Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាយដំណឹង គណបក្សប្រឆាំង បេឡារុស កំពុងបង្កើតរដ្ឋាភិបាលនិរទេស

បានផុស

នៅ

លោក Ales Zarembiuk ប្រធានសភាបេឡារុសបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ប៉ូឡូញ TVP World ថា ក្រុមប្រឆាំងបេឡារុសកំពុងបង្កើតរដ្ឋាភិបាលនិរទេសខ្លួន ខណៈពួកគេបង្កើតគម្រោងនេះតាំងពីខែកុម្ភៈមកម្ល៉េះ ។

មេដឹកនាំប្រឆាំងលោកស្រី Sviatlana Tsikhanouskaya
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានសភាបេឡារុស្សបានកត់សម្គាល់ថា មេដឹកនាំប្រឆាំងលោកស្រី Sviatlana Tsikhanouskaya និងលោក Pavel Latushka កំពុងចូលរួមក្នុងការចរចាបន្តគម្រោងរបស់ពួកគេ ហើយ​យើងសង្ឃឹមថា រដ្ឋាភិបាលថ្មី​នេះ​នឹង​ត្រូវ​បាន​បង្កើត​ឡើងរួចរាល់​នៅ​ខែ​សីហាខាងមុខនេះ ។

បន្ទាប់ពីលោក Alexander Lukashenko បានឈ្នះការបោះឆ្នោតប្រធានាធិបតីបេឡារុសក្នុងខែសីហា ឆ្នាំ ២០២០ និងជាលើកទី ៦ របស់លោក ប្រទេសនេះបានជួបប្រទះនូវការតវ៉ាដ៏ធំពីសំណាក់ក្រុមប្រឆាំងពាក់ព័ន្ធនឹងលទ្ធផលផ្លូវការនៃការបោះឆ្នោត ។

លោកប្រធានាធិបតី Alexander Lukashenko

ក្រោយមកករណីឧក្រិដ្ឋកម្មត្រូវបានផ្តួចផ្តើមឡើងប្រឆាំងនឹងមេដឹកនាំបក្សប្រឆាំងមួយចំនួនលើការចោទប្រកាន់ពីបទញុះញង់ឲ្យមានរដ្ឋប្រហារ ការបង្កើតក្រុមជ្រុលនិយម និងការប៉ុនប៉ងវាយប្រហារភេរវកម្មជាដើម ហើយលោក Lukashenko បានចោទប្រកាន់លោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក ថាបានរៀបចំកុបកម្មនេះឡើង ក៏ដូចជាជ្រៀតជ្រែកដោយផ្ទាល់នៅក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសរបស់គាត់ ។

ចាប់តាំងពីពេលនោះមកសមាជិកបក្សប្រឆាំងបេឡារុសជាច្រើនរូបបានភៀសខ្លួនចេញពីប្រទេស ហើយធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញ លីទុយអានី និងអ៊ុយក្រែន ខណៈប្រធានរដ្ឋអាជ្ញាបេឡារុសលោក Andrei Shved បាននិយាយថា ការកាត់ទោសព្រហ្មទណ្ឌលើមេដឹកនាំបក្សប្រឆាំងដូចជា លោក Valery Tsepkalo, លោកស្រី Sviatlana Tsikhanouskaya និងលោក Pavel Latushka នឹងបន្តទោះបីជាមានការបដិសេធពីបណ្តាប្រទេសសហភាពអឺរ៉ុបក្នុងការធ្វើបត្យាប័នពួកគេទៅកាន់ទីក្រុង Minsk ក៏ដោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ពូទីន ថា ទណ្ឌកម្មលោកខាងលិចកំពុងរុញ រុស្ស៊ី បង្រួបបង្រួមជាមួយ ប្រទេសសម្ព័ន្ធមិត្តមួយនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម