Connect with us

សេដ្ឋកិច្ច

ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន សម្រេចបានជាង ៧០០លានដុល្លារ កើនឡើង ១២,៣ភាគរយ

បានផុស

នៅ

ក្នុងរយៈពេល ៥ឆ្នាំ ២០២២នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុន សម្រេចបានប្រមាណ ៧៧៨លានដុល្លារ កើនឡើងក្នុងអត្រា ១២,៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានទឹកប្រាក់ប្រមាណ ៦៩៣លានដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ​បានឱ្យដឹងថា ការនាំចេញទំនិញពីកម្ពុជាទៅជប៉ុន ៥ខែនេះ មានទំហំទឹក​ប្រាក់ជាង ៤៦២លានដុល្លារ ដែលមានការកើនឡើងប្រមាណ ១០,៣ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានជាង ៤១៩លានដុល្លារ​។ ចំណែកការនាំចូលទំនិញពីជប៉ុនមកកម្ពុជា​វិញ មានទំហំប្រមាណ ៣១៦លានដុល្លារ មានការកើនឡើងក្នុងអត្រា ១៥,៤ភាគរយ បើធៀបរយៈពេលដូចគ្នា ដែលមានទំហំទឹកប្រាក់ជាង ២៧៣លានដុល្លារ ក្នុងឆ្នាំ២០២១​។
 ចំពោះប្រភេទមុខទំនិញដែលកម្ពុជា នាំចូលពីជប៉ុន មានដូចជា រថយន្ត គ្រឿងអេឡិចត្រូនិក គ្រឿងចក្រ និងប្លាស្ទិក ជាដើម។ រីឯទំនិញដែលកម្ពុជានាំចេញទៅប្រទេសជប៉ុន មានផលិតផលស្បែក កាបូប ស្បែកជើង សម្លៀកបំពាក់​។ល។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះ ទាំងស្ថានទូត ទាំងវិនិយោគិនជប៉ុន បានស្វះស្វែងចូលមកកម្ពុជាជាច្រើន ដើម្បីរកឱកាសវិនិយោគនៅកម្ពុជា។ លោកឧកញ៉ា បានឱ្យដឹងទៀតថា ក្រសួងពាណិជ្ជកម្មក៏កំពុងជំរុញកិច្ចព្រមព្រៀងសេរីទ្វេភាគីផងដែរ ដែលនេះគឺជាចំណុចល្អសម្រាប់កម្ពុជា។

សូមបញ្ជាក់ថា ភាគហ៊ុននៃការវិនិយោគផ្ទាល់ពីបរទេស ដែលហូរចូលកម្ពុជាពីឆ្នាំ ១៩៩៤- ២០២១ មានចំនួន ៥៤៥ពាន់លានដុល្លារ។ ក្នុងនោះជប៉ុនបានឈរនៅលំដាប់លេខ៥ ស្មើនឹង ៥,២ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេស។ នេះបើតាមស្ថិតិរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC៕
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម