ព័ត៌មានជាតិ
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី ៧ បានអនុម័តលើឯកសារចំនួន ៥
លោកឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី ៧ នៅទីក្រុងបាហ្កាន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២២។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី ៦ ខែកក្កដា បានឲ្យដឹងថា កិច្ចប្រជុំនោះ ប្រព្រឹត្តទៅក្រោមមូលបទ “សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាព” និងដឹកនាំដោយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និងលោក វុនណា ម៉ោង លី្វន រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា ដោយមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។
នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទាំងអស់ បានកោតសរសើរចំពោះការអភិវឌ្ឍរួមរបស់ MLC សម្រាប់ដំណើរការនៃកិច្ចសហ-ប្រតិបត្តិការក្នុងរយៈពេល ៦ឆ្នាំកន្លងមក ព្រមទាំងបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពសម្រេចបាន ក្រោមផែនការសកម្មភាពប្រាំឆ្នាំ ស្តីពី កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) និងបានផ្លាស់ប្តូរយោបល់លើស្ថានភាពនៃការអនុវត្តលទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស MLC លើកទី ៦ និងគោលដៅដែលបានដាក់ចេញ នាឱកាសនៃកិច្ចប្រជុំកំពូល MLC លើកទី ៣។ រដ្ឋមន្ត្រីទាំងអស់ ក៏បានស្វាគមន៍ចំពោះការបំពេញបន្ថែម នូវតួនាទីរបស់ MLC ក្នុងការលើកកម្ពស់ការកសាងសហគមន៍អាស៊ាន និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។
នាឱកាសនៃកិច្ចប្រជុំខាងលើ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងការពេញចិត្តចំពោះការរីកចម្រើនគួរឲ្យកត់សម្គាល់របស់ MLC ក្នុងរយៈពេល ៦លើកកន្លងមក និងការបង្កើតស្ថាប័នចាំបាច់ដើម្បីគាំទ្រដល់ការអនុវត្តរាល់សកម្មភាព និងកម្មវិធីនានាដែលអំណោយផលដល់និរន្តរភាព នៃក្របខ័ណ្ឌ MLC។ បន្ថែមពីលើនោះ ស្ថិតចំពេលនៃវិបត្តិសុខភាពសកលនៃជំងឺកូវីដ-១៩ ប្រទេសមេគង្គ-ឡានឆាង បានពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវបំផុតនេះ ជាមួយនឹងការបង្កើតសហគមន៍សុខភាពសាធារណៈមេគង្គ-ឡានឆាង។
កិច្ចប្រជុំបានបញ្ចប់ទៅ ជាមួយនឹងការអនុម័តលើឯកសារលទ្ធផលចំនួន ៥ រួមមាន៖ ទី១. សេចក្តីប្រកាសព័ត៌មានរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស MLC លើកទី ៧។ ទី២. សេចក្តីប្រកាសរួម ស្តីពី ការធ្វើឲ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការ គយ ដើម្បីធានាពាណិជ្ជកម្ម និងកិច្ចសម្រួលនីតិវិធីគយក្រោមក្របខ័ណ្ឌ MLC។ ទី៣. សេចក្តីប្រកាសរួម ស្តីពី ការធ្វើឲ្យស៊ីជម្រៅកិច្ចសហ-ប្រតិបត្តិការកសិកម្ម និងការធានាសន្តិសុខស្បៀងក្រោមក្របខ័ណ្ឌ MLC។ ទី៤. សេចក្តីប្រកាសរួម ស្តីពីការធ្វើឲ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមក្របខ័ណ្ឌកិច្ចសហ ប្រតិបត្តិការមេគង្គ-ឡានឆាង MLC។ និងទី៥. សេចក្តីប្រកាសរួម ស្តីពី ការផ្លាស់ប្តូរស៊ីជម្រៅ និងការរៀនសូត្រគ្នាទៅវិញទៅមក ក្នុងចំណោមអរិយធម៌ ក្រោមក្របខ័ណ្ឌ MLC៕
អត្ថបទ៖ កោះកែវ
-
ចរាចរណ៍៤ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៤ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ