Connect with us

សេដ្ឋកិច្ច

អាជ្ញាធរមីន ប៉ាន់ស្មានចំណាយថវិកា ៩០​លានដុល្លារ សម្អាតចម្ការមីននៅកម្ពុជា

បានផុស

នៅ

អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានឱ្យដឹងថា ក្នុងបេសកម្មបោស​សម្អាតចម្ការមីននៅកម្ពុជា ត្រូវការថវិកាមិនតិចជាង ៩០លានដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងនៅក្នុងសន្និសីទកាលពីរសៀលថ្ងៃទី ០៧ ខែ កក្កដាថា រយៈពេលជាង ៣០ឆ្នាំមកនេះ កម្ពុជាបានចំណាយថវិកាប្រមាណជាង ២០០លានដុល្លារ ក្នុងសកម្មភាព​បោសសម្អាតមីន បានប្រមាណជាង ២០០០គីឡូម៉ែត្រក្រឡា។

ជាមួយគ្នានេះ លោកថា ប្រទេសជាមិត្តបានជួយថវិកាជាង ៤០០លានដុល្លារ ក្នុងការបោសសម្អាតមីន មានដូចជា អាមេរិក អាឡឺម៉ង់ អង់គ្លេស អៀកឡង់ ញូសេឡិន បែលស្សិច និងតំបន់អាស៊ី មានប្រទេសជប៉ុន ចិន អូស្ត្រាលី និងកូរ៉េខាងត្បូង។

លោកទេសរដ្ឋមន្រ្តី បានឱ្យដឹងទៀតថា បច្ចុប្បន្នផ្ទៃដីមានមីន នៅសល់ចំនួន ១៩៩១ គីឡូម៉ែត្រក្រឡា ដែលមីន​ទាំងអស់នោះ មិននៅតែមួយកន្លែងទេ គឺនៅពាសវាលពាសកាល ដោយសារសង្រ្គាម។

នៅក្នុងយុទ្ធនាការដោះមីន មានមន្រ្តីជំនាញប្រមាណ ២៦០០នាក់ ក្នុងបេសកម្ម​នេះ។ អាជ្ញាធរមីន ត្រូវការធនធាន​មនុស្សជាច្រើននាក់ទៀត ដើម្បីចូលរួមបេសកម្មសម្អាតមីនឱ្យអស់ពីកម្ពុជា។ គោលដៅរបស់រាជរដ្ឋាភិបាល តាមរយៈ​អាជ្ញាធរមីន គឺបញ្ចប់វត្តមានមីន នៅលើទឹកដីកម្ពុជា ត្រឹមឆ្នាំ ២០២៥។ បន្ទាប់ពីនេះ នឹងរៀបចំផែនការ ក្នុងការសម្អាត​មីននៅក្រោមផ្ទៃទឹក បឹង ទន្លេ បន្តទៀត។

ដើម្បីសម្រេចផែនការនេះ អាជ្ញាធរមីន បានអំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមមហាចលនាជាតិ បរិច្ចាគថវិកា ដើម្បីលុបបំបាត់ពិការភាព ក៏ដូចជាផ្តល់ដីសុវត្ថិភាពជូនពលរដ្ឋ តាមរយៈការបោសសម្អាតមីនឱ្យអស់ពីលើផ្ទៃដីកម្ពុជា។

​បើតាមលោក លី ធុជ ពលរដ្ឋបានចូលរួមក្នុងយុទ្ធនាការនេះ មានចំនួនជាង ១ម៉ឺននាក់ហើយ ទទួលបានសរុបថវិកាជាង ១៥លានដុល្លារ ក្នុងនោះ អ្នកខ្លះក៏ចូលរួម ១ដុល្លារ ដែលសកម្មភាពនះ លោកថា ពិតជាអស្ចារ្យណាស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រយៈពេល១០ឆ្នាំ សម្តេចតេជោ និងភរិយា សង់ផ្ទះជិត១០០០ខ្នង ជូនអតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​ពង្រឹង​វិធានការ​អធិការកិច្ចការងារលើ សហគ្រាស គ្រឹះស្ថាន ដើម្បីធានាបាននូវអនុវត្តការបើកផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ ធ្លាក់ចុះក្នុងខែធ្នូ ដោយកម្សោយតម្រូវការក្នុងស្រុក

ចរាចរណ៍៤ ម៉ោង មុន

ស្នងការរាជធានី៖ កំណាត់ផ្លូវ៦០ម៉ែត្រនឹងត្រូវចាប់ល្បឿនកំណត់ពីពេលនេះតទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

តើរាជរដ្ឋាភិបាលកម្ពុជាបានគិតគូ និងដាក់ចេញវិធានការអ្វីខ្លះលើបញ្ហាកសិផល ពិសេសតម្លៃស្រូវ?

Sokha Hotels

ព័ត៌មានពេញនិយម