រភេទម៉ាឡាយ៉េ ចំនួន១ ករណី។

ចំនួននេះបើប្រៀបធៀបទៅនឹងឆមាសទី១ រយៈពេលបីឆ្នាំដូចគ្នា ពោលគឺចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២នេះ ករណីវិជ្ជមានគ្រប់ទម្រង់មានការថយចុះក្នុងរង្វង់ ៤៦% ដែលនេះជាកត្តាជោគជ័យរបស់កម្ពុជា។ ជាងនេះទៅទៀត ចាប់តាំងពីឆ្នាំ២០១៨ មកដល់បច្ចុប្បន្ននេះ មិនមានករណីស្លាប់ ដោយសារជំងឺគ្រុនចាញ់ឡើយ។

បើទោះបីជាជំងឺគ្រុនចាញ់មានការថយចុះយ៉ាងណាក៏ដោយ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខា ភិបាល បានជំរុញឱ្យរួមគ្នាបន្តអនុវត្តជំហានចុងក្រោយ ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៣ខាងមុខ។

ក្នុងឱកាសដឹកនាំក្រុមការងារប្រតិភូជាន់ខ្ពស់អង្គការសុខភាពពិភពលោក ចុះសិក្សាស្វែងយល់អំពីវឌ្ឍនភាពវិស័យ សុខាភិបាល ពិសេសលើកម្មវិធីលុបបំបាត់ជំងឺគ្រុនចាញ់ និងការថែសុខភាពបឋមរបស់ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី៤ កក្កដា លោករដ្ឋមន្ត្រី បានបន្តថា ចំនួនអ្នកជំងឺប្លាស់ស្មូដ្យូមហ្វាល់ស៊ីប៉ារ៉ូម ថ្វីដ្បិតតែមានការថយចុះច្រើន តែគ្រប់គ្នាត្រូវពង្រឹង បន្ថែមទៀត ជាពិសេសសកម្មភាពអនុវត្តជំហានចុងក្រោយ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ការចូលរួមចំណែកយ៉ាងសកម្មពីមន្ដ្រីពាក់ព័ន្ធនេះ គឺជាភាពចាំបាច់បំផុត ដើម្បីសម្រេច​ឱ្យបាននូវផែនការយុទ្ធសាស្ត្រជាតិ លុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១-២០២៥ របស់រាជរដ្ឋាភិបាលជាពិសេសគឺ​ជំហានចុងក្រោយលុបបំបាត់ឱ្យបាននូវជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូម នៅឆ្នាំ២០២៣។

លោករដ្ឋមន្ត្រី បានណែនាំដល់ស្ថាប័នពាក់ព័ន្ធជាពិសេសមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ត្រូវពិនិត្យតាមដាន​ស្ថានភាពជំងឺឱ្យទាន់ពេលវេលារាល់២៤ម៉ោង និងមានវិធានការឆ្លើយតបបន្ទាន់តាមវិធីសាស្ត្រ១-៣-៧ ហើយក្នុងករណី​រកឃើញមានវិជ្ជមានជំងឺនេះត្រូវព្យាបាល និងកំណត់ភូមិសាស្ត្រសម្បុកចម្លង និងឆ្លើយតបកម្ចាត់សម្បុកបង្កជំងឺ។ ត្រូវចូលរួមប្រតិបត្តិឱ្យមានប្រសិទ្ធភាពនូវវិធីសាស្ត្រជំហានចុងក្រោយ «លុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូម ត្រឹមឆ្នាំ២០២៣» លើគោលដៅប្រជាជនចេញចូលទៅតំបន់ប្រឈមជំងឺគ្រុនចាញ់ ដូចជា អ្នកប្រកបរបរចូលព្រៃរក​អនុផលព្រៃឈើ អ្នកទៅបោះជំរុំ ឬអ្នកទេសចរកម្សាន្តក្នុងព្រៃភ្នំជាដើម។ ត្រូវបង្កើនប្រសិទ្ធភាពនៃការគ្របដណ្តប់មុង​ជ្រលក់ថ្នាំ ដល់ប្រជាជនចល័ត និងចំណាកស្រុកឱ្យបាន ១០០ភាគរយ ពិសេសតាមរយៈអ្នកស្ម័គ្រចិត្តព្យាបាល​ជំងឺគ្រុនចាញ់ចល័តហើយត្រូវពង្រឹង និងពង្រីកវិសាលភាពការព្យាបាលផ្តាច់ជំងឺគ្រុនចាញ់ប្រភេទវីវ៉ាក់ ដោយថ្នាំ Prima quine ១៤ ថ្ងៃនៅទូទាំងប្រទេសឱ្យមានប្រសិទ្ធភាពខ្ពស់៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១៥ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១៨ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ២០ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

Sokha Hotels

ព័ត៌មានពេញនិយម