Connect with us

ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី លី ធុជ ៖ ខេត្ត​ត្បូងឃ្មុំ នឹង​ក្លាយជា​ខេត្ត​អស់​មីន ក្នុង​រយៈពេល ៦​ខែ ក្រោម​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន “​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម​”

បានផុស

នៅ

ភ្នំពេញ ៖ ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន ក្នុងនាម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរ​មីន លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះកិច្ចសន្យា​លើ​ការងារ​បោសសម្អាត​មីន​ក្នុង​ខេត្ត​ត្បូងឃ្មុំ រវាង​អាជ្ញាធរ​មីន និង​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម (NPMEC)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ទេសរដ្ឋមន្ត្រី លី ធុជ បាន​លើកឡើងថា ការចុះកិច្ចសន្យា​នេះ បានទទួល​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២២ ដែល​នេះ​គឺជា​ការចាប់ផ្តើម​អនុវត្តន៍​ការងារ​បោសសម្អាត​មីន​ដំណាក់កាល​ដំបូង នៃ​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន “​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម​” ដើម្បី​ប្រកាស​ខេត្ត​ត្បូងឃ្មុំ ជា​ខេត្ត​អស់​មីន ក្នុង​រយៈពេល ០៦​ខែ ហើយ​បន្ទាប់ពី​កុងត្រា​នេះ កម្លាំង NPMEC នឹង​ចាប់ផ្តើម​បោសសម្អាត​នា​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២២ ខាងមុខនេះ​។

លោក​ទេសរដ្ឋមន្ត្រី លី ធុជ បាន​ថ្លែង​បញ្ជាក់​បន្ថែមថា “​បន្ទាប់ពី​ក្រុមការងារ​បច្ចេកទេស​អា​ជ្ញា​ធរ​មីន និង​មជ្ឈមណ្ឌល​ជាតិ​កងកម្លាំង​រក្សា​សន្តិភាព NPMEC បាន​ចុះ​ពិនិត្យ និង​វាយតម្លៃ​រួមគ្នា​នូវ​ស្ថានភាព​ចម្ការមីន​ជាក់ស្តែង​ក្នុង​ខេត្ត​ត្បូងឃ្មុំ តាម​វិធីសាស្ត្រ​ផ្ទៀងផ្ទាត់​ការប្រើប្រាស់​ផ្ទៃដី​មាន​មីន​ជាក់ស្តែង (Ground Data Verification) ផ្ទៃដី​ចំនួន ៣.៩៨៤.២១៩ ម៉ែត្រក្រឡា នឹងត្រូវ​បោសសម្អាត​ឲ្យ​អស់​ក្នុង​ខេត្ត​ត្បូងឃ្មុំ​”​។

លោក​បន្តទៀតថា ដើម្បី​បញ្ចប់​វត្តមាន​គ្រាប់មីន​នៅ​ខេត្ត​ត្បូងឃ្មុំ យើង​ត្រូវការ​ប្រើប្រាស់​ថវិកា​សរុប​ចំនួន ៧៦៤.៣០២ ដុល្លារ​អាមេរិក ក្នុងនោះ​ត្រូវ​ចំណាយ​លើ ការចុះ​ផ្ទៀងផ្ទាត់​ផ្ទៃដី​ជាមុន ត្រួតពិនិត្យ​គុណភាព ក្នុងកំឡុងពេល​ប្រតិបត្តិការ​បោសសម្អាត និង​ការងារ​បោសសម្អាត​មីន​ទាំងស្រុង​។

លោក​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមទៀត​ថា ក្រៅពី​ការងារ​បោសសម្អាត​មីន​នៅ​ខេត្ត​ត្បូងឃ្មុំ ថ្ងៃនេះ​ក្រុមការងារ​អាជ្ញាធរ​មីន កំពុងធ្វើការ​ជាមួយ​ក្រុមការងារ​កង​ទ័ពជើងគោក កំពុង​ចុះ​ពិនិត្យ និង​វាយតម្លៃ​ស្ថានភាព​ចម្ការមីន​នៅ​ស្រុក​ឧ​ត្តុ​ង្គ និង​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ដែល​គ្រោង​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​នាពេល​ឆាប់ៗ​នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ជីវិតកម្សាន្ដ១៩ នាទីutes មុន

ធ្លាយរូបភាព Liu Yifei ​ណាត់​ជួបមនុស្ស​ប្រុស​ទាំង​កណ្តាល​អធ្រាត្រ

ព័ត៌មានជាតិ២២ នាទីutes មុន

អាជ្ញាធរខណ្ឌចំការមន កំពុងសិក្សាគម្រោងលើសង្កាត់ទួលទំពូងទី ០១ និង ទួលទំពូងទី ០២ ចំពោះផ្លូវខូចៗ មានទឹកលិច

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ៥៣ នាទីutes មុន

សិល្បៈទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» ទទួលការចាប់អារម្មណ៍ខ្លាំង ខណៈសំបុត្រទស្សនាថ្ងៃនេះ និងថ្ងៃសៅរ៍ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម