Connect with us

សន្តិសុខសង្គម

ទីបំផុតរថយន្តល្មើសច្បាប់របស់ថៃ បាននាំមកដល់​មន្ទីរសាធារណ:ការខេត្តហើយ ក្រោមបរិយាកាសដ៏តានតឹងបំផុត

បានផុស

នៅ

រហូតដល់ព្រឹកថ្ងៃទី១០ ខែកក្កដា នេះ ក៏នៅតែមានប្រជាពលរដ្ឋរាប់រយរាប់ពាន់នាក់បន្តប្រមូលផ្តុំគ្នា នៅក្នុងទីតាំង​សាយឡូមួយកន្លែង ស្ថិតក្នុងភូមិចំបក់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដើម្បីរារាំងមិនអោយក្រុមការងារជញ្ជីងចល័ត នាំយករថយន្តថៃដែលចូលមកដឹកកសិផលខ្មែរលើសទម្ងន់ មកកាន់មន្ទីរជំនាញដើម្បីអនុវត្តតាមនីតិវិធីឡើយ បើទោះបីជាដឹងថា រថយន្តថៃមួយគ្រឿងនោះល្មើសនឹងផ្លូវច្បាប់យ៉ាងណាក៏ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ថា ចាប់តាំងពីល្ងាចថ្ងៃទី៩ ខែកក្ដដា មក មានប្រជាពលរដ្ឋមកឡោមព័ទ្ធ និងមិនអោយក្រុមមន្រ្តីជញ្ជីងចល័តយកឡានថៃ ដែលដឹកលើសទម្ងន់ចេញពីទីតាំងឃាត់នោះឡើយ រហូតដល់មានកម្លាំងសមត្ថកិច្ច មន្ត្រីកងរាជអាវុធហត្ថ និងមន្ត្រីនគរបាល ជាច្រើននាក់ទៅជួយអន្តរាគមន៍ក៏នៅតែមានសភាពតានតឹងដដែល រហូតមានបុគ្គលខិលខូចខ្លះបាននាំគ្នាចាក់ទម្លាយកង់រថយន្ត និងកាត់ផ្តាច់ខ្សែចរន្តនានា ដើម្បីបង្អាក់ការនាំរថយន្តនេះទៅកាន់អង្គភាពជំនាញ។  

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ ខេត្តបានបញ្ជាក់ថា ភាពតានតឹងកាលពីយប់មុិញនេះ គឺដោយសារតែមន្ត្រីជញ្ជីងចល័តបានឃាត់រថយន្តថៃដែលដឹកលើសទម្ងន់រហូតដល់៨២តោន លើសរហូតដល់៤២តោន ហើយកម្លាំងបានបញ្ជាអោយរថយន្តនោះចូលទៅចាក់ពោតក្នុងសាយឡូវិញ ដើម្បីអូសក្បាលឡានយកមកខេត្ត ព្រោះដោយសារតែរថយន្តនេះស្ថិតក្នុងក្រុមតែមួយជាមួយរថយន្តដែលកម្លាំងបានឃាត់កាលពីថ្ងៃទី៥ កន្លងទៅដើម្បីអោយធ្វើកិច្ចសន្យា។

លោកបានបន្តថា នៅច្រកដទៃទៀតតាមបន្ទាត់ព្រំដែន ថៃ នៅតែបន្តដឹកកសិផលខ្មែររាល់ថ្ងៃ ដោយគ្រាន់តែភាគីថៃបានស្នើសុំអោយមានការយោគយល់ ក្នុងការដឹកលើបន្តិចបន្ទួច ដោយឡែកតែក្រុមរថយន្តខាងលើមិនព្រមអនុវត្តតាមកិច្ចសន្យា ហើយនៅតែបន្តដឹកផ្គើនបន្ថែមទៀត វាហាក់ដូចជាមានខ្នងបង្អែកនៅពីក្រោយ ព្រោះបើតាមរូបភាពដែលកម្លាំង​ថតបាន គឺមានបុគ្គលមួយចំនួនតូចបានដឹកជញ្ជូនបាយកញ្ចប់ និងទឹកបរិសុទ្ធយកមកចែកដល់អ្នកតវ៉ានោះផងដែរ ។

លោក ព្រួញ រិទ្ធថា បានសង្កត់ធ្ងន់ថា នៅទីបំផុត គឺរថយន្តត្រូវបាននាំយកចេញពីសាយឡូនៅប្រហែលម៉ោង១០ព្រឹកនេះ ទាំងភាពតានតឹង ដោយសារតែលោកត្រូវចាត់ចែងរកអ្នកជំនាញមកដោះកង់យកទៅប៉ះផង និងត្រូវតភ្ជាប់បណ្តាញខ្សែចរន្តដែលពួកគេបានកាត់ផ្តាច់កាលពីយប់មុិញផង ហើយរថយន្តត្រូវអនុវត្តតាមផ្លូវច្បាប់ គឺត្រូវយកមករក្សាទុកក្នុងរយ:​ពេល១ឆ្នាំ ទើបប្រគល់អោយម្ចាស់វិញបន្ទាប់ពីបានដឹកលើទម្ងន់ចាប់ពី២០%ឡើងទៅ ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

Elon Musk ទះដៃសប្បាយអរជាងគេ ខណៈកូនពៅលោកត្រាំ បែរស្ងប់ស្ងាត់ខ្លាំង

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានជាតិ៣២ នាទីutes មុន

តំណាងភាគីនិយោជក និងសហជីព ៖ ប្រាក់ឈ្នួលអប្បបរមាបូកបន្ថែម ប្រាក់អត្ថប្រយោជន៍ ធ្វើឱ្យកម្មករ-និយោជិតរស់នៅក្នុងបន្ទាត់ជីវភាពសមរម្យ

ព័ត៌មានជាតិ៣៦ នាទីutes មុន

លោក ទៀ សីហា ណែនាំឱ្យរដ្ឋបាលខេត្តសៀមរាបរួមគ្នាបន្តថែរក្សាសន្តិភាពឱ្យបានល្អ ទប់ស្កាត់ភាពវឹកវរក្នុងសង្គម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៥ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានជាតិ៧ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម