ព័ត៌មានជាតិ
សា្ថនទូតនិងកុងស៊ុលជប៉ុន នៅសៀមរាបចាប់ផ្ដើមបើកទទួលការចូលគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម Abe
សា្ថនទូតជប៉ុននៅភ្នំពេញ និងការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប នឹងចាប់ផ្ដើមបើកទទួលការចូលគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម លោក ស៊ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្ត្រីជប៉ុន ចាប់ពីថ្ងៃទី ១១ ដល់ ១៦ ខែកក្កដា ឆ្នាំ២០២២។ នេះបើតាមការឲ្យដឹងពីស្ថានទូត។
ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងកាលពីថ្ងៃអាទិត្យម្សិលមិញថា សា្ថនទូតជប៉ុននៅភ្នំពេញ និងការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប នឹងបើកទទួលសាធារណជនចូលរួមសរសេរសាររំលែកទុក្ខចំពោះមរណភាព និងគោរពវិញ្ញាណក្ខន្ធ របស់អតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម អាបេ ស៊ីនហ្សូ នៅតាមទីតាំង៖
១, នៅសា្ថនទូតជប៉ុននៅភ្នំពេញ ចាប់ពីថ្ងៃពុធ ទី១៣ ខែកក្កដា រហូតដល់ថ្ងៃសៅរ៍ ទី១៦ ខែកក្កដា (ចាប់ពីម៉ោង១០ ព្រឹក-ថ្ងៃត្រង់ និងចាប់ពីម៉ោង២-៤ល្ងាច នៅស្ថានទូតជប៉ុន បន្ទប់ក្បែរផ្នែកធ្វើទិដ្ឋាការ)។
២. នៅការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ចាប់ពីថ្ងៃចន្ទ ទី១១ ខែ កក្កដា រហូតដល់ថ្ងៃអង្គារ ទី១២ ខែកក្កដា (ចាប់ពីម៉ោង១០ព្រឹក-ថ្ងៃត្រង់ និងចាប់ពីម៉ោង២-៤ល្ងាច នៅទីតាំងការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្ត សៀមរាប សាលពហុប្រយោជន៍។
សាធារណជនដែលមានបំណងចូលរួមសរសេរសាររំលែកទុក្ខចំពោះមរណភាព នៅពេលទៅដល់ទីតាំង សូមបញ្ជាក់ជាមួយសន្តិសុខ នៅតាមទីតាំងទាំងពីរ ដោយប្រាប់ពីគោលបំណង និងមកជាមួយនូវអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសម្គាល់ខ្លួននិងពាក់ម៉ាសជានិច្ច៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ