ព័ត៌មានអន្ដរជាតិ
ប៉ូលិសយាមមិនចាប់អារម្មណ៍ ឬស្គាល់ជនដៃដល់ ទើបឈានដល់ការបាញ់ សម្លាប់លោក Abe
មន្ត្រីប៉ូលិសដែលបំពេញកាតព្វកិច្ចនៅកន្លែងដែលអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Abe Shinzo កំពុងថ្លែងសុន្ទរកថាក្នុងយុទ្ធនាការបោះឆ្នោត មិនបានចាប់អារម្មណ៍ ឬស្គាល់ជនដៃដល់នៅក្នុងហ្វូងមនុស្សនោះទេ រហូតទាល់តែឮស្នូរកាំភ្លើងគ្រាប់ដំបូង ។
លោក Abe ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ពីក្រោយកាលពីថ្ងៃសុក្រ អំឡុងពេលបង្ហាញខ្លួនក្នុងទីក្រុង Nara ភាគខាងលិច ខណៈក្រោយមកប៉ូលិសក៏បានចាប់ខ្លួនខ្មាន់កាំភ្លើងដែលអត់ការងារធ្វើឈ្មោះ Yamagami Tetsuya ឆ្នាំនៅនឹងកន្លែងផងដែរ ។
ក្រុមអ្នកស៊ើបអង្កេតបាននឹងកំពុងសាកសួរចម្លើយបន្ថែមពីខ្មាន់កាំភ្លើងអាយុ ៤១ ឆ្នាំពាក់ព័ន្ធនឹងការបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីចំនួន ២ គ្រាប់ចំទ្រូងនៅចម្ងាយប្រហែល ៣ ម៉ែត្រ ។
ទន្ទឹមនោះអ្នកជំនាញសន្តិសុខមួយចំនួនបានចង្អុលបង្ហាញពីភាពខ្វះខាតធ្ងន់ធ្ងររបស់មន្ត្រីប៉ូលិសទីក្រុង Nara ដែលបរាជ័យក្នុងការបញ្ឈប់ខ្មាន់កាំភ្លើងមិនឲ្យបាញ់លោក Abe បាន ដោយលើកឡើងថា ជាដំបូង និងសំខាន់បំផុត មន្ត្រីប៉ូលិសគួរតែរារាំងខ្មាន់កាំភ្លើងមិនឲ្យចូលទៅជិតលោក Abe ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ចម្លើយសារភាពបន្ថែម មុនជនដៃដល់យកកាំភ្លើងបាញ់លោក Abe
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ