ជីវិតកម្សាន្ដ
ពេជ្រ សូលីកា សុំអង្វរកុំប៉ះទង្គិចផ្លូវចិត្តនាង ព្រោះទុកពេលចិញ្ចឹមកូន និងប្អូន
ដូចដែលបានដឹងហើយថា ចំណងស្នេហ៍កូន ១ រវាងតារាស្រីអ្នកនាង ពេជ្រ សូលីកា និងស្វាមីខ្មែររស់នៅក្រៅប្រទេសពេលនេះ បានឈានដល់ផ្លូវបែកបាក់ហើយ។ ដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្របង្ហាញការភ្ញាក់ផ្អើលគ្រប់គ្នា។
ការបែកបាក់នេះ សម្រាប់អ្នកនាង ពេជ្រ សូលីកា រហូតមកដល់ពេលនេះនាងមិនបានធ្វើការបកស្រាយអ្វីទាំងអស់ ចំពោះមូលហេតុនៃដើមចម ដែលធ្វើឲ្យចំណងស្នេហារបស់ពួកគេដើរដល់ផ្លូវប្រេះឆាដូច្នេះ ។ប៉ុន្តែមុននេះនាងក៏បានចេញមុខទទូច កុំឲ្យប៉ះទង្គិចផ្លូវចិត្ត ព្រោះទុកពេលដើម្បីចិញ្ចឹមកូន និងប្អូន។
តារាចម្រៀងអ្នកនាង ពេជ្រ សូលីកា បានលើកឡើងថា ខ្ញុំមិនបង្ហាញថា ខ្ញុំយំមិនមែនមានន័យថា ខ្ញុំមិនឈឺទេ សូមកុំប៉ះទង្គិចផ្លូវចិត្តខ្ញុំទៀតខ្ញុំសុំអង្វរ ហើយគ្រប់យ៉ាងដែលខ្ញុំត្រូវធ្វើឥឡូវនេះ គឺដើម្បីក្រពះប្អូន និងកូនរបស់ខ្ញុំ។ យ៉ាងណាមិញនាងមិនអត្ថាធិប្បាយអ្វីច្រើនជាងនេះទេ ពាក់ព័ន្ធរឿងរ៉ាវបែកបាក់ស្នេហ៍ដែលធ្លាប់តែផ្អែមល្ហែមកន្លងមកនោះ។ ដោយឡែកថ្មីៗនេះ នាងក៏បានបញ្ចេញសារវែងអន្លាយមួយនិយាយរឿងកូនផងដែរ។
តារាស្រីពេជ្រ សូលីកាបានរៀបរាប់ថា «ខ្ញុំនឹងបង្រៀនកូនប្រុសរបស់ខ្ញុំឱ្យចេះស្គាល់អំពីការឱ្យតម្លៃមនុស្សជុំវិញខ្លួនឱ្យបានច្រើន រៀនកុំកុហក កុំក្បត់ កុំអាត្មានិយម កុំអំនួតលើខ្លួនឯង កុំបោកប្រាស់ កុំធ្វើបាបចិត្តគេ កុំនិយាយជាន់មនុស្សដែលខ្លួនស្រឡាញ់ កុំចង់មានបានលើសពីសមត្ថភាពរបស់ខ្លួន កុំរៀនល្បិចកល កុំហ៊ឺហានឹងរបស់ក្លែងក្លាយ កុំងប់ងល់នឹងទង្វើរបស់ខ្លួនបានប្រឌិត កុំរៀនសម្ដែងក្នុងឆាកជីវិតពិត ហើយរៀនចងចាំអ្វីដែលខ្លួនបានធ្វើដាក់គេឱ្យបានច្រើន រៀនទទួលការពិត រៀនទទួលយកកំហុសដែលខ្លួនបានធ្វើ រៀនយល់ពីចិត្តគេសំខាន់ជាងគេនោះ គឺភាពស្មោះត្រង់មិនក្បត់ផិតនិងការឱ្យតម្លៃមនុស្ស៕
អត្ថបទ៖ ចាន់រ៉ា
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន