Connect with us

ព័ត៌មានអន្ដរជាតិ

លោក Abe ទទួលមរណភាពហើយ

បានផុស

នៅ

យោងតាមសារព័ត៌មានជប៉ុន NHK បានចុះផ្សាយមុននេះបន្តិចថា អតីតនាយករដ្ឋមន្ត្រី​ ជប៉ុន លោក Shinzo Abe បានទទួលមរណភាពហើយ។

លោក Abe ត្រូវបានគេបាញ់ ខណៈលោកកំពុងថ្លែងសុន្ទរកថានៅទីក្រុង Nara ភាគខាងត្បូងប្រទេសជប៉ុន នៅព្រឹកថ្ងៃសុក្រទី០៨ខែកក្កដានេះ។

ភ្លាមៗនោះគាត់បានដួល ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត។

មន្ត្រីសន្តិសុខនៅកន្លែងកើតហេតុបានចាប់ខ្លួនខ្មាន់កាំភ្លើង ហើយជនសង្ស័យអាយុ ៤១ ឆ្នាំត្រូវបានឃុំឃាំងនៅប៉ុស្តិ៍ប៉ូលិស។

ភ្នាក់ងារគ្រប់គ្រងគ្រោះអគ្គិភ័យ និងគ្រោះមហន្តរាយ បានបញ្ជាក់ថា លោក Abe មានរបួសគ្រាប់កាំភ្លើងនៅ កខាងស្តាំ ហើយថែមទាំងមានការហូរឈាមនៅក្រោមទ្រូងឆ្វេងផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ NHK

ចុចអាន៖ នេះជាចម្លើយសារភាពរបស់ខ្មាន់កាំភ្លើង ដែលបាញ់លោក Abe

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទីutes មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

Sokha Hotels

ព័ត៌មានពេញនិយម