ព័ត៌មានជាតិ
គិតត្រឹមរសៀលនេះ រាជរដ្ឋាភិបាលទទួលបានថវិកាពីសប្បុរសជន ដើម្បីបោសសំអាតមីនជាង ១៥លានដុល្លារ និងជាង ១៩០លានរៀល
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានថវិកាពីសប្បុរសជនជាង ១៥លានដុល្លារអាមេរិក និងជាង ១៩០លានរៀល ដើម្បីបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះនៅក្នុងប្រទេសកម្ពុជា។
តាមរយៈទំព័រហ្វេសប៊ុក នៅរសៀលថ្ងៃនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរថា «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! គិតមកដល់ពេលនេះសប្បុរសជន ដែលបានចូលរួមសម្រាប់បំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះមានចំនួនទឹកប្រាក់ 15,614,910ដុល្លារ និងប្រាក់រៀលចំនួន 190.800.000រៀល»។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបន្តថា នេះជាចលនាជាតិដ៏ធំ ដើម្បីឆ្ពោះទៅរកសូន្យគ្រាប់មីននៅឆ្នាំ ២០២៥។ ប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា «ដើម្បីសម្រួលដល់ការចូលរួម របស់បងប្អូនជាបន្តទៀតអាជ្ញាធរមីនកម្ពុជា បានបើកគណនីនៅធនាគារ ABAធនាគារ អេស៊ីលីដា និងធនាគារកាណាឌីយ៉ាដូចមានភ្ជាប់មកជាមួយ។ ខ្ញុំសង្ឃឹមថា ជនរួមជាតិយើងទាំងក្នុង និងក្រៅប្រទេសនឹងបន្តចូលរួម ក្នុងយុទ្ធនាការឈានទៅបញ្ចប់សោកនាដកម្ម លើទឹកដីដ៏កំសត់របស់យើងត្រឹមឆ្នាំ ២០២៥»៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២១ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ