ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ និងអង្គការ IJM រួមគ្នាលុបបំបាត់បទល្មើសជួញដូរមនុស្សនៅកម្ពុជា
ក្រសួងមហាផ្ទៃសហការជាមួយអង្គការបេសកកម្មយុត្តិធម៌អន្ដរជាតិ(IJM )បានរួមគ្នាលុបបំបាត់បទល្មើសជួញដូរមនុស្សនៅក្នុងប្រទេសសំដៅលើកកម្ពស់សេចក្តីថ្លៃថ្នូរ សិទ្ធិ សេរីភាព សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងមហាផ្ទៃ និងអង្គការ IJM សម្រាប់កិច្ចសហប្រតិបត្តិការ ៣ ឆ្នាំបន្ដទៀត កាលពីថ្ងៃទី ០៨ កក្កដា លោក សន្ដិបណ្ឌិត តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីនៃអងអង្គការបេសកកម្មយុត្តិធម៌អន្ដរជាតិដែលបានផ្ដល់កិច្ចសហប្រតិបត្តិការដ៏ល្អជាមួយ អគ្គស្នងការនគរបាលជាតិ និងអង្គភាពពាក់ព័ន្ធ ចំណុះក្រសួងមហាផ្ទៃ និងជាពិសេស នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការការពារអនីតិជន ដែលជាអង្គភាពធ្វើប្រតិបត្តិការផ្ទាល់ជាមួយអង្គការ IJM លើសកម្មភាពការងារដែលបានកំណត់នៅក្នុងវិសាលភាពនៃ MOU។

លោកសន្ដិបណ្ឌិត តេង សាវង្សសង្ឃឹម និងជឿជាក់ថា តាមរយៈស្មារតីនៃអនុស្សរណៈដែលត្រូវចុះហត្ថលេខានាពេលនេះ នឹងរួមចំណែកកាន់តែសកម្មថែមទៀត និងបង្កលក្ខខណ្ឌកាន់តែប្រសើរឡើង សម្រាប់ភាគីទាំងពីរ ក្នុងការបន្តភារកិច្ច និងបេសកកម្មរួមគ្នា ក្រសួងមហាផ្ទៃ និងអង្គការ IJM ដើម្បីលុបបំបាត់បទល្មើសជួញដូរមនុស្ស ក្នុងគោលដៅលើកកម្ពស់សេចក្តីថ្លៃថ្នូរ សិទ្ធិ សេរីភាព សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ចំណែក លោក Jacob Sims នាយកអង្គការបេសកកម្មយុត្តិធម៌អន្ដរជាតិ (IJM) បានប្តេជ្ញាសហការជាមួយក្រសួងមហាផ្ទៃក្នុងការចូលរួម លុបបំបាត់បទល្មើសជួញដូរមនុស្សនៅប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕



អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១១ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ