Connect with us

ព័ត៌មានជាតិ

ឪពុកឲ្យ​កូន​ស្រី​ជិះក​ ដើរ​រាយ​មង​ អកុសល្យ​ស្លាប់​ទាំង​ឳពុក​កូន​ ប្រពន្ធ​ស្រែក​ទ្រហោយំ

បានផុស

នៅ


ខេត្តបាត់ដំបង៖ បុរសជាឪពុក និង​កូនស្រីទើបអាយុ៦ឆ្នាំបាន​បាត់បង់ជីវិត ដោយលង់ទឹកខណះដែលជនរងគ្រោះជាឪពុកបានទៅដាក់មងជាមួយគ្នីគ្នាផ្សេងទៀតដូចសពមួយដង ដោយជនរងគ្រោះអោយកូនស្រីជិះកហើយខ្លួនជាឪពុកដើររាយមងស្រាប់តែលើកនេះបានលង់ទឹកស្លាប់ទាំងឪពុកកូនតែម្តង។ សមត្ថកិច្ចថាករណីនេះ កើតឡើងកាលពីថ្ងៃទី២៤ខែតុលាឆ្នាំ២០២០វេលាម៉ោង២១:៣៤នាទីយប់នៅចំណុចប្រឡាយតាពេកភូមិសាស្រ្តភូមិដង្កោឃុំល្វាស្រុកបវេលខេត្តបាត់ដំបង។

ប្រពន្ធជនរងគ្រោះរៀបរាប់ហេតុការណ៍ដល់អ្នក​យកព័ត៌មាន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបន្តថា ឆ្លងតាមការបំភ្លឺរបស់ឈ្មោះគីម.សីហាភេទប្រុសអាយុ៣២ឆ្នាំ ដែលជាអ្នករស់នៅផ្ទះក្បែរគ្នាបានបំភ្លឺថាកាលពីថ្ងៃទី២៤ខែតុលាឆ្នាំ២០២០នៅវេលាម៉ោង១៤:០០នាទី ខ្លួនបានបើកគោយន្តដោយមានគ្នា០៤នាក់រួមមាន÷១,ឈ្មោះឆាន.ឆាតភេទប្រុសអាយុ៤៧ឆ្នាំ(ជនរងគ្រោះ)។២,ឈ្មោះឆាត.សុខណាអាយុ០៦ឆ្នាំ(ជនរងគ្រោះ)ត្រូវជាកូនស្រីរបស់ឈ្មោះឆាត។៣,កូនប្រុសរបស់ខ្លួន(គីម.សីហា)ឈ្មោះចន្ទ.តារា។៤,រូបខ្លួន(គីម.សីហា)បាននាំគ្នាជិះគោយន្តទៅដាក់មង និង​ដាក់លាន់នៅចំណុចប្រឡាយតាពេកភូមិសាស្រ្តភូមិដង្កោឃុំល្វាស្រុកបវេល។ ពេលទៅដល់កន្លែងដាក់មង ឈ្មោះឆាន.ឆាត(ជនរងគ្រោះ)បានយកសរសៃមងពាក់លើក ហើយលើកកូនស្រីអោយជិះលើកដូចសព្វមួយដងដើរចេញទៅរកកន្លែងដាក់មងរៀងៗខ្លួន។ ចំណែកខ្លួនក៏បានចេញទៅដាក់មងកន្លែងផ្សេងឆ្ងាយពីគ្នាផងដែរ។

រហូតដល់ម៉ោង១៦:៣០នាទី ខ្លួនក៏បានបើកគោយន្តត្រឡប់មកផ្ទះវិញដោយមិនឃើញឈ្មោះឆាតនិងកូនស្រីក៏នឹកស្មានថាឈ្មោះឆាតនិងកូនស្រីប្រហែលត្រឡប់ទៅផ្ទះមុនហើយមើលទៅ។ ពេលដែលខ្លួនបើកគោយន្តមកដល់ក្នុងភូមិវិញស្របពេលដែលប្រពន្ធរបស់ឈ្មោះឆាត(ជនរងគ្រោះ)ឈ្មោះកែ.តឿន ដែលទើបមកពីសុីឈ្នួលស្ទូងស្រូវអោយគេក៏សួរថាមានឃើញប្ដីនិងកូនស្រីគាត់ទេ? ខ្លួនប្រាប់ថាប្រហែលជាគាត់ត្រឡប់មកផ្ទះហើយទេដឹងប្រពន្ធគាត់ប្រាប់ថាអត់ឃើញមកផ្ទះទេពេលនោះក៏នាំគ្នាផ្អើលទៅជួយរកនៅឯវាលស្រែក៏រកមិនឃើញ។ រហូតដល់ម៉ោង៩:៣៤នាទីយប់ក៏បានរកឃើញសាកសពកូនស្រី និងឪពុកនៅក្នុងប្រឡាយទឹក ដោយសាកសពឪពុកមានសរសៃមងរំពាត់ខ្លួនដោយជាប់ដៃនិងកផង។ អ្នកភូមិនិងក្រុមគ្រួសារក៏បានយកសាកសពមកផ្ទះរបស់ជនរងគ្រោះតែម្តង។

សមត្ថកិច្ចបន្តថា ដោយឡែកឈ្មោះយុក.សារឿតភេទប្រុសអាយុ៤០ឆ្នាំ ដែលជាអ្នករស់នៅផ្ទះក្បែជនរងគ្រោះបានបំភ្លឺដែរថា កាលពីថ្ងៃទី២៤ខែតុលាឆ្នាំ២០២០នៅវេលាម៉ោង១៤និង១៥នាទី ខ្លួនបានជិះម៉ូតូទៅដាក់មងនិងដាក់លន់ដូចសព្វដងនៅចំណុចប្រឡាយតាពេកភូមិសាស្រ្តភូមិឃុំខាងលើនោះផងដែរ។ ពេលនោះក៏បានជួបឈ្មោះឆាន.ឆាតនិងកូនស្រីកំពុងតែដើរចេញពីកន្លែងចតគោយន្តដោយមានសរសៃមងដាក់នៅលើក ហើយឃើញកូនស្រីជិះនៅលើ​ក​ ក៏បានដើរទៅដាក់មងចម្ងាយពីកន្លែងទុកម៉ូតូប្រហែល៦០០ម៉ែត្រ។ ពេលដែលដាក់មងអស់ខ្លួនក៏ឮសូរមិត្តឈ្មោះឆាត(ជនរងគ្រោះ)ស្រែកហៅកូនស្រីថាសុខណាៗពេលនោះខ្លួនពុំបានចាប់អារម្មណ៍មើលមកឃើញតែគោយន្តនិងម៉ូតូខ្លួនក៏បន្តលើកលាន់ហើយក៏ជិះម៉ូតូមកផ្ទះតែម្ដង។ ពេលមកដល់ផ្ទះអ្នកភូមិបាននិយាយថាមិនឃើញឈ្មោះឆាតនិងកូនស្រីត្រឡប់មកវិញទេហើយអ្នកភូមិនឹងខ្លួនក៏បាននាំគ្នាទៅជួយរកនៅតាមវាលស្រែក៏មិនឃើញពេលនោះខ្លួនចាប់អារម្មណ៍ថាពេលដែលខ្លួនកំពុងដាក់លាន់ឮសូរស្រែកហៅកូន ខ្លួនក៏បាននាំគ្នាចុះរាវនៅក្នុងប្រឡាយក៏បានឃើញសាកសពកូនស្រីនិងឈ្មោះឆាតបានស្លាប់នៅក្នុងទឹកប្រឡាយដោយជនរងគ្រោះដែលជាឪពុកត្រូវបានសរសៃមងរុំព័ទ្ធខ្លួននិងកហើយក៏បានយកសាកសពទាំងពីរនាក់យកមកផ្ទះរបស់ជនរងគ្រោះតែម្តង។

សមត្ថកិច្ចបន្តថាជនរងគ្រោះទី១ជាឪពុកឈ្មោះឆាន.ឆាតភេទប្រុសអាយុ៤៧ឆ្នាំនឹងជនរ​គ្រោះ​ទី២ឈ្មោះឆាត.សុខណាភេទស្រីអាយុ០៦ឆ្នាំជាកូនរស់នៅភូមិបឹងសំរោងឃុំល្វាស្រុកបវេលខេត្តបាត់ដំបង។ ឆ្លងតាមការពិនិត្យរបស់ផ្នែកជំនាញនិងលោកគ្រូពេទ្យជំនាញបានធ្វើការសន្និដ្ឋានថា សាកសពរបស់ជនរងគ្រោះទាំងពីរនាក់ខាងលើពិតជាបានលង់ទឹកស្លាប់យ៉ាងពិតប្រាកដមែនពីព្រោះនៅលើដងខ្លួនសាកសពគ្មានស្នាកស្នាមអ្វីគួរឱ្យកត់​សម្គាល់ឡើយ។ ក្រោយការពិនិត្យសាកសពនិងការសន្និដ្ឋានវាយតម្លៃរួចកម្លាំងផ្នែកជំនាញនិងលោកគ្រូពេទ្យជំនាញបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម