សេដ្ឋកិច្ច
តម្រូវការអង្កររបស់ ថៃ នឹងកើនឡើង ខណៈសង្គ្រាម អ៊ុយក្រែន នៅតែបន្ត
ស្របពេលកំពុងមានការព្រួយបារម្ភអំពីកង្វះខាតស្រូវសាលីនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន អ្នកសេដ្ឋកិច្ចថៃបាននិយាយថា តម្រូវការអង្ករនៅឆ្នាំនេះនឹងកើនឡើង ដោយសារសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាផលប៉ះពាល់នៃការកើនឡើងតម្លៃទំនិញពិភពលោកជាដើម ។
អ្នកសេដ្ឋកិច្ចថៃបានចង្អុលបង្ហាញថា ពេលនេះគឺជាឱកាសដែលត្រូវផលិតអង្ករប្រចាំឆ្នាំនៅក្នុងប្រទេសថៃ ដែលជាប្រទេសនាំចេញធំជាងគេទី៣ របស់ពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌា និងវៀតណាម ខណៈដែលកង្វះខាតស្រូវសាលីនៅលើពិភពលោក នឹងក្លាយជាឱកាសបង្កើនប្រាក់ចំណេញសម្រាប់អ្នកផលិតស្រូវ-អង្ករដែលជាដំណាំជំនួស ស្របពេលដែលកម្លាំងពលកម្មសំខាន់ៗជាច្រើនកំពុងប្រឈមមុខនឹងឧបសគ្គផ្សេងៗទៀត ។
លោក Nisit Panthamit អ្នកជំនាញសេដ្ឋកិច្ចថៃបានចង្អុលបង្ហាញអំពីតម្រូវការចាំបាច់ក្នុងការមានផែនការដែលតុល្យភាពគ្នា និងការមានបច្ចេកវិទ្យាកាន់តែប្រសើរឡើង ដើម្បីគាំទ្រដល់កសិករថៃជំនាន់ក្រោយ ក្រៅពីវិបត្តិនៅអ៊ុយក្រែន ។
ចំណែក លោក Nipon Boonmee អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលផ្នែកស្រូវ-អង្ករនៅខេត្តឈៀងម៉ៃបាននិយាយថា នៅពេលតម្លៃអង្ករឡើងថ្លៃ ចំនួនបរិមាណថ្លៃដើមដែលត្រូវចំណាយទៅលើទំនិញផ្សេងៗទៀតក៏ត្រូវឡើងថ្លៃដូចគ្នាផងដែរដូចជា តម្លៃប្រេងឥន្ធនៈ និងជីជាដើម ខណៈពីមុនជីមួយបាវថ្លៃត្រឹមតែ ៦០០ បាតប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះឡើងដល់ ១,០០០ បាតក្នុង ១ បាវ ដូច្នេះវាមិនចម្លែកទេដែលតម្លៃអង្ករឡើងថ្លៃនោះ ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ VOA Lao
ចុចអាន ៖ រដ្ឋមន្រ្តីការបរទេស អាមេរិក នឹងមកប្រទេសអាស៊ានចំនួន ២ នៅសប្ដាហ៍នេះ
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់