ព័ត៌មានជាតិ
ដឹងទេ! តើកូនប្រុសទាំងបីសម្ដេចតេជោ ហ៊ុន សែន ឆ្លងកាត់ការសិក្សានៅប្រទេសណាខ្លះ?
លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា គឺជាកូនបង្កើតរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី។ យុវជនដ៏មានសក្តានុពលទាំងបី ក៏ជាអ្នកបន្តវេនរបស់កម្ពុជាពោរពេញដោយសមត្ថភាព គួបផ្សំនឹងកម្រិតវប្បធម៌ជ្រៅជ្រះ ដោយសុទ្ធតែបញ្ចប់ការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងថា្នក់បណ្ឌិតនៅក្រៅប្រទេស។
តើលោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី ឆ្លងកាត់ការសិក្សានៅប្រទេសណាខ្លះ? ហើយមានសញ្ញាបត្រលើជំនាញអ្វីខ្លះដែរ? «កម្ពុជាថ្មី» នឹង លម្អិតអំពីការសិក្សារបស់អ្នកបន្តវេនទាំងបីរូបនេះ៖
១/ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ លោក កើតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ ក្នុងស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ នៅឆ្នាំ១៩៨០-១៩៩០ លោកសិក្សានៅសាលាបឋមសិក្សា និងមធ្យមសិក្សាចតុមុខ និងនៅឆ្នាំ១៩៩០-១៩៩៣ ចូលសិក្សានៅវិទ្យាល័យភ្នំដូនពេញ (បច្ចុប្បន្នវិទ្យាល័យព្រះស៊ីសុវត្ថិ)។
ក្រោយបញ្ចប់ថ្នាក់វិទ្យាល័យនៅរាជធានីភ្នំពេញ គឺនៅឆ្នាំ១៩៩៥ លោក ហ៊ុន ម៉ាណែត បានចេញទៅបន្តការសិក្សានៅសាលាបណ្ឌិតសភាយោធា West Point សហរដ្ឋអាមេរិក ដោយទទួលបានសញ្ញាបត្រនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៩៩។ បន្ទាប់ពីទទួលបានសញ្ញាបត្រយោធា លោកទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ ញូយ៉ក សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០២។ មិនបញ្ចប់ត្រឹមសញ្ញាបត្រអនុបណ្ឌិតនេះ កូនប្រុសច្បងរបស់សម្ដេចតេជោរូបនេះ ក៏បានបន្តយកសញ្ញាបត្រថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស នៅឆ្នាំ២០០៨។
២/ លោក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានចារកិច្ច ក្រសួងការពារជាតិ។ លោក កើតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៨១។ សម្រាប់ការសិក្សា លោក ហ៊ុន ម៉ានិត បានចូលរៀននៅសាលាចតុមុខ ក្រុងភ្នំពេញ នៅឆ្នាំ១៩៨៧-១៩៩២។ ពាក់កណ្ដាលឆ្នាំ១៩៩២ ក្នុងអាយុ១១ឆ្នាំ លោកត្រូវបញ្ជូនទៅសិក្សានៅសាលាធម្យមសិក្សាក្នុងស្រុក Soissons ខេត្ត Campiegne ប្រទេសបារាំង។
ក្រោយបញ្ចប់មធ្យមសិក្សាក្នុងឆ្នាំ១៩៩៨ លោកបន្តរៀនថ្នាក់វិទ្យាល័យនៅប្រទេសបារាំងដដែល។ ប៉ុន្តែនៅពាក់កណ្ដាលឆ្នាំ១៩៩៨ លោកបានចេញទៅសិក្សានៅវិទ្យាល័យ PORTLEDGE សហរដ្ឋអាមេរិក ជំនួសវិញ។ នៅឆ្នាំ២០០២-២០០៦ លោកចូលមហាវិទ្យាល័យ ដោយទទួលបានបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Hofstra ទីក្រុង ញូយ៉ក និងនៅឆ្នាំ២០០៨ បញ្ចប់សញ្ញាបត្រអនុបណ្ឌិតផ្នែកធុរកិច្ចអន្តរជាតិ នៅសាកលវិទ្យាល័យ Deakin ប្រទេសអូស្ត្រាលី។
៣/ លោក ហ៊ុន ម៉ានី ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។ លោកកើតនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៨២។ បើក្រឡេកមកមើលការសិក្សារបស់លោក ហ៊ុន ម៉ានី គឺនៅឆ្នាំ១៩៩២ លោក ហ៊ុន ម៉ានី ត្រូវបញ្ជូនទៅរៀននៅប្រទេសបារាំងជាមួយបងប្រុស គឺលោក ហ៊ុន ម៉ានិត។ លោក ហ៊ុន ម៉ានី ស្នាក់នៅប្រទេសបារាំងរហូតដល់ឆ្នាំ១៩៩៨ មុននឹងចេញទៅសិក្សាថ្នាក់វិទ្យាល័យ Portledge នៅសហរដ្ឋអាមេរិក។
នៅឆ្នាំ២០០៦ លោកទទួលបានសញ្ញាបត្រកម្រិតបរិញ្ញាជំនាញវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យ Hofstra ។ ក្រោយបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក លោកក៏បានបន្តសិក្សាថ្នាក់អនុបណ្ឌិតចំនួនពីរផ្សេងទៀត គឺអនុបណ្ឌិតទំនាក់ទំនងអន្តរជាតិ នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី (២០០៨) និងអនុបណ្ឌិតយោធា ជំនាញសន្តិសុខជាយុទ្ធសាស្ត្រ ដែលផ្ដោតលើការប្រឆាំងអំពើភេរវកម្ម នៃសាកលវិទ្យាការពារសហរដ្ឋអាមេរិក៕
អត្ថបទដោយ៖ ធឿន វ៉ាន់សុង
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ