Connect with us

KPT+

ប្រវត្តិនយោបាយ និងជីវិតឯកជនរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe (មានវីដេអូ)

បានផុស

នៅ

នៅថ្ងៃសុក្រទី ០៨ខែកក្កដា​ លោក Shinzo Abe ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ អំឡុងពេលលោក ថ្លែងសុន្ទរកថាក្នុងយុទ្ធនាការនយោបាយមួយ នៅទីក្រុង Nara ភាគខាងត្បូងប្រទេស ជប៉ុន។

លោកត្រូវបានប្រកាសថា ទទួលមរណភាពនៅក្នុងមន្ទីរពេទ្យ ថ្វីបើក្រុមវេជ្ជបណ្ឌិតព្យាយាមជួយសង្គ្រោះជីវិតលោក យ៉ាងណាក្តី។

តើអតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ មានប្រវត្តិបែបណា?

លោក Shinzo Abe គឺជានាយករដ្ឋមន្ត្រីជប៉ុន ចាប់ពីខែកញ្ញា ឆ្នាំ២០០៦ រហូតដល់ការលាលែងពីដំណែងភ្លាមៗនៅខែកញ្ញា ឆ្នាំ២០០៧ ហើយបន្ទាប់មក ក៏ឡើងកាន់អំណាចម្តងទៀតក្នុងឆ្នាំ ២០១២។

កើតក្នុងទីក្រុងតូក្យូ នៅថ្ងៃទី ២១ ខែកញ្ញាឆ្នាំ ១៩៥៤, លោក Shinzo Abe បាន ចាប់កំណើតក្នុងត្រកូលអ្នកនយោបាយ។ ឪពុក និងជីតាខាងឪពុក សុទ្ធតែជាសមាជិកជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យសេរី (LDP) ហើយជីតាខាងម្តាយរបស់គាត់គឺឈ្មោះ Nobusuki Kishi ដែលជានាយករដ្ឋមន្ត្រីជប៉ុនពីឆ្នាំ ១៩៥៧ ដល់ ១៩៦០។

គ្រួសារលោក Abe

លោក Abe បានសិក្សាផ្នែកនយោបាយនៅសាកលវិទ្យាល័យ Seikei និងសាកលវិទ្យាល័យ Southern California ហើយបានទៅធ្វើការឲ្យក្រុមហ៊ុន Kobe Steel ក្នុងឆ្នាំ ១៩៧៩។

មិនយូរប៉ុន្មាន លោក Abe បានចូលបម្រើការងារក្នុងរដ្ឋាភិបាល ដោយទទួលបានការជ្រោមជ្រែងពីឪពុករបស់គាត់ គឺលោក Shintaro Abe។

លោក Abe បានរៀបការជាមួយ DJ វិទ្យុលោកស្រី Akie Matsuzaki ក្នុងឆ្នាំ១៩៨៧។ ភរិយារបស់លោក Abe ក៏ជាកូនស្រីប្រធានក្រុមហ៊ុនផលិតស្ករសូកូឡា Morinaga ផងដែរ។ ប្តីប្រពន្ធមួយគូនេះ មិនមានកូនទេ។ ពួកគេបានឆ្លងកាត់ការព្យាបាលជំងឺគ្មានកូនមិនជោគជ័យមុនពេលរៀបអាពាហ៍ពិពាហ៍។

លោក Abe និងភរិយាគឺលោកស្រី Akie Matsuzaki

នៅឆ្នាំ១៩៩៣ លោក Abe បានជាប់ឆ្នោតជាតំណាងរាស្រ្តលើកដំបូង ក្នុងចំណោមការបោះឆ្នោតប្រាំដង ហើយចាប់ផ្តើមឡើងឋានៈក្នុងគណបក្ស។ លោកបានបម្រើការជានាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី Yoshiro Mori និង Junichiro Koizumi ពីឆ្នាំ ២០០០ ដល់ ២០០៣ហើយបានបង្កភាពល្បីល្បាញ នៅពេលគាត់ក្រោកឈរឡើងប្រឆាំងលោក គីម ជុងអ៊ីល របស់កូរ៉េខាងជើង ជុំវិញការចាប់ពង្រត់ជនជាតិជប៉ុន ដោយកូរ៉េខាងជើង។

នៅឆ្នាំ ២០០៣ គាត់បានក្លាយជាអគ្គលេខាធិការគណបក្ស LDP ដែលជាគណបក្សកាន់អំណាចនៅក្នុងប្រទេសជប៉ុនអស់រយៈពេល ៥០ ឆ្នាំ។ លោក Shinzo Abe បានឡើងស្នងតំណែងពីលោក Koizumi ជានាយករដ្ឋមន្ត្រីនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០០៦។ លោក Abe បានតស៊ូមតិលើការការពារជាតិដ៏រឹងមាំ និងពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងការគំរាមកំហែងនាពេលអនាគតពីប្រទេសចិន និងកូរ៉េខាងជើង។

ទោះបីជាយ៉ាងណាក៏ដោយ អំណាចរបស់លោកត្រូវចុះខ្សោយ ដោយសារភាពមិនច្បាស់លាស់ រឿងអាស្រូវហិរញ្ញវត្ថុ និងការចោទប្រកាន់បក្សពួកនិយម ហើយបានធ្វើសេចក្តីប្រកាសលាលែងពីតំណែងដ៏គួរឲ្យភ្ញាក់ផ្អើល នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០០៧ ពោលគឺមិនដល់មួយឆ្នាំផង ក្រោយកាន់អំណាច។

តំណែងជានាយករដ្ឋមន្ត្រី បានធ្លាក់ទៅសមាជិកគណបក្ស LDP ម្នាក់ទៀតគឺលោក Yasuo Fukuda។ នៅឆ្នាំ២០១០ គណបក្សប្រជាធិបតេយ្យជប៉ុន (DPJ) បានឡើងកាន់អំណាច ហើយក្នុងឆ្នាំ២០១២ លោក Abe និងគណបក្ស LDP បានត្រលប់មកវិញ ដោយបានឈ្នះការគាំទ្រដោយសារតែគោលនយោបាយបង្កើនការចំណាយរបស់សហព័ន្ធ និងកំណែទម្រង់សារពើពន្ធ ឬគេហៅថា Abenomics​ និងអាកប្បកិរិយាកាន់តែម៉ឺងម៉ាត់ចំពោះប្រទេសចិន។

លោក Shinzo Abe ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីជាផ្លូវការដោយសភាជាន់ទាប នៅថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០១២ ជំនួសលោក Yoshihiko Noda។

ក្នុងឆ្នាំ ២០១៧ និង ២០១៨ រដ្ឋបាលរបស់គាត់ ត្រូវរង្គោះរង្គើដោយរឿងអាស្រូវបក្សពួកនិយម ហើយប្រជាប្រិយភាពរបស់គាត់បានធ្លាក់ចុះ នៅពេលដែលអ្នករិះគន់បានអំពាវនាវឲ្យគាត់លាលែងពីតំណែង។

យ៉ាងណាក្តី ក្នុងខែសីហាឆ្នាំ ២០២០ លោក Abe បានប្រកាសពីផែនការរបស់គាត់ក្នុងការលាលែងពីតំណែងមុនអាណត្តិ ដោយលើកឡើងពីជំងឺដែលគំរាមកំហែងដល់អាយុជីវិតរបស់គាត់៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ចុចអាន៖ វីដេអូនៅកន្លែងកើតហេតុ ក្រោយលោក Abe ត្រូវគេបាញ់ប្រហារ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៤ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម