កីឡា
បាល់ទាត់នារីកម្ពុជាប៉ះជើងឯក៣សម័យ វៀតណាម លើកទី២ ពាន AFF WOMEN ល្ងាចនេះ
ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាត្រូវធ្វើការធ្ងន់ខ្លាំងមែនទែននៅពេលត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិនារីខ្លាំងក្នុងតំបន់អាស៊ានគឺ វៀតណាម ក្នុងពានរង្វាន់ AFF WOMEN’S CHAMPIONSHIP 2022 វេលាម៉ោង៦ល្ងាចថ្ងៃទី៧ ខែកក្កដានេះ នៅកីឡដ្ឋាន BINAN ក្នុងប្រទេសហ្វីលីពីន។
វានឹងក្លាយជាការប្រកួតដ៏លំបាកបំផុតសម្រាប់ក្រុមបាល់ទាត់នារីកម្ពុជាល្ងាចនេះ ពីព្រោះក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាមមិនត្រឹមតែលេចធ្លោ និងខ្លាំងនៅក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែក្រុមនារីអាស៊ានមួយនេះលេចធ្លោក្នុងកម្រិតអាស៊ី និងលើឆាកពិភពលោកទៀតផង។

នៅក្នុងពានរង្វាន់ AFF WOMEN’S CHAMPIONSHIP ក្រុមនារីវៀតណាមបានសាងកំណត់ត្រាឈ្នះជើងឯកស្ថិតនៅលំដាប់ទី២ បន្ទាប់ពីក្រុមបាល់ទាត់នារីថៃ។ ក្រុមនារីវៀតណាមធ្លាប់បានឈ្នះជើងឯកពានរង្វាន់នេះ៣លើកគឺឆ្នាំ២០០៦ ២០១២ និង២០១៩ ហើយធ្លាប់ជាជើងឯករង៣លើកដែរគឺឆ្នាំ២០០៤ ២០០៨ និង២០១៦។
ចំណែកក្រុមបាល់ទាត់នារីកម្ពុជាវិញទើបតែមានសកម្មភាពចូលរួមប្រកួតពីរលើកប៉ុណ្ណោះ និងជាលើកទី៣គិតទាំងឆ្នាំ២០២២នេះ ក្នុងពានរង្វាន់ AFF WOMEN ដែលត្រូវបានបង្កើតឡើងជាផ្លូវការតាំងពីឆ្នាំ២០០៤ និងធ្វើការប្រកួតរាល់ពីរឆ្នាំម្តង។
លើកដំបូងឆ្នាំ២០១៨ ក្រុមនារីកម្ពុជាបានឈ្នះ១ និងចាញ់៣ ក្នុងនោះឈ្នះទីម័រខាងកើត ១២-០ ប៉ុន្តែចាញ់ម៉ាឡេស៊ី ០-៤, ចាញ់ថៃ ០-១១ និងចាញ់អូស្ត្រាលី ០-១២។ លើកទីពីរ ឆ្នាំ២០១៩ ក្រុមបាល់ទាត់នារីកម្ពុជា មិនបានឈ្នះក្នុងការប្រកួតណាមួយឡើយ បន្ទាប់ពីចាញ់នារីវៀតណាម ០-១០, ចាញ់មីយ៉ាន់ម៉ា ១-១០ និងចាញ់ឥណ្ឌូនេស៊ី ០-៤។

ដូច្នេះការជួបក្រុមនារីវៀតណាមល្ងាចនេះគឺជាការជួបគ្នាលើកទី២ក្នុងប្រវត្តិរបស់ក្រុមទាំងពីរ បន្ទាប់ពីលើកទី១ នារីកម្ពុជារងបរាជ័យយ៉ាងធ្ងន់ធ្ងរ។ ទោះជាយ៉ាងណា សម្រាប់ការប្រកួតបើកឆាកពូល B កាលពីថ្ងៃទី៥ ខែកក្កដាកន្លងទៅនេះ ក្រុមនារីកម្ពុជាបានស្មើក្រុមនារីឡាវដោយលទ្ធផល ១-១ ដែលផ្តល់ឲ្យក្រុមទាំងមូលមានកម្លាំងចិត្ត៕
តារាងចំណាត់ថ្នាក់បណ្តោះអាសន្នពូល B
- នារីមីយ៉ាន់ម៉ា មាន៣ពិន្ទុ (១ប្រកួត)
- នារីកម្ពុជា មាន១ពិន្ទុ (១ប្រកួត)
- នារីឡាវ មាន១ពិន្ទុ (១ប្រកួត)
- នារីវៀតណាម មាន០ពិន្ទុ (០ប្រកួត)
- នារីទីម័រខាងកើត មាន០ពិន្ទុ (១ប្រកួត)
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច