ព័ត៌មានជាតិ
ក្រសួងសង្គមកិច្ច កំពុងបង្កើនការលើកកម្ពស់សេវាសុខុមាលភាពសង្គម និងផ្តល់សេវាស្តារលទ្ធភាពកាយសម្បទា
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងបង្កើនការលើកកម្ពស់ ឲ្យប្រសើរឡើងនូវប្រសិទ្ធភាពសន្តិសុខសង្គម សេវាសុខុមាលភាពសង្គម និងផ្តល់សេវាស្តារលទ្ធភាពកាយសម្បទា ដើម្បីឆ្លើយតបនឹងស្ថានភាពវិវត្តន៍ជាក់ស្តែង ក្នុងប្រទេសកម្ពុជា។
លោក ម៉ែន សុចិត្រ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់អគ្គនាយកដ្ឋានបច្ចេកទេស និងលើកទិសដៅអនុវត្ត របស់អគ្គនាយកដ្ឋានសេវាសង្គមកិច្ច លើកឡើងថា តម្រូវការចាំបាច់ក្នុងកិច្ចការលើកកម្ពស់វិស័យសង្គមកិច្ចនេះ ជាផែនការអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ២០៥០ បម្រើការលើកកម្ពស់សុខុមាលភាព ជីវភាពរស់នៅប្រជាពលរដ្ឋ ឆ្ពោះទៅរកការផ្លាស់ប្តូរជាវិជ្ជមាននូវកម្រិតជីវភាព និងគុណភាពជីវិតប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ ដូច្នេះក្រសួងសង្គមកិច្ច ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែក ដោះស្រាយបញ្ហាប្រឈម ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ព្រមទាំងឲ្យមានសង្គតិភាព។
លោក ម៉ែន សុចិត្រ គូសបញ្ជាក់នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២២ទៀតថា អគ្គនាយកដ្ឋានសេវាសង្គមកិច្ច ត្រូវបន្តប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ទៅតាមស្ថានភាព និងបរិបទការវិវតុ្តន៍នៃសម័យបច្ចេកវិទ្យាទំនើប និងរៀបចំប្រតិទិនការងារឲ្យបានច្បាស់លាស់ ដើម្បីសម្រេចការងារតាមគោលដៅកំណត់ តបនឹងស្ថានភាពក្នុងប្រទេស និងតំបន់។
លោករដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានកោតសរសើរចំពោះសមិទ្ធផលធំៗជាច្រើន ដែលទទួលបានក្នុងឆ្នាំនេះ ក៏ដូចជាអាណត្តិនេះដែរ ពិតជាបានចូលរួមចំណែកកាត់បន្ថយភាពអសកម្ម និងជួយដោះស្រាយបញ្ហាប្រឈមនានាជាច្រើន ដែលបាននឹងកំពុងកើតមានក្នុងសង្គមជាតិ។
ដោយឡែកលោក តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច បានអះអាងថា អគ្គនាយកដ្ឋានបច្ចេកទេស និងនាយកដ្ឋានសង្គមកិច្ច បានពិនិត្យ និងកែសម្រួលលិខិតបទដ្ឋានគតិយុត្ត និងបន្តពង្រឹងនិរន្តរភាពការងារមនុស្សចាស់ អតីតយុទ្ធជន ឲ្យកាន់ប្រសើរឡើងជំរុញឲ្យអនុវត្តផែនការសកម្មភាពដំណាក់កាលទី ២ (២០២១ដល់២០២៥) នៃគោលនយោបាយជាតិស្តីទីមនុស្សចាស់។
លោក តូច ចាន់នី បន្ថែមថា មិនត្រឹមប៉ុណ្ណោះ នាយកដ្ឋានសង្គមកិច្ច បានពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់ អនុវត្តការងារផ្តល់សេវាសង្គមកិច្ច ឲ្យកាន់តែទូលំទូលាយ បូករួមផ្សំនឹងការកំណែទម្រង់ជាច្រើនទៀត ប្រកបដោយតម្លាភាព។
សូមជម្រាបថា អំឡុងពេលកម្ពុជារងប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងបិទខ្ទប់សហគមន៍ ក្រសួងសង្គមកិច្ច បានសម្របសម្រួលផ្តល់ជាសាច់ប្រាក់ដល់ពលរដ្ឋក្រីក្រ ស្រ្តីមានផ្ទៃពោះឆ្លងទន្លេ កុមារកំព្រា ជនពិការភាព និងជនមានវិបល្លាសស្មារតី ជាដើម៕
អត្តបទ៖ សិរីវឌ្ឍន:
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ