ព័ត៌មានជាតិ
អាជ្ញាធរខេត្តកែប សាងសង់ផ្លូវបេតុងមួយខ្សែ ដើម្បីជួយសម្រួលការកកស្ទះ ការធ្វើដំណើររបស់ភ្ញៀវទេសចរ
លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប កាលពីពេលថ្មីៗនេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានចាក់បេតុងផ្លូវអាមេមួយខ្សែ ប្រវែង ៧៩០ម៉ែត្រ ទទឹង ១០ម៉ែត្រ រៀបខឿនជញ្ជាំងភ្នំជើងទេរ កម្ពស់ ២ម៉ែត្រ និងប្រឡាយរំដោះទឹកប្រវែង ៧៩០ម៉ែត្រ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រី ក្រុមប្រឹក្សាខេត្ត លោក-លោកស្រី អភិបាលរងខេត្ត កងកម្លាំងទាំង ៣ប្រភេទ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកស្រីអភិបាលក្រុងកែប ក្រុមប្រឹក្សាសង្កាត់ មេភូមិ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ផងដែរ។

លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប មានប្រសាសន៍ថា ការបើកការដ្ឋាន សាងសង់ ចាក់បេតុងអាមេផ្លូវមួយខ្សែប្រវែង ៧៩០ម៉ែត្រ ទទឹង ១០ម៉ែត្រ និងប្រឡាយរំដោះទឹកភ្លៀង គឺអនុវត្តន៍តាមផែនការអភិវឌ្ឍន៍ខេត្ត ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ និងកែលម្អសោភ័ណ្ឌភាព និងដាក់ភ្លើងបំភ្លឺផ្លូវ ដែលកន្លងមកតែងតែជួបនូវការលំបាក ការកកស្ទះ និងតូចចង្អៀត ពិបាកក្នុងការធ្វើចរាចរណ៍ នៅពេលមានពិធីបុណ្យទានម្ដងៗ។

លោកបានបន្ថែមទៀតថា ខេត្តកែបបច្ចុប្បន្ននេះពីមួយថ្ងៃទៅមួយថ្ងៃ មានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងជាបន្តបន្ទាប់ ខេត្តបាននិងកំពុងប្រឹងប្រែង កសាង ជួសជុលផ្លូវជាតិ ផ្លូវលំ រៀបចំរមណីយដ្ឋានទេសចរណ៍ និងតំបន់ឆ្នេរឲ្យកាន់តែមានភាពស្រស់ត្រកាល និងអនាម័យបរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ធ និងទិដ្ឋភាពគួរជាទីទាក់ទាញដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកសម្រាកលំហែកម្សាន្ដនៅតាមតំបន់ឆ្នេរសមុទ្រខេត្តកែប ឲ្យកាន់តែមានសន្ទុះច្រើនឡើងៗ នាពេលអនាគត។

ជាការពិតណាស់ ផ្លូវចាក់បេតុងអាមេមួយខ្សែប្រវែង ៧៩០ម៉ែត្រ ទទឹង ១០ម៉ែត្រ និងប្រឡាយរំដោះទឹកភ្លៀងនាពេលនេះ និងជួយសម្រួលដល់ការកកស្ទះរាល់ការធ្វើដំណើរ របស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកសម្រាកលំហែកម្សាន្តក្នុងរដូវបុណ្យទាន ក៏ដូចជាប្រជាពលរដ្ឋរស់នៅខេត្តកែប ឲ្យកាន់តែមានភាពងាយស្រួលប្រសើរជាងមុន។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរក្នុងមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋត្រូវរួមសហការគ្នាថែរក្សាផ្លូវនេះឲ្យបានល្អ ដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណៈឲ្យបានយូរអង្វែង។ ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានផ្តល់ជូននូវសារុង ១ និងថវិកា ១ម៉ឺនរៀល ជូនដល់ប្រជាពលរដ្ឋ ដែលមកចួលរួមបើកការដ្ឋានផងដែរ៕
អត្ថបទ៖ សេង ណារិទ្ធ




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ