Connect with us

វប្បធម៌ ជំនឿ

យល់សប្តិឃើញ “កណ្ដុរ” ជាសញ្ញាជម្លោះនៅក្នុងគ្រួសារ

បានផុស

នៅ

សត្វកណ្ដុរ ក្នុងសុបិនជាសញ្ញានៃជម្លោះជាមួយមនុស្សនៅក្នុងផ្ទះ ពេលភ្ញាក់ដឹងខ្លួន។ ស្នេហា អាចមានបញ្ហា​ដោយភាគី​ទី​៣​មក​ជាប់​ពាក់ព័ន្ធ ឬជ្រៀតជ្រែកទំនាក់ទំនងគូ រហូតធ្វើឱ្យអ្នកឈ្លោះជាមួយគូស្នេហ៍ មើលមុខគ្នាមិនចំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីបញ្ហាគ្រួសារ អ្នកអាចមានឱកាសធ្លាក់ខ្លួនឈឺ ក្នុងអំឡុងពេលនេះ។ លុះណាតែប្រយ័ត្នណាស់ ទើបជំងឺស្រាកបៀតបៀនកាយ។ ឯបញ្ហាហិរញ្ញវត្ថុ អាជីវកម្ម ការវិនិយោគ ​និងការងារមិនបានដូចការរំពឹងទុកនោះទេ។ អ្នកនឹងជួបភាពតានតឹងក្រពុលមុខ សឹងគ្មានអ្នកជួយគាំទ្រទាល់តែសោះ។

សុបិននេះប្រាប់ទៀតថា ប្រសិនបើអ្នកចង់បើកអាជីវកម្មផ្ទាល់ខ្លួន ឬវិនិយោគប្រាក់ច្រើន ចូរប្រយ័ត្នខ្លាំងបំផុតជាមួយដៃគូ ព្រោះពេលនេះ បើដាក់ទុនទៅ អ្នកអាចនឹងខាតធំ។

យ៉ាងណាមិញ សម្រាប់អ្នកត្រៀមយកកូន សុបិនឃើញកណ្ដុរ ជាសញ្ញាល្អណាស់ ព្រោះគ្រួសារនឹងមានសំណាងទទួលបានលុយកាក់សន្ធឹកសន្ធាប់ ឬមានផ្ទះ ឬរថយន្តថ្មី ដោយសារកូនដែលទើបចាប់កំណើត។

សុបិនឃើញកណ្តុរ លេខសំណាងមានដូចជា ១៤, ១១, ៧១, ៧១១, ៧១៤ និង១១៤៕

អត្ថបទ៖ សន្យា

ចុចអាន៖ យល់សប្តិឃើញ “កាប់ពស់” អត់មានគូ ដូចគេថាមែនឬ?

ចុចអាន៖ “ក្ដាម” បង្ហាញខ្លួនក្នុងសុបិន កុំប្រហែសចំពោះស្នេហា និងអាជីពដាច់ខាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម