Connect with us

ព័ត៌មានជាតិ

ខេត្ត​ព្រះវិហារ​បម្រុង​ដី ៩ ហិតា បង្កើត​វិទ្យាល័យ​ថ្មី​មួយ​ទៀត​នៅ​ស្រុក​រវៀង

បានផុស

នៅ

អាជ្ញាធរ​ខេត្ត​ព្រះវិហារ​បាន​បម្រុង​ដី ៩ ហិតា ដើម្បី​បង្កើត​វិទ្យាល័យ​ថ្មី​មួយ​ទៀត​នៅ​ស្រុក​រវៀង ខណៈ​ខេត្ត​ជាប់​ព្រំដែន​ថៃ​បាន​យកចិត្តទុកដាក់​លើ​ការ​បង្ខិត​សេវា​អប់រំ​ដល់​មូលដ្ឋាន​ដាច់​ស្រយាល ដើម្បី​កាត់​បន្ថយ​អត្រា​បោះបង់ថ្នាក់​​របស់​សិស្សានុសិស្ស​នៅ​តាម​ទី​ជនបទ។

លោក ចេង លីមហ៊ាន ប្រធាន​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្ត​ព្រះវិហារ​បាន​ប្រាប់​កម្ពុជា​ថ្មី​តាម​ទូរសព្ទ​ថា ខេត្ត​ព្រះវិហារ​បច្ចុប្បន្ន​នេះ​មាន​វិទ្យាល័យ​សរុប ១៨ កន្លែង ហើយ​នៅ​ឆ្នាំ​សិក្សា ២០២២- ២០២៣ នឹង​ពង្រីក​វិទ្យាល័យ​ថ្មី​មួយ​ទៀត​នៅ​ឃុំ​រណសិរ្ស ស្រុក​សង្គមថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្ត​ថា វិទ្យាល័យ​ដែល​គ្រោង​បង្កើត​នៅ​ឆ្នាំ​ក្រោយ​នេះ មិន​ទាន់​មាន​ឈ្មោះ​ជា​ផ្លូវការ​ទេ។ ពី​មុន​ជា​អនុវិទ្យាល័យ នឹង​ពង្រីក​ទៅ​ជា​វិទ្យាល័យ។ គម្រោង​បង្កើត​វិទ្យាល័យ​ថ្មី​នៅ​ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី មាន​ហេដ្ឋារចនាសម្ព័ន្ធ​ជា​អគារ​របស់​សម្តេច​តេជោ និង​អគារ​សិក្សា​ស្តង់ដា​របស់​ធនាគារ​ពិភពលោក។​មន្ទីរ​ក៏​បាន​ជ្រើសរើស​គ្រូ​ទៅ​បណ្ដុះបណ្ដាល​នៅ​​វិទ្យាស្ថាន​ជាតិ​អប់រំ ដើម្បី​ត្រៀម​ប្រើប្រាស់​ក្នុង​វិទ្យាល័យ​ថ្មី​នេះ។

ដោយឡែក​នៅ​ស្រុក​រវៀង អាជ្ញាធរ​ខេត្ត​បាន​បម្រុង​ដី ៩ ហិតា សម្រាប់​គម្រោង​បើក​ជា​វិទ្យាល័យ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​នេះ។

“ដី​យើង​មាន​ស្រេច​ហើយ​ដែល​អាជ្ញាធរ​ប្រគល់​ឲ្យ​ ហើយ​យើង​នឹង​ដាក់​ការ​ឈូស​ឆាយ​នៅ​ឆ្នាំនេះ ដោយ​ប្រើប្រាស់​ថវិកា​របស់​រដ្ឋាភិបាល។ យើង​នៅ​មិន​ទាន​មាន​អគារ​សិក្សា​នៅ​ឡើយ ហើយ​ខាង​អប់រំ​ស្រុក​កំពុង​ស្វែង​រក​ដៃគូ​សប្បុរសជន។ តាមលទ្ធភាព​​សប្បុរសជន​អាច​ផ្តល់​ឲ្យ​ត្រឹម​អគារ​មួយ​ខ្នង ៣ បន្ទប់។ ប៉ុន្តែ​បើ​មាន​ការ​ខ្វះ​ខាត​យ៉ាងណា យើង​នឹង​ប្រើ​លទ្ធកម្ម​ថវិកា​របស់​រដ្ឋាភិបាល​ ដើម្បី​សាងសង់​អគារ​សម្រាប់​គម្រោង​បើក​វិទ្យាល័យ​ថ្មី​នេះ”។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា ចាប់​ពី​ក្រសួង​អប់រំ​ធ្វើ​កំណែ​ទម្រង់​វិស័យ​អប់រំ ហើយ​រដ្ឋាភិបាល​បាន​ដាក់​គោលនយោបាយ​តម្រូវ​ឲ្យ​ឃុំ​មួយ​មាន​អនុវិទ្យាល័យ​មួយ នៅ​ខេត្ត​ព្រះវិហារ​ដែល​មាន ៥១ ឃុំ​សង្កាត់ មាន​ក្រប​ខណ្ឌ​អនុវិទ្យាល័យ​ ៤៧ កន្លែង ហើយ​វិទ្យាល័យ​វិញ​មាន ១៨ កន្លែង។ ស្រុក​រវៀង​ដែល​​មាន​ភូមិសាស្ត្រ ១២ ឃុំ មាន​វិទ្យាល័យ​ដល់​ទៅ ៤ កន្លែង ហើយ​ឃុំ​ខ្លះ​មាន​អនុវិទ្យាល័យ​ដល់​ទៅ ២។

បើ​តាម​ប្រធាន​មន្ទីរ កន្លង​ទៅ​នេះប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោ ហ៊ុន សែន​​បាន​ផ្ដល់​អគារ​ ១១៨ ខ្នង ដែល​រួមបញ្ចូល​អគារ​សិក្សា អគារ​ស្នាក់នៅ និង​អគារ​កាត់ដេរ។

វិទ្យាល័យ​ទាំង ១៨ កន្លែង​នៅ​ខេត្តព្រះវិហារមាន​ឈ្មោះ​ដូចជា៖

ក្រុងព្រះវិហារ

-វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ
-វិទ្យាល័យ ហ៊ុន សែន ហ្ម​សែត

ស្រុកជាំក្សាន្ត

-វិទ្យាល័យ សម្តេច​តេជោ ហ៊ុន សែន ជាំ​ក្សាន្ត
-វិទ្យាល័យ ស្រអែម
-វិទ្យាល័យ ខេមរតេជោ

ស្រុក​រវៀង

-វិទ្យាល័យ រវៀង
-វិទ្យាល័យ ហ៊ុន សែន ក្រពុំឈូក
-វិទ្យាល័យ ហ៊ុន សែន ភ្នំ​ដែក
-វិទ្យាល័យ រក្សា

ស្រុក​ជ័យសែន

-វិទ្យាល័យ ជ័យសែន
-វិទ្យាល័យ បដិវត្ត

ស្រុកឆែប

-វិទ្យាល័យ ហ៊ុន សែន ដូន​ទន់
-វិទ្យាល័យ កំពង់​ស្រឡៅ
-វិទ្យាល័យ ម្លូព្រៃ

ស្រុកគូលែន

-វិទ្យាល័យ គូលែន
-វិទ្យាល័យ ស្រយង់

ស្រុក​សង្គម​ថ្មី

-វិទ្យាល័យ សង្គមថ្មី

ស្រុក​ត្បែងមានជ័យ

-វិទ្យាល័យ ហ៊ុន សែន ត្បែងមានជ័យ

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១១ នាទីutes មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម៣០ នាទីutes មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

តម្លៃមាសអន្តរជាតិកើនឡើង ដោយ​ ត្រាំ មិនសូវគឃ្លើនចំពោះគោលនយោ​បាយពន្ធ ពេលស្បថចូលកាន់តំណែង

Sokha Hotels

ព័ត៌មានពេញនិយម