Connect with us

ព័ត៌មានជាតិ

ស្អាងភ្នំបង្កប់​រឿង​អាថ៌កំបាំង អ្នក​ស្រុក​ទាំង​ព្រហ្មញសាសនា​ និង​ព្រះពុទ្ធ​សាសនា គោរពបូជាតៗគ្នា

បានផុស

នៅ

ក្រុម​ការងារ​ បេតិកភណ្ឌ​ប្រចាំថ្ងៃ (Heritages Dairy) បាន​បង្ហាញ​ប្រវត្តិរមណីយដ្ឋាន​ស្អាង​ភ្នំនៅ​ខេត្ត​កណ្តាល ដោយ​បាន​ថត​​ទិដ្ឋភាព​និង​ទី​កន្លែង​សក្ការៈ​ផ្សេងៗដែល​អ្នកស្រុក​គោរពបូជាតៗគ្នា។

ភ្នំស្អាងពីដើមឡើយចាស់ៗហៅថា​ ល្អាងភ្នំ លុះក្រោយមកការហៅបានក្លាយទៅជាស្អាងភ្នំវិញ។ នៅលើភ្នំស្អាង មានច្រកតូចមួយសម្រាប់ចូលទៅក្នុងរូងពើង ឬ ល្អាង តែច្រកនេះ ឥឡូវត្រូវបានគេការពារ និងចាក់សោរ ក្នុងគោលបំណងដើម្បីការពារសុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានបារមីច្រើននៅភ្នំនេះ ដែលអ្នកគោរពព្រហ្មញសាសនា​បន់ស្រន់រួមមានលោកតា៖ ស្អាងភ្នំ(តាធំ) ទេព-ម៉ឹងនិងគោម មុនីឥសី ម៉ឺនខួន ក្រុងឆេះ ស័ក្តិប្រាំ ក្រហម.ក លោកតា.ស លោកយាយកញ្ចក់ទិព្វ ហៅ ក្រពុំឈូក និងយាយសក់កណ្តាញ់។

ពលរដ្ឋកម្ពុជាដែលគោរពព្រះពុទ្ធសាសនាបានកសាងព្រះវិហារមួយនៅលើកំពូលភ្នំ ដោយមានដម្កល់រូបព្រះពុទ្ធបដិមា ព្រះគោ-ព្រះកែវ និងព្រះអង្គចេក-អង្គចម។

ភ្នំស្អាង មានរុក្ខជាតិ និងសត្វច្រើនមុខ តែមិនទាន់បានដឹងចំនួនប្រភេទដែលមានតម្លៃវិទ្យាសាស្ត្រ និងអភិរក្ស។ ក្រៅពីនេះ ភ្នំស្អាងមានផ្ទាំងថ្មភក់ធំៗ ជាកន្លែងមានខ្យល់អាកាសល្អ និងទេសភាពស្អាត។ ពីលើកំពូលភ្នំ យើងអាចមើលឃើញព្រលានយន្តហោះ ភ្នំពេញអន្តរជាតិថ្មីមួយកំពុងកសាង ដែលនឹងលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិថែមមួយកំរិតទៀត។

ភ្នំស្អាងស្ថិតនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ៣២គីឡូម៉ែត្រពីវត្តភ្នំ។ នៅតំបន់ទេសចរណ៍ ក៏​មាន​សហគមន៍មូលដ្ឋានមានបម្រើសេវាកម្មម្ហូបអាហារ ភេសជ្ជៈ និងកន្លែងអង្គុយលេង។ នៅថ្ងៃបុណ្យជាតិ មានភ្ញៀវមកលេងច្រើនកុះករ ព្រោះផ្លូវស្អាត។

បទចម្រៀងមួយបទមានចំណងជើងថា៖«លាហើយស្អាងភ្នំ» ច្រៀង​ទាក់ទង​ទីកម្សាន្តនេះ ដែល​ច្រៀងដោយលោកស្រី អ៊ុំ សូមាវត្តី កូនស្រីបង្កើតរបស់អ្នកស្រី ហួយ មាស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៣៩ នាទី មុន

តុលាការកាត់ទោសបុរសស្រវឹងបើករថយន្តបុកមនុស្សស្លាប់៤នាក់នៅស្ពានអាកាសឬស្សីកែវ  ឱ្យជាប់ពន្ធធនាគា៥ឆ្នាំ

ព័ត៌មានជាតិ៥៨ នាទី មុន

លោក លី ធុជ៖ សម្ដេចធិបតី ជាមេដឹកនាំសកម្មក្នុងការអំពាវនាវឱ្យបណ្តាប្រទេសនានាគាំទ្រដល់អនុសញ្ញាអូតាវ៉ា

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ឱ្យអាជ្ញាធរ និងកងកម្លាំងមើលថែទ្រព្យសម្បត្តិពលរដ្ឋដែលទៅស្រុកកំណើតក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ខេមរ: សិរីមន្ត នាំយកសម្លៀកបំពាក់ខ្មែរដោយរំលេចនូវរូបអង្គរវត្ត ស៊ីក្លូ និងរទេះគោ ទៅសម្តែងនៅអាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរខេត្តក្រចេះ ត្រៀមទីទួលសុវត្ថិភាព​១១៧​កន្លែង សម្រាប់ជម្លៀសពលរដ្ឋពីគ្រោះទឹកជំនន់

Sokha Hotels

ព័ត៌មានពេញនិយម