ជីវិតកម្សាន្ដ
បាត់ខ្លួនតារាសិចជប៉ុន ១០ថ្ងៃ ស្រាប់តែប្រទះឃើញសាកសពនៅលើជម្រាលភ្នំ
តារាសម្តែងសិចជប៉ុន Rina Arano ត្រូវគេប្រទះឃើញសាកសពបោះចោលនៅលើជម្រាលភ្នំក្នុងព្រៃ ក្នុងទីក្រុង Hitachiota ខេត្ត Ibaraki ដែលមានចម្ងាយប្រហែល ៦ម៉ែត្រពីក្រោមផ្លូវព្រៃមួយ ក្រោយពីបាត់ខ្លួនរយៈពេល ១០ថ្ងៃ។

យោងតាមសារព័ត៌មានជប៉ុន នាងបានបាត់ខ្លួនកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ លុះ ១០ថ្ងៃក្រោយមក សាកសពតារាស្រីរូបនេះត្រូវគេរកឃើញ ខណៈសាកសពមានសភាពអាក្រាតកាយ និងរលួយផ្នែកខ្លះទៅហើយ។
Rina ជាតារាម៉ូដែលស្រាតឯករាជ្យ ហើយនាងក៏ត្រូវបានគេស្គាល់ផងដែរថា ជាតារាថតវីដេអូអាសអាភាសដ៏ល្បីល្បាញម្នាក់។
តាមរយៈខ្សែអាត់វីដេអូ CCTV គេបានឃើញនាងជាលើកចុងក្រោយ នៅក្នុងរថយន្តរបស់បុរសម្នាក់ កាលពីថ្ងៃទី៥ ខែមិថុនា។ បន្ទាប់ពីនោះ ស្រាប់តែគ្រួសាររបស់ Rina រាយការណ៍ថា នាងបានបាត់ខ្លួន។ ប៉ូលិសបានតាមដានទៅដល់ផ្ទះវីឡារបស់លោក Hiroyuki Sampei អាយុ ៣៣ឆ្នាំ ក្រោយសង្ស័យថាគាត់ជាជនចាប់ជំរិត និងបង្ខាំងនារីរងគ្រោះ ខណៈផ្ទះវីឡារបស់គាត់ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីផ្លូវព្រៃ ដែលគេប្រទះសាកសព Rina នោះទេ។
ការបោសសម្អាតបន្ទប់ក្រោមដីនៃវីឡាបុរសរូបនេះ ប៉ូលិសបានរកឃើញពូកមួយ និងរបស់របរផ្សេងទៀតដែលបញ្ជាក់ថា មានមនុស្សធ្លាប់ស្នាក់នៅទីនោះ។ ទោះជាយ៉ាងណា Rian មិនត្រូវបានរកឃើញឡើយ។
ដោយបដិសេធការចោទប្រកាន់នេះ Sampei បានអះអាងថា គាត់បាននាំ Rina ទៅវីឡារបស់គាត់ពិតមែន ហើយនាងបានយល់ព្រមឱ្យគាត់ថតរូបដាក់ខ្នោះ ប៉ុន្តែគាត់បានបើកឡានជូននាងទៅហាងក្បែរនោះ ហើយនាងក៏ចុះពីឡានគាត់ទៅ។
បើផ្អែកតាមរបាយការណ៍របស់ប៉ូលិសបានឱ្យដឹងថា Rina Arano ត្រូវបានចងភ្ជាប់ទៅនឹងដើមឈើដោយគ្មានសម្លៀកបំពាក់ ហើយបានស្លាប់អស់រយៈពេលជិតពីរសប្តាហ៍មកហើយ។ យោងតាមរបាយការណ៍នៃការធ្វើកោសល្យវិច័យ កាលពីថ្ងៃទី២១ ខែមិថុនា Rina អាចត្រូវបានគេច្របាច់កសម្លាប់។ យ៉ាងណាមិញ បច្ចុប្បន្នករណីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Asiaone
ចុចអាន៖ Marian ត្រូវផលិតករស្នើថតរឿងថ្មីជាមួយតារាកូរ៉េ តែនាងបដិសេធ ព្រោះមូលហេតុនេះ

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ