សន្តិសុខសង្គម
ឃាត់ខ្លួនអ្នកសារព័ត៌មានម្នាក់ និងអ្នកពាក់ព័ន្ធ ករណីក្លែងឯកសាររថយន្ដ
មន្ត្រីរដ្ឋាករសាខាគយខេត្តរតនគីរី សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត នៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ត្រង់ចំណុចភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង បានឃាត់រថយន្តមួយគ្រឿង ករណីប្រើប្រាស់ឯកសារសាធារណៈក្លែង បង្កដោយជនសង្ស័យចំនួន២នាក់។

យោងតាមរបាយការណ៍ពីកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា ១-ឈ្មោះ ឡុង សារ៉េត ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មាន(BNN) រស់នៅភូមិព្រៃក្រឡាខាងលិច ឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត។ ២-ឈ្មោះ លី លីន ភេទប្រុស អាយុ៤៦ឆ្នាំជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ រស់នៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

របាយការណ៍បានបញ្ជាក់ថា នៅវេលាម៉ោងកើតហេតុជនសង្ស័យឈ្មោះ ឡុង សារ៉េត បានជិះរថយន្តមួយគ្រឿងម៉ាក NISSAN NAVARA ពាក់ស្លាកលេខ ភ្នំពេញ 2AA.7387 ទៅឈប់នៅផ្សារទំនើបស៊ីត្រា ហើយកម្លាំងរដ្ឋាករសាខាគយខេត្តរតនគិរី បានឃាត់និងត្រួតពិនិត្យរថយន្តខាងលើឃើញថា គ្មានពន្ធ និងបានប្រើប្រាស់កាតគ្រីក្លែងក្លាយ។ ដោយបានទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលនីតិវិធី ពីលោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ឲ្យជំនាញការិយាល័ព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យខាងលើនេះ យកមកធ្វើការសាកសួរ រួចក៏បន្តឃាត់ខ្លួនជនសង្ស័យឈ្មោះ លី លីន ដែលជាប់ពាក់ព័ន្ធករណីខាងលើមកធ្វើការសាកសួរតាមនីតិវិធី និងបានចាប់យកវត្ថុតាងរួមមាន: ប័ណ្សម្គាល់យានយន្តក្លែងក្លាយចំនួន ១សន្លឹក ប័ណ្ណសម្គាល់ការបង់ពន្ធចំនួន ១សន្លឹក វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានជំនិះចំនួន ១សន្លឹក។

បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅអយ្យការអមសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ចាត់ការតាមនីតិវីធី៕
អត្ថបទ៖ វុទ្ធឦសាន


-
KPT+២១ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល