Connect with us

ព័ត៌មានជាតិ

លោក កែវ ឈា មានប្រវត្តិ«ចាស់វស្សា»លើកិច្ចការទំនាក់ទំនងអន្តរជាតិ មុនក្លាយជាទូតកម្ពុជាប្រចាំអាមេរិក

បានផុស

នៅ

លោក កែវ ឈា គឺជាមន្ត្រីការទូតកម្ពុជាមួយរូបដែលមានបទពិសោធ«ចាស់វស្សា»លើកិច្ចការទំនាក់ទំនងអន្តរជាតិ។ នៅឆ្នាំ២០២២ ក្នុងវ័យ ៦៦ឆ្នាំ លោក ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា តែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក។ បើក្រឡេកមកមើលពីការសិក្សាវិញ គឺលោកជាបញ្ញាវន្តមួយរូបទទួលបានការអប់រំខ្ពស់នៅប្រទេសឥណ្ឌា និងអូស្ត្រាលី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសិក្សា

នៅឆ្នាំ១៩៨៥ លោក កែវ ឈា ទទួលបានបរិញ្ញាបត្រផ្នែក​អក្សរសាស្ត្រ​អង់គ្លេស និង​ភាសាវិទ្យា នៅសាកលវិទ្យាល័យ Jawaharlal Nehru ទីក្រុង ញូដេលី ប្រទេសឥណ្ឌា។ ឆ្នាំ១៩៩១ លោក ក៏ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាជំនាញភាសាអង់គ្លេស នៅវិទ្យាស្ថានភាសាអង់គ្លេសប្រចាំតំបន់ Chandigarh ប្រទេសឥណ្ឌា។ បន្ទាប់មក លោកបានបញ្ចប់ថ្នាក់ក្រោយឧត្តមសិក្សាផ្នែកច្បាប់អន្តរជាតិ នៅវិទ្យាស្ថានច្បាប់អន្តរជាតិឥណ្ឌា ក្នុងឆ្នាំ១៩៩៦។ នៅក្នុងឆ្នាំ២០០០ លោកបញ្ចប់ថ្នាក់អនុបណ្ឌិតកិច្ចការបរទេស និងពាណិជ្ជកម្ម នៃសាកលវិទ្យា Monash ទីក្រុង មែលប៊ន ប្រទេសអូស្ត្រាលី។

បទពិសោធការងារ

ក្រោយថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ លោក កែវ ឈា បានចូលបម្រើការជាមន្ត្រីនៅក្រសួង ការបរទេសនៃកម្ពុជា។ ក្នុងនោះ នៅឆ្នាំ១៩៨៥-១៩៨៩ ជាមន្ត្រីនាយកដ្ឋានទំនាក់ទំនងសាធារណៈ។ នៅចន្លោះឆ្នាំ១៩៨៩-១៩៩១ លោក ជាប្រធានផ្នែកទិដ្ឋាការ កុងស៊ុល និងកិច្ចការច្បាប់ និងជាជំនួយការផ្ទាល់របស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នៅឆ្នាំ១៩៩១-១៩៩២។

ដោយមើលឃើញអំពីសមត្ថភាពរបស់លោក កែវ ឈា ក្រសួងការបរទេសកម្ពុជា ក៏បានចាត់លោកឲ្យទៅ បំពេញការងារនៅក្រៅប្រទេស ក្នុងតួនាទីជាលេខាទី១ នៃស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា នៅឆ្នាំ១៩៩២-១៩៩៦។ ក្រោយបញ្ចប់បេសកកម្មនៅឥណ្ឌា លោក បានមកកាន់តំណែងជានាយករងនៃនាយកដ្ឋានអាស៊ាន ទទួលបន្ទុកកិច្ចសហប្រតិបត្តិការសន្តិសុខ ឆ្នាំ១៩៩៦-១៩៩៩។ នៅឆ្នាំ២០០០-២០០១ លោកក៏បន្តតួនាទីជាលេខាទី១ ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ប្រ៊ុយណេ។

ជាបន្តបន្ទាប់មក លោក ត្រូវបានតែងតាំងជាអគ្គនាយករងទទួលបន្ទុកនយោបាយ-សន្តិសុខ កិច្ចសហប្រតិបត្តិការ នៃអគ្គនាយកដ្ឋានអាស៊ាន ឆ្នាំ២០០១-២០០៣។ ចាប់តាំងពីឆ្នាំ២០១៣-២០១៦ លោក កែវ ឈា បានទៅបម្រើការងារនៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ បំពេញការងារជាមន្ត្រីនៃលេខាធិការដ្ឋានអាស៊ាន លោក កាន់តួនាទីជាប្រធានផ្នែកកម្មវិធីពិសេសដោះស្រាយកិច្ចសហប្រតិបត្តិការសន្តិសុខឆ្លងដែនអាស៊ាន (២០០៣-២០០៩) និងជាប្រធានផ្នែកទំនាក់ទំនងខាងក្រៅ សម្រាប់ដោះស្រាយកិច្ចសហប្រតិបត្តិការដៃគូសន្ទនាអាស៊ាន (២០០៩-២០១៦)។ ក្រោយលោកចូលនិវត្តន៍ ឆ្នាំ២០១៧ មន្ត្រីការទូតរូបនេះ តែងតាំងជាទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ឋានៈស្មើអនុលេខាធិការ ។ លុះនៅឆ្នាំ២០២២នេះ ត្រូវបានទ្រង់ព្រះមហាក្សត្រនៃកម្ពុជា តែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អង្គរក្ស
សន្តិសុខសង្គម១១ ម៉ោង មុន

ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៩ ម៉ោង មុន

នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់

សន្តិសុខសង្គម២២ ម៉ោង មុន

​សង្ស័យ​ខឹង​នាំ​កូន​ទៅ​ផ្ទះ​មិន​បាន ស្ត្រី​ម្នាក់​ចាក់សោ​បង្ខាំង​ម្ដាយ​និង​កូនបង្កើត

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៤ ម៉ោង មុន

លោក ជួន ណារិន្ទ បង្គាប់ឱ្យមន្ត្រីនគរបាលពីររូប​បង្ហាញខ្លួននៅការិយាល័យបុគ្គលិកពាក់ព័ន្ធករណីប៉ះទង្គិច​ជាមួយលោកបណ្ឌិត សុខ ទូច

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មន្ត្រីអាមេរិក-រុស្ស៊ីទើប​ចរចាគ្នាចប់ ស្រាប់តែ​ ពូទីន ​លើកទ័ពចូលវាយតំបន់ថ្មីនៅអ៊ុយក្រែន 

Sokha Hotels

ព័ត៌មានពេញនិយម