Connect with us

ព័ត៌មានអន្ដរជាតិ

ថ្ងៃនេះលោក ប្រាយុទ្ធ កាន់ទុក្ខលោក អាបេ និងបញ្ជាឲ្យបង្ហូតទង់ជាតិ ពាក់កណ្ដាលដងទូទាំងប្រទេស

បានផុស

នៅ

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាគ្រប់ក្រសួងស្ថាប័នរបស់រដ្ឋាភិបាល និងសហគ្រាសរដ្ឋទាំងអស់នៅទូទាំងប្រទេស ឲ្យបង្ហូតទង់ជាតិត្រឹម​ពាក់កណ្តាលដង​រយៈពេល ​១ ​ថ្ងៃគឺ​នៅ​ថ្ងៃ​ចន្ទ ទី​១១ ខែកក្កដា ឆ្នាំ​២០២២ នេះ ដើម្បីកាន់ទុក្ខអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះលោក ថាណាខន អ្នកនាំពាក្យប្រចាំទីស្តីការនាយករដ្ឋមន្ត្រីបានឲ្យដឹងថា បន្ទាប់មកលោកនាយករដ្ឋមន្ត្រី​ក៏នឹង​ធ្វើដំណើរ​ទៅ​ចុះហត្ថលេខា​លើ​សៀវភៅ​រំលែក​ទុក្ខ​នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​ថៃ​នៅថ្ងៃអង្គារទី១២ ខែកក្កដា ឆ្នាំ២០២២ ផងដែរ ។

គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Abe Shinzo ត្រូវបានខ្មាន់កាំភ្លើងឈ្មោះ Yamagami Tetsuya អាយុ ៤១ ឆ្នាំដើរចូលបាញ់សម្លាប់ពីខាងក្រោយ អំឡុងពេលលោកថ្លែងសុន្ទរកថាតាមដងផ្លូវនៅទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន ខណៈភ្លាមៗនោះប៉ូលិសក៏បានចាប់ខ្លួនជនដៃដល់នៅនឹងកន្លែងកើតហេតុផងដែរ ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន

ប្រភព ៖ Matichon

ចុចអាន ៖ មកដឹងចន្លោះពេលដែលជនដៃដល់បាញ់គ្រាប់ទី ២ សម្លាប់លោក Abe

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានជាតិ៩ ម៉ោង មុន

អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់នានាមកលើលោក ស សុខា ដោយបុគ្គល ហេង​ សិទ្ធី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កាសែតអាល្លឺម៉ង់ផ្សាយថា នាយករដ្ឋមន្ត្រីស្រីថៃ រស់ក្នុងជីវិតយ៉ាងប្រណិត ប្រើរបស់សុទ្ធតែថ្លៃៗ

Sokha Hotels

ព័ត៌មានពេញនិយម