Connect with us

សុខភាព

គ្រូពេទ្យហាមមិនឲ្យប្រើម្សៅហ៊ុយលើទារកដាច់ខាត ព្រោះអាចបង្កគ្រោះថ្នាក់

បានផុស

នៅ

ជាទូទៅយើងឃើញមាតាបិតាគ្រប់រូប ស្ទើរតែគ្រប់គ្នាទាំងជនជាតិខ្មែរ និងបរទេស និយមលាបម្សៅហុយលើទារក និងកុមារ ទាំងមិនដឹងទេថា វាផ្តល់គ្រោះថ្នាក់ និង​ផល​ប៉ះពាល់ប៉ុណ្ណានោះទេ ហើយ​ស្បែក​ទារក​មិន​ត្រូវ​ការ​លាប​ម្សៅ​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្សៅហុយកាលពីមុនស្ទើរតែ​គ្រប់​ម៉ាក មាន​លាយ​សារធាតុ​គីមី​ម្យ៉ាង​ឈ្មោះ​ថា Talcum ដែល​សារធាតុ​ទាំង​នោះ​មិន​ត្រឹម​តែ​ផ្ដល់​ផល​ប៉ះពាល់​ដល់​ទារក និង​កូន​ក្មេង​ទេ សូម្បី​តែ​មនុស្ស​ពេញ​វ័យ​ក៏​ផ្ដល់​ផល​ប៉ះពាល់​ដែរ។

បើតាម វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​បញ្ជាក់​ថា​ ពេល​ដែល​យើង​លាបម្សៅ​ទាំង​នោះ​នឹង​ហុយ​ចូល​តាម​ច្រមុះទារក (ច្រមុះ​ទារក​មិន​មាន​រោម​ច្រមុះ​ច្រើន​ដើម្បី​ទប់​ការ​ហុយ​នោះ​ទេ ធ្វើឲ្យ​បរិមាណ​ហុយ​ចូល​សួត​កាន់​តែ​ច្រើន ហើយ​សួត​ទារក​កាន់​តែ​តូច​សួត​កាន់តែនៅខ្ចី) ធ្វើឲ្យ​ទារក​ប្រឈម​នឹង​ជំងឺ​ជា​ច្រើន​ដូចជា រលាកទងសួត រលាក​សាច់​សួត ជំងឺ​ហឺត ធ្វើឲ្យ​ក្អក​រ៉ាំរ៉ៃ រលាក​បំពង់ក និង​ឈាន​ដល់​ការ​កើត​មហារីក​បើ​ប្រើ​កាន់​តែ​យូរ​ទៅៗ។ លើស​ពីនេះ​សារធាតុ Talcum នេះ ក៏​ធ្វើឲ្យ​កើត​រោគ​ស្ត្រី​ផង​ដែរ និង​ប្រឈម​នឹង​ជំងឺ មហារីក​ដៃស្បូន មហារីក​ជញ្ជាំង​សាច់​ស្បូន ចំពោះ​ស្ត្រី​ដែល​ប្រើ​ម្សៅ​ទាំងនេះ​លាប​នៅ​ក្រលៀន និង​លីអូ។ ក្រោយមក​មានក្រុមហ៊ុនម្សៅខ្លះមិនមានលាយសារធាតុ Talcum នេះទេ ដោយ​ពួកគេ​ផលិត​ពី​ម្សៅ​ពោត ឬ​ម្សៅ​ធម្មជាតិ​ផ្សេង​ទៀត​មួយ​រយ​ភាគរយ តែវាក៏នៅតែ​ផ្តល់​ផល​ប៉ះពាល់​ដល់​សួត​ទារក ព្រោះ​សួត​របស់​មនុស្ស​មិនត្រូវការអ្វីទាំងអស់​គឺ​ត្រូវការ​តែ​ខ្យល់​អុកស៊ីសែន​មួយ​មុខ​គត់។

ក្នុងករណី​កូន​លោក​អ្នក​មាន​បញ្ហាស្បែក អ្នក​គប្បីយក​អាអូន​មក​មន្ទីរពេទ្យ​ជា​ជាង​ប្រើប្រាស់​ថ្នាំលាប ឬ​ម្សៅហ៊ុយ​តាមទម្លាប់ចាស់៕

ប្រែសម្រួល៖ វារី

ចុចអាន៖កូនមិនសូវញ៉ាំ ពណ៌អាហារ ៥​ នេះ អាចជួយក្មេងៗឲ្យមានចំណង់វិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម