កីឡា
ពានសម្តេចតេជោ រកឃើញ៣ក្រុមឡើងវគ្គថ្នាក់ជាតិហើយ
ការប្រកួតវគ្គជម្រុះថ្នាក់ជាតិ ពានរង្វាន់បាល់ទាត់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ រកឃើញក្រុម៣កក់កៅអីវគ្គថ្នាក់ជាតិហើយ បន្ទាប់ពីបានប្រកួតជើងទី ២ចំនួន៣គូបានបញ្ចប់នាល្ងាច ថ្ងៃពុធទី ០៦ ខែកក្កដា ឆ្នាំ ២០២២ នេះ។

ក្លិបព្រៃវែងអេហ្វស៊ី បានកក់កៅអីឡើងទៅវគ្គថ្នាក់ជាតិ បន្ទាប់ពីការប្រកួតជើងទី២បានយកឈ្នះក្រុមកំពត អេហ្វស៊ី ដោយលទ្ធផល ចាស់ដៃ ៩-១ នៅកីឡដ្ឋានខេត្តព្រៃវែង។ កាលពីជើងទី ១ ព្រៃវែង បានយកឈ្នះ ខេត្តកំពត ៥-២។
ជាមួយគ្នានេះ ម្ចាស់ផ្ទះ កោះកុង អេហ្វស៊ី ក៏បានកៅអីឡើងវគ្គថ្នាក់ជាតិដែរ បន្ទាប់ពីជើងទី២បានយកឈ្នះក្លិបបាល់ទាត់ឬទ្ធីសែន ដោយលទ្ធផល ៦-៣។ កាលពីជើងទី ១ កោះកុង ឈ្នះ ឬទ្ធីសែន ៣-២។

ក្រុមដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ អាយអេសអាយ ដង្កោសែនជ័យ ក៏បានឡើងទៅវគ្គថ្នាក់ជាតិដែរ បន្ទាប់ពីយកឈ្នះ ក្រុមខេត្តឧត្តរមានជ័យ ដោយលទ្ធផល ៦-០ នៅកីឡដ្ឋានស្មាតអរអេសអិន។ កាលពីជើងទី ១ អាយអេសអាយ ដង្កោសែនជ័យ បានយកឈ្នះ ក្រុមខេត្តឧត្តរមានជ័យ ៣-១៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?