សេដ្ឋកិច្ច
កម្ពុជា ខាតបង់ទៅលើតម្លៃអគ្គិសនីជាង១០០លានដុល្លារ ដោយសារសម្ពាធវិបត្តិសង្រ្គាមអ៊ុយក្រែន
កម្ពុជា បាននិងកំពុងខាតបង់ទៅលើតម្លៃអគ្គិសនីជាង ១០០លានដុល្លារ ក្រោយរងផលប៉ះពាល់ពីវិបត្តិសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ដែលបានធ្វើឱ្យតម្លៃថាមពល ឥន្ធនៈ ឧស្ម័ន និងអគ្គិសនីឡើងថ្លៃខ្ពស់ ក្នុងនោះកម្ពុជា ក៏រងផលប៉ះពាល់ផងដែរ។ ទន្ទឹមនឹងការខាតបង់នេះ ម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យប្រជាពលរដ្ឋ និងគ្រប់ស្ថាប័នទាំងអស់ ជួយសន្សំសំចៃលើការប្រើប្រាស់អគ្គិសនី។
បើតាមសម្តេចតេជោ កន្លងមករាជរដ្ឋាភិបាល បានខិតខំទប់ស្កាត់ការឡើងថ្លៃអគ្គិសនី សម្រួលដល់ការងារអាជីវកម្ម និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋតាមរយៈការ ចេញថ្លៃខាតបង់ទៅដល់អគ្គិសនីកម្ពុជា ដែលគិតជាទឹកប្រាក់រហូតដល់ជាង១០០លានដុល្លាររួចទៅហើយ។
លើសពីនេះទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យពលរដ្ឋ និងស្ថាប័នទាំងអស់ ផ្តើមចេញពីស្ថាប័នរដ្ឋមុនគេឱ្យចូលរួមសន្សំសំចៃការប្រើប្រាស់អគ្គិសនី តាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្ថានការណ៍ជាសកលនៃវិបត្តិថាមពល ដែលកំពុងរងផលប៉ះពាល់ ដោយសារតែសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
សម្តេចថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់ គណៈប្រតិភូ កីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) នាព្រឹកថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០២២។
យោងតាមតារាងនៃការប្រើប្រាស់អគ្គិសនីរបស់អគ្គិសនីកម្ពុជា បានបានកំណត់ថា បរិមាណនៃការប្រើប្រាស់ក្នុងមួយខែចាប់ ១០ គីឡូវ៉ាត់ចុះក្រោមតម្លៃ ៣៨០ រៀលក្នុងគីឡូវ៉ាត់ម៉ោង, ពី ១១ គីឡូដល់ ៥០ គីឡូ តម្លៃ ៤៨០ រៀល, ពី ៥១ គីឡូ ដល់ ២០០ គីឡូ តម្លៃ ៦១០ រៀល និងអ្នកប្រើប្រាស់ចាប់ពី ២០១ គីឡូឡើងទៅតម្លៃ ៧៣០ រៀល ដែលតារាងនេះ គឺរដ្ឋមានកម្មវិធីផ្តល់អត្រាអនុគ្រោះក្រោមថ្លៃដើម មានន័យថារដ្ឋបំពេញខាតឱ្យអ្នកប្រើប្រាស់ថាមពលអគ្គិសនីរួចហើយ។
របាយការណ៍បានបង្ហាញថា ក្នុងឆ្នាំ២០២១កន្លងទៅ កម្ពុជាទទួលបានទុនវិនិយោគសរុបលើវិស័យ អគ្គិសនី ប្រមាណ ១ ៦០០ លានដុល្លារអាម៉េរិក ក្នុងនោះការវិនិយោគដោយអគ្គិសនីកម្ពុជា មានទឹក ប្រាក់ ៦០០លានដុល្លារអាម៉េរិក និងការវិនិយោគដោយវិស័យឯកជនមានទឹកប្រាក់ចំនួន ១០០០ លានដុល្លារអាម៉េរិក៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់