KPT+
តោះ! មកស្វែងយល់ពី “បុណ្យផ្កាយ” របស់ ជប៉ុន ទាំងអស់គ្នា
បុណ្យផ្កាយ ឬ គេស្គាល់ថា Tanabata គឺជាបុណ្យរបស់ជនជាតិជប៉ុន ដែលគេតែងតែប្រារព្ធ ពីធីបុណ្យនេះជារៀងរាល់ឆ្នាំ ក្នុងខែកក្កដា នៅប្រទេសជប៉ុន ។ បុណ្យមួយនេះ គេប្រារព្ធ តាមដំណើររឿងព្រេងមួយរបស់ជប៉ុន តាំងពីរាប់ពាន់ឆ្នាំណាស់មកហើយ ។ តើដំណើរ ឬ ប្រវត្តិនៃបុណ្យនេះមានអត្ថន័យបែបណា? ហេតុអ្វីបានជាប្រជាជនជប៉ុនជ្រើសយកខែកក្កដា ដើម្បីប្រារព្ធពិធីនេះ?
ពាក្យថា Tanabata ត្រូវបានគេស្គាល់ថា “ល្ងាច ឬ យប់នៃថ្ងៃទី០៧” ប៉ុន្តែពិធីបុណ្យនេះប្រាព្ធជាច្រើនថ្ងៃ ពោលពីថ្ងៃទី០៧ ខែកក្កដា រហូតដល់ចុងខែសីហា ហើយវាក៏ជាប្រពៃណីក្នុងរដូវក្តៅរបស់ជប៉ុន ឬ គេហៅថា “បុណ្យផ្កាយ” នេះឯង ។ បុណ្យផ្កាយ កើតឡើងចេញពីរឿងព្រេងមួយឈ្មោះ Tanabata មានប្រភពពីបុណ្យ Qixi របស់ចិន ដែលនិយាយពី “គូស្នេហ៍ ពីរនាក់រស់នៅភពផ្កាយផ្សេងគ្នាបាន ស្រលាញ់គ្នា” ។
ដំណើររឿងព្រេង Tanabata
នៅក្នុងរឿងព្រេង មានតារាផ្កាយពីររូប មួយជាម្ចាស់ក្សត្រី Orihime (Vega) ជាកូនស្រីអភិជន ជាមួយនិងបុរសគង្វាលគោឈ្មោះ Hikoboshi (Altair)។ តារា Vega និង តារា Alistair បានលង់ស្នេហ៍គ្នាទៅវិញ ទៅមក បានធ្វើឱ្យពួកគេលួចណាត់ជួបសាសងគ្នាជាញឹកញាប់។ កំឡុងពេលកំពុងមានស្នេហា អារម្មណ៍ស្រលាញ់ជ្រាលជ្រៅ បានធ្វើឱ្យពួកគេភ្លេចធ្វើការរៀងៗខ្លួន។
តារា Vega ភ្លេចរឿងត្បាញក្រណាត់របស់ខ្លួន ទុកការងារចោល ដើម្បីបានជួបជាមួយគូស្នេហ៍ ចំណែក តារា Alistair រវល់តែរឿងស្នេហា ភ្លេចឃ្វាលគោ រហូតធ្វើឱ្យគោវង្វេងបាត់មិនដឹងទៅណា។ រឿងនេះបានដឹងដល់ ឪពុករបស់ Orihime ( Vega ) ដែលជាស្តេចមេឃ ឬអធិរាជនៃស្ថានសួគ៌ ហើយបំបែកអ្នកទាំងពីរដោយពង្រីក “ទន្លេឋានសួគ៌”។
ក្រោយមកឪពុករបស់នាងក៏មានចិត្តអាណិតដល់គូស្នេហ៍ទាំងពីរ ក៏បានដាក់ខសន្យាឱ្យពួកគេខិតខំធ្វើការរៀងខ្លួន ទើបសេ្តចមេឃព្រមឱ្យគេជួបគ្នាវិញ។ ពួកគេក៏យល់ព្រម រួចគេទាំងពីរជួបគ្នាមួយឆ្នាំម្តង ក្នុងថ្ងៃទី ០៧ ខែកក្កដា នេះ។
ហេតុដូច្នេះហើយ ទើបជនជាតិជប៉ុនជ្រើសរើសថ្ងៃទី០៧ ខែកក្តដា ជាថ្ងៃបើកកម្មពីធីបុណ្យ ព្រោះពួកគេជឿថា រាល់ការបន់ស្រន់របស់ពួកគេនឹងទទួលបានជោគជ័យ។
ក្នុងពិធីបុណ្យផ្កាយនេះ មានកម្មវិធីកម្សាន្តជាច្រើន ដូចជាការប្រគុំតន្រ្តី ល្បែងវប្បធម៌ជប៉ុន ការតាំងម្ហូប អាហារផ្សេងៗ ព្រមទាំងមានការបណ្តែតគោមនាពេលរាត្រី និងកម្មវិធីផ្សេងៗទៀត។
ចំពោះនិមិត្តសញ្ញានៃបុណ្យផ្កាយនេះ គឺការបត់ក្រដាសពណ៌ផ្សេងៗ មានប្រវែងវែងបន្តិច ហើយភ្ជួរលើ ដើមឫស្សី ភ្ជាប់ជាមួយនឹងបំណងប្រាថ្នារបស់ពួកគេ។ ចំណែកអាហារវិញ គេនិយមបរិភោគ គុយទាវ sōmen ត្រជាក់ ព្រោះបុណ្យនេះប្រារព្ធក្នុងរដូវក្តៅ ដូចនេះ គុយទាវត្រជាក់គឺ ត្រូវជាមួយនឹងអាកាសធាតុនោះ។
សូមបញ្ជាក់ថា ពិធីបុណ្យផ្កាយនេះ មិនមែនប្រព្រឹត្តតែក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ ស្ថានទូតជប៉ុនប្រចាំកម្ពុជា ក៏បានរៀបចំបើកម្មវិធីនេះនាថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ នៅយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្នុងគោលបំណង យល់ដឹងវប្បធម៌គ្នាទៅវិញទៅមករវាងកម្ពុជា និងជប៉ុន ៕
អត្ថបទ ៖ អុន ស្រីមាន
ប្រភព ៖ Japan Wonder Travel
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១៨ ម៉ោង ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២២ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៥ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី