ជីវិតកម្សាន្ដ
តារារ៉េប វណ្ណដា កំពុងជួបទុក្ខដ៏ក្រៀមក្រំ
ភ្នំពេញ: តារាចម្រៀងរ៉េបល្បីឈ្មោះ វណ្ណដា និងក្រុមគ្រួសារពេលនេះកំពុងជួបទុក្ខដ៏ក្រៀមក្រំនឹងសោកសៅ ក្រោយពេលដែលមនុស្សជាទីស្រលាញ់និងគោរពផងនោះ បានទទួលមរណភាពនៅថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០២២ នេះ។

អ្នកគាំទ្របានចាត់ទុកថា នេះគឺជាដំណឹងមរណទុក្ខដ៏ក្រៀមក្រំបំផុតសម្រាប់តារារ៉េបវ័យក្មេង វណ្ណដា និងក្រុមគ្រួសារទាំងមូល។ តាមរយ:នេះដែរ ក៏មានមហាជនព្រមទាំងអ្នកសិល្បៈដូចគ្នាបានសម្ដែងនូវការសោកស្ដាយ នឹងចូលរួមរំលែកទុក្ខជាមួយតារាចម្រៀងរ៉េប វណ្ណដា ក៏ដូចជាក្រុមគ្រួសារពួកគេទាំងមូលផងដែរ។

ប្រភពឲ្យដឹងថា វណ្ណដា ពេលនេះគឺកំពុងជួបទុក្ខធំ ដោយសារបាត់បង់មនុស្សជាទីស្រឡាញ់ក្នុងគ្រួសារ ពោលគឺលោកអ៊ំស្រីបង្កើតរបស់លោកតែម្តង ដែលបានទទួលមរណភាពគ្មានថ្ងៃវិលត្រឡប់វិញឡើយ។ ក្នុងនោះគេក៏ឃើញ វណ្ណដា សរសេរសំណេរទាំងអារម្មណ៍ក្តុកក្តួលថា « ម៉ាក់អ៊ុំអរគុណសម្រាប់ការមើលថែ និងពេលវេលាល្អៗដែលធ្លាប់មានជាមួយគ្នា May you rest easy in grace and love»៕
អត្ថបទដោយ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ