Connect with us

កីឡា

ប្រទេសដែលនាំមុខក្នុងការទិញសំបុត្រ FIFA World Cup 2022 នៅប្រទេសកាតា

បានផុស

នៅ

ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 កាន់តែខិតជិតមកដល់ ខណៈសំបុត្រក៏បានដាក់លក់រួចមកហើយផងដែរ ខណៈ​គេ​បាន​មើលឃើញ​ប្រទេស​ជាច្រើន​បាន​កក់​សំបុត្រ​ទស្សនា​ក្រោយ​បាន​លើក​ភ្លាមៗ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​ពិភពលោក FIFA បាន​និយាយ​កាលពីពេល​ថ្មីៗ​ថា អ្នករៀបចំ​ការប្រកួត​បាន​លក់ដាច់​សំបុត្រ​អស់​ចំនួន ១.៨ លាន​សន្លឹក សម្រាប់​ការប្រកួត​បាល់ទាត់​ពិ​ភពលោក (FIFA World Cup 2022) នៅ​ប្រទេស​កាតា​។ FIFA បាន​និយាយថា មាន​ប្រភេទ​សំបុត្រ​ពិសេស​ដែលមាន​សម្រាប់តែ​អ្នករស់នៅ​ក្នុងប្រទេស​ម្ចាស់ផ្ទះ ហើយ​អ្នកគាំទ្រ​នៅក្នុង​ឈូង​សមុទ្រ​អារ៉ាប់ បាន​ទិញ​សំបុត្រ​ច្រើនជាងគេ​។​

FIFA បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា ក្រៅពី​ម្ចាស់ផ្ទះ​កាតា ប្រទេស​ឈរលើ​គេ​ដែល​អ្នកគាំទ្រ​ទិញ​សំបុត្រ​មានដូចជា កាណាដា​, អង់គ្លេស​, បារាំង​, អាឡឺម៉ង់​, ឥណ្ឌា​, អា​រ៉ា​ប៊ី​សា​អូឌីត​, អេ​ស្ប៉ា​ញ​, អារ៉ាប់​រួម និង​សហរដ្ឋអាមេរិក​។ អ្នកនាំពាក្យ បាន​និយាយថា FIFA រំពឹងថា​នឹង​ផ្តល់​សំបុត្រ​ប្រកួត​សរុប​ចំនួន ៣​ លាន​សន្លឹក​ក្នុងអំឡុងពេល​ការប្រកួត​រយៈពេល ២៨​ ថ្ងៃ​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​ ២១ ខែវិច្ឆិកា​។​

​គួរ​ដឹង​ដែរ​ថា អ្នកគាំទ្រ​បាល់ទាត់​អាច​ទិញ​សំបុត្រ​រហូតដល់ ៦ ​សន្លឹក​ក្នុង​មួយ​ប្រកួត និង​អតិបរមា ៦០​ សន្លឹក​សម្រាប់​ការប្រកួត​ពេញ​មួយ​ព្រឹត្តិការណ៍​ទាំងមូល​។​

​តម្លៃ​សំបុត្រ​មាន​បែង​ចែកចេញជា ៧​ វគ្គ​ផ្សេងគ្នា រួមមាន​ថ្ងៃ​ប្រកួត​បើកឆាក​ថ្លៃ​បំផុត ៦១៧ ​ដុល្លារថោក​បំផុត ៥៤ ​ដុល្លារ។ វគ្គ​ជម្រុះ​ក្នុង​ពូ​ល ថ្លៃ​បំផុត ២១៩ ​ដុល្លារ ថោក​បំផុត ១០​ ដុល្លារ​។ វគ្គ ១៦​ ក្រុម​ចុងក្រោយ ថ្លៃ​បំផុត ២៧៤​ដុល្លារ ថោក​បំផុត ១៩ ​ដុល្លារ​។ វគ្គ ៨ ​ក្រុម​ចុងក្រោយ ថ្លៃ​បំផុត ៤២៥ ​ដុល្លារ ថោក​បំផុត ៨២ ​ដុល្លារ​។ វគ្ក​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ថ្លៃ​បំផុត ៩៥៥ ​ដុល្លារ ថោក​បំផុត ១៣៧ ​ដុល្លា​រ។ ប្រកួត​ដណ្ដើមយក​លេខ​ ៣ ថ្លៃ​បំផុត ៤២៥ ​ដុល្លារ ថោក​បំផុត ៨២ ​ដុល្លារ និង​វគ្គ​ផ្ដាច់ព្រ័ត្រ ថ្លៃ​បំផុត ១៦០០​ ដុល្លារ ថោក​បំផុត ២០០​ ដុល្លារ​។ បញ្ជាក់ថា ​នេះ​ជា​តម្លៃ​ប្រហាក់ប្រហែល​។​

​អ្នកគាំទ្រ​ឆ្នាំនេះ​ពិសេស ដោយ​នឹង​ត្រូវដាក់​ពាក្យសុំ Hayya Card ដែលជា​អត្តសញ្ញាណប័ណ្ណ​អ្នកគាំទ្រ​ពិសេស ត្រូវការ​សម្រាប់​បុគ្គល​ណា​ម្នាក់​ដែលមាន​គម្រោង​ធ្វើដំណើរ​ទៅ​ប្រទេស​កាតា ដើម្បី​ចូលរួម​ការប្រកួត​បាល់​ទាត់​ពិភពលោក​។ វា​ក៏​ផ្តល់​ការដឹកជញ្ជូន​សាធារណៈ​ដោយ​ឥតគិតថ្លៃ​នៅ​ថ្ងៃ​ប្រកួត​ផងដែរ​។ ហើយ​ដើម្បី​ទទួលបាន​កាត Hayya អ្នកគាំទ្រ​បាល់ទាត់​ត្រូវបាន​តម្រូវឱ្យ​កក់​សំបុត្រ​ការប្រកួត និង​ការ​ស្នាក់នៅ​របស់​ពួកគេ មុនពេល​ចុះ​ដល់​ប្រទេស​កាតា​។​

FIFA World Cup 2022 នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី ​២១ ​ខែវិច្ឆិកា ហើយនឹង​បញ្ចប់​នៅ​ថ្ងៃទី​ ១៨ ខែធ្នូ ឆ្នាំ​ ២០២២ នៅ​ប្រទេស​កាតា​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទីutes មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រដ្ឋាភិបាល​ថៃ​ដោះលែង​អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្មដែលជាប់​ទោស​ក្នុង​រដ្ឋាភិបាល​លោក​ប្រាយុធ​

កីឡា២ ម៉ោង មុន

ឡេង ណូរ៉ា និង រ៉េត លីហេង ជា​កីឡាករ​ក្មេង​ជាងគេ​​ក្នុង​ក្រុម​ជម្រើស​ជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

ថ្នាក់ដឹកនាំខេត្តស្វាយរៀង ប្រាប់កងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ត្រូវការពារឱ្យបាននូវសុខសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ចិន៖ ការ​លក់​អាវុធ​អាមេរិក​ឲ្យ​តៃវ៉ាន់ ធ្វើ​ឲ្យ​ខូច​ទំនាក់ទំនង​ក្រុង​វ៉ាស៊ីនតោន-ប៉េកាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៣ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

សន្តិសុខសង្គម២២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម