Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ព្រមានថា អ៊ុយក្រែន កំពុងរៀបចំការបង្កហេតុ ដោយប្រើប្រាស់អាវុធគីមី

បានផុស

នៅ

កាលពីថ្ងៃពុធទី០៦ខែកក្កដា​​ ទីក្រុងមូស្គូ បានផ្ញើកំណត់ទូត ទៅកាន់អង្គការ ហាមឃាត់អាវុធគីមី (OPCW) ដោយនិយាយថា ទីក្រុងកៀវ កំពុងរៀបចំការបង្កហេតុ ជាមួយនឹងការប្រើប្រាស់អាវុធគីមីនៅរោងចក្រថាមពលកម្តៅ Slavyanskaya ក្នុងសាធារណរដ្ឋប្រជាមានិត Donetsk (DPR) រួមទាំងការព្រមានអំពីការបង្កហេតុផ្សេងទៀតនៅតំបន់ Nikolaev និង Kharkov ផងដែរ។ នេះបើតាមការឲ្យដឹងពីលោក Alexander Shulgin តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅអង្គការនេះ។

លោក Shulgin បានប្រាប់ទូរទស្សន៍ Rossiya 24 របស់រុស្ស៊ីថា “យើងបានផ្ញើកំណត់ទូត ទៅកាន់លេខាធិការដ្ឋានបច្ចេកទេសរបស់ OPCW ដោយបានជូនដំណឹងអំពីការបង្កហេតុនាពេលខាងមុខនៅ Nikolaevka ហើយក៏បានជូនដំណឹងផងដែរថា អ្នកជាតិនិយមអ៊ុយក្រែននឹងរៀបចំការបង្កហេតុនៅកន្លែងផ្សេងទៀតដូចជានៅ Nikolaev និង Kharkov។ សរុបទៅមាន កំណត់ទូតជាង១០ ត្រូវបានបញ្ជូនទៅលេខាធិការដ្ឋានបច្ចេកទេសរួចហើយ”។

Alexander Shulgin តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅអង្គការ OPCW

មន្ត្រីរូបនេះក៏បាននិយាយផងដែរថា OPCW បានបញ្ជាក់ពីការទទួលទិន្នន័យ ហើយថា អង្គការបាននិងកំពុងចែកចាយព័ត៌មាននេះ ក្នុងចំណោមប្រទេសដែលចូលរួម។

ដោយឡែក កាលពីថ្ងៃអង្គារ ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងការពារជាតិរុស្ស៊ី លោកវរសេនីយ៍ឯក Mikhail Mizintsev បាននិយាយថា ទីក្រុងកៀវ កំពុងរៀបចំការបង្កហេតុនៅ DPR ជាមួយនឹងការប្រើប្រាស់សារធាតុក្លរីន ដើម្បីចោទប្រកាន់ទីក្រុងមូស្គូ ពីការវាយប្រហារមិនរើសមុខសំដៅទៅលើវត្ថុគ្រោះថ្នាក់មានជាតិគីមី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ ប្រធានាធិបតីអ៊ុយក្រែន ចោទថា កងកម្លាំងរុស្ស៊ីអាចប្រើ អាវុធគីមី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម