កីឡា
U-19 កម្ពុជា កោះហៅកីឡាករ៤រូបបន្ថែមទៀតទៅជួយក្រុម ត្រៀមប៉ះឡាវ
កីឡាករចំនួន៤រូបត្រូវបានគ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ លោក Koji Gyotoku កោះហៅទៅរួមក្រុម ដើម្បីការប្រកួតពានរង្វាន់ជើងឯកយុវជនអាយុក្រោម១៩ឆ្នាំអាស៊ាន (AFF U-19 Boys Championship 2022) នៅប្រទេសឥណ្ឌូនេស៊ី។
នៅព្រឹកថ្ងៃទី០៦ ខែកក្កដា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើការកោះហៅកីឡាករ៤រូបបន្ថែមទៅជួយក្រុម ក្នុងនោះមកពីក្លិប ៤ផ្សេងៗពីគ្នា រួមមាន កីឡាករ អៀម រតនា របស់ក្លិបសូលទីឡូអង្គរ, កីឡាករ សូគ្រី សូហ្វាន់ របស់ក្លិបអង្គរថាយហ្គឺរ, កីឡាករ គង់ លីហ៊ួរ របស់ក្លិបខេត្តព្រៃវែង និងអ្នកចាំទី សាំង ហាន់ឃុន របស់ក្លិបវិសាខា។
មកទល់ពេលនេះពួកគេទាំង ៤នាក់បានទៅដល់ប្រទេសឥណ្ឌូនេស៊ីហើយ និងបានចូលរួមហ្វឹកហាត់ជាមួយក្រុមផងដែរ។ នេះជាការបន្ថែមកីឡាករ ដ្បិតបញ្ជីនៃការចុះឈ្មោះប្រកួតពានរង្វាន់ដដែលនេះ គឺត្រូវបានអនុញ្ញាត ដោយសារបញ្ហាកូវីដ-១៩។
មកទល់ពេលនេះ U-19 កម្ពុជា ប្រកួតបាន ២លើកហើយ ក្នុងនោះឈ្នះ១ (សិង្ហបុរី ១-០) និងចាញ់១ (ម៉ាឡេស៊ី ២-១)មាន ៣ពិន្ទុឈរលេខ៣ ក្នុងពូល B។ ប្រកួតបន្ទាប់នឹងត្រូវជួបឡាវ នាល្ងាចថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៧យប់៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ