ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរថយន្តចង្កូតស្តាំបង់ពន្ធ មិនបាច់កែចង្កូត តែហាមនាំចូលថ្មី
ឆ្លើយតបជាមួយការទាមទាររបស់ក្រុមអ្នកបើកបររថយន្តចង្កូតស្តាំ ដែលស្នើសុំចូលបង់ពន្ធ តែមិនកែចង្កូត សម្តេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតតាមការស្នើសុំនោះ ដោយអនុញ្ញាតិឱ្យរថយន្តចង្កូតស្តាំដែលកំពុងមានវត្តមាននៅក្នុងប្រទេសចូលបង់ពន្ធ ដោយមិនបាច់កែចង្កូត តែសម្តេចបានហាមដាច់ខាតចំពោះការនាំចូលជាថ្មី។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា៖ “ម្សិលមិញនេះ បងប្អូនបានស្នើសុំថា សុំបង់ពន្ធតែមិនប្ដូរចង្កូត។ ឥឡូវខ្ញុំយល់ស្រប ជាមួយនឹងសំណូមពររបស់បងប្អូន។ បងប្អូនត្រូវចូលមកបង់ពន្ធ បងប្អូនមិនចាំបាច់ប្ដូរចង្កូតទេ សម្រាប់អ្នកដែលមិនទាន់បានប្ដូរ។ អ្នកដែលបានដូរហើយ គឺឱ្យវាចប់ទៅ ដើម្បីយើងមានឡានចង្កូតឆ្វេងប្រើនឹងគេ តែអ្នកដែលមិនទាន់បានដូរ ត្រូវចូលមកបង់ពន្ធ រួចហើយក្រសួងសាធារណការត្រូវចេញផ្លាកឱ្យគេ”។

សម្ដេចតេជោ បញ្ជាក់ថា សុពលភាពនៃការបង់ពន្ធនេះ គឺបញ្ចប់ត្រឹមថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២២។ សម្ដេចតេជោ មានប្រសាសន៍បន្ថែមថា៖ ”ចាប់ពីថ្ងៃស្អែកទៅ រថយន្តដែលនាំចូលថ្មីជាចង្កូតស្តាំ មិនឱ្យបង់ពន្ធ ហើយក៏មិនឱ្យប្ដូរចង្កូតដែរ ហើយចាប់យកតែម្ដង មិនចាំបាច់និយាយអីទៀត គឺចាប់យកតែម្ដង។ ខ្ញុំអនុញ្ញាតនេះ គឺអនុញ្ញាតក្នុងរង្វង់រថយន្តចង្កូតស្ដាំ ដែលកំពុងធ្វើចរាចរណ៍នៅលើទឹកដីកម្ពុជាតែប៉ុណ្ណោះ សុំស្ដាប់ឱ្យច្បាស់ ទាំងនគរបាលយុត្តិធម៌ អាវុធហត្ថ និងគ្រប់ផ្នែកទាំងអស់ត្រូវចាំឱ្យច្បាស់”។

សម្តេចតេជោ បន្តថា រថយន្ដចង្កូតស្ដាំដែលកំពុងឋិតនៅក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុន្មាន គឺអនុញ្ញាតប៉ុណ្ណឹង ប៉ុន្តែរថយន្តនាំចូលថ្មីមិនអនុញ្ញាតទេ ហើយរថយន្តដែលកំពុងនាំមកដល់ព្រំដែន គឺត្រូវបញ្ជូនត្រឡប់ទៅវិញទាំងអស់ ពីព្រោះរថយន្តចង្កូតស្ដាំ មិននាំចូលតាមវៀតណាម តាមឡាវនោះទេ គឺនាំចូលពីថៃ។
បើតាមសម្ដេចតេជោ ហ៊ុន សែន បច្ចុប្បន្នប្រទេសកម្ពុជា មានរថយន្តចង្កូតស្តាំចំនួន ៦ ៩៩៩ គ្រឿង កែចង្កូតរួចហើយចំនួន ៤ ២៩៩ គ្រឿង មិនទាន់បានកែចំនួន ២ ៥០៩ គ្រឿង។

ជាមួយគ្នានោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានបន្តអំពាវនាវឱ្យចូលរួមរកស៊ីបង់ពន្ធ ពីព្រោះយើងមានលុយទិញឡានជិះ តែមិនបង់ពន្ធ មិនមែនជាវិធីល្អនោះទេ៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង