ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ហាមកីឡាករចេញប្រកួត ប្រើប្រាស់សារធាតុ ដែលមានការហាមឃាត់
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តាំផ្ញើដល់កីឡាដែលនឹងចេញទៅប្រគួតប្រទេសឥណ្ឌូនេស៊ី ធ្វើយ៉ាងណាហាមដាច់ខាតនូវការប្រើប្រាស់សារធាតុ ដែលមានការហាមឃាត់សម្រាប់កីឡា ពីព្រោះវាជាការបំផ្លាញមុខមាត់ប្រទេសជាតិដ៏ធំ។

សម្ដេចតេជោ មានប្រសាសន៍បែបនេះ នៅក្នុងពិធីសំណេះសំណាល និងផ្តល់ដំបូន្មានដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុនចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០២២។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា៖ “អ្វីដែលសំខាន់របស់យើង គឺធ្វើយ៉ាងណាធានាក្រឹត្យក្រម នៃការប្រកួតក្បួនខ្នាត នៃការប្រកួត ចៀសវាងការបំពានណាមួយទៅលើលក្ខន្តិកៈ នៃការប្រកួត នេះជាចំណុចទី១។ ចំណុចទី២ គឺហាមដាច់ខាតកុំឱ្យមានការប្រើប្រាស់រឿងអ្វី ដែលហាមឃាត់សារធាតុ ដែលមានការហាមឃាត់សម្រាប់កីឡា ដែលនោះគឺជាការធ្វើឱ្យបាត់បង់កិត្តិយសជាតិ មេដាយមាស ឬមេដាយប្រាក់ ឬអត់មេដាយ មិនសំខាន់ទេ តែការបំផ្លាញដោយការប្រើប្រាស់នូវសារធាតុដែលហាមឃាត់ គឺជាការបំផ្លាញមុខមាត់ប្រទេសជាតិដ៏ធំ។ មេដាយដែលក្រុមទាំងមូលបានទទួលមិនគ្រប់គ្រាន់ ដើម្បីនឹងប៉ះប៉ូវមុខមាត់ដែលខូចខាត ដោយសារការប្រើប្រាស់នូវសាធាតុញៀន ឬសារធាតុដែលហាមឃាត់កីឡានោះទេ”។
ទាក់ទងទៅនឹងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនេះដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា យើងគួរតែអរគុណប្រទេសឥណ្ឌូនេស៊ី ដែលព្រមទទួលធ្វើជាម្ចាស់ផ្ទះ ដើម្បីបង្កើតឱ្យមានព្រឹត្តិការណ៍នេះ សម្រាប់ជនពិការរបស់យើង ចៀសវាងនូវការខកខាន ពីព្រោះយើងបានខកខាននៅហ្វីលីពីន និងវៀតណាមរួចមកហើយ៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
បច្ចេកវិទ្យា១ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ