Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ ការប្រមាថរបស់លោក សុន​ ឆ័យ មកលើ គ.ជ.ប ត្រូវតែដោះ​ស្រាយគ្នាតាមយន្តការតុលាការ​​

បានផុស

នៅ

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ១២ ខែកក្កដានេះថា ការប្រមាថស្ថាប័ន​ជាតិ​មួយថា​ ជាចោរ​ មិនមែនជារឿងសាមញ្ញ ហើយក៏​មិន​មែន​​ជាការបញ្ចេញមតិដែរ។ ដូច្នេះ ត្រូវតែដោះស្រាយគ្នាតាមយន្តការតុលាការ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើង របស់​អគ្គលេខាធិការរង​ គ.ជ.ប​ បែបនេះ ជាការឆ្លើយតបចំពោះការលើក​ឡើង​របស់​​លោក សុន ឆ័យ ​ដែលបាន​ថ្លែងប្រាប់អ្នកសារព័ត៌មាន ​​ក្រោយពីចាកចេញពីតុលាការថា លោក​សម្តែងការសោកស្តាយ​ដែល​ គ.ជ.ប​ បាន​លើកយកករណីរបស់លោក​ទៅតុលាការ។ លោកថា  ករណីនេះ​ គ.ជ.ប​ គួរតែមានការពន្យល់​មួយ​។

លោក សោម សូរីដា​ បញ្ជាក់​យ៉ាងដូច្នេះថា «ការប្រមាថស្ថាប័នជាតិថា ជាចោរ គឺជាការប្រមាថមួយ ដែលមិនអាចគិតថា ជារឿងធម្មតា ដែលត្រូវហៅអ្នកប្រមាថមកចរចា ឬជជែកគ្នារកខុសរកក្រៅនោះទេ។ ករណីលោក សុន ឆ័យ  ប្រមាថជាសាធារណៈ និងបរិហារកេរ្តិ៍ជាសាធារណៈនេះ ខ្ញុំសូមបញ្ជាក់ថា មិនមែនជាការបញ្ចេញម​តិ ដែល គ.ជ.ប ត្រូវ​អញ្ជើញលោក សុន ឆ័យ មករកខុសរកត្រូវជាមួយ គ.ជ.ប ​នោះទេ អីចឹង​ករណីនេះ គឺជាករណីដែលត្រូវដោះស្រាយគ្នាតាមយន្តការតុលាការ»។

លោក សោម សូរីដា បានបន្ថែមថា បើ​លោក សុន ឆ័យ គិតថាការប្រមាថ គ.ជ.ប​ ថា ជាចោរបែបនេះ ហើយគិតថា គឺជារឿងធម្មតា​នោះ លោកស្មានខុសហើយ គិតខុសហើយ។ អ្នកនាំពាក្យ គ.ជ.ប បានបន្ថែមថា លោក សុន ឆ័យ គួរតែចេះថ្លឹងថ្លែងអំពីពាក្យពេចដ៏ ការប្រើប្រាស់​ភាសាខ្មែរ ដែលគួរតែប្រើ​ក្នុងន័យមួយ ​គោរព​គ្នាទៅវិញទៅមក រវាងបុគ្គល​ដែលជាថ្នាក់ដឹកនាំ​គណបក្សនយោបាយ ជាមួយស្ថាប័នជាតិមួយ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។​

ដោយឡែកការលើកឡើង របស់លោក សុន ឆ័យ ​ថា ការប្តឹងនោះ ជាការធ្វើឲ្យខាតពេលវេលារបស់​លោក​នោះ លោក សោម សូរីដា ​អះអាងថា ​វាគ្រាន់តែជាការលើកឡើង​​ ដើម្បីបន្ថយនូវទោសកំហុស​ទៅសាធារណជនប៉ុណ្ណោះ។ ប៉ុន្តែ​កិច្ចការ​នេះ ​មិនសាមញ្ញដូចលោក សុន ឆ័យ គិតនោះទេ ​លោក សុន ឆ័យ គួរពិចារណាឡើងវិញពីពាក្យសម្ដីរបស់ខ្លួន​។​​

គួររំលឹកថា កាលពីព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២២នេះ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានចូលឆ្លើយ​បំភ្លឺ​លើ​បណ្តឹង របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ដែលបណ្តឹងនេះ គ.ជ.ប បានស្នើឲ្យតុលាការផ្តន្ទាទោស​លោក សុន ឆ័យ តាមមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ និងធ្វើលិខិតសុំទោសជាសាធារណៈ។ ​

មកដល់ពេលនេះ លោក សុន ឆ័យ ​ទទួល​រងបណ្តឹងចំនួន ២ គឺ​ ទី១, បណ្តឹងពាក់ព័ន្ធការចោទ និងការបំភ្លៃព័ត៌មានជុំវិញដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ដែលត្រូវបានចាត់ទុកជាអំពើទុច្ចរិត, បំភ្លៃខុសពីការពិត, ការផ្តល់ព័ត៌មានក្លែងក្លែង ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមួលបង្កាច់នាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរធ្ងរ ដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា ហើយបណ្តឹងនេះ មេធាវីបានទាមទារសំណងជំងឺចិត្តចំនួន ៤.០០០លាន រៀល ឬប្រហែល ១លានដុល្លារអាមេរិក។ ទី២, បណ្តឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈ របស់ស្ថាប័នគ.ជ.ប ដែលបណ្តឹងនេះ បានស្នើឲ្យតុលាការផ្តន្ទាទោសលោក សុន ឆ័យ តាមមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ និងស្នើឲ្យលោក សុន ឆ័យ ធ្វើលិខិតសុំទោសជាសាធារណៈ​៕

អត្ថបទ៖ កោះកែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

រដ្ឋបាលខេត្តមណ្ឌលគិរី បើកសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្តដើម្បីការងារកាន់តែល្អប្រសើរ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ខេត្តថៃចំនួន៤៤ នៅតែគ្របដណ្តប់ដោយខ្យល់ពុលដ៏គ្រោះថ្នាក់

ព័ត៌មានជាតិ២១ នាទីutes មុន

កម្លាំងចម្រុះ នៃស្នងការរាជធានី បន្តដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង នៅលើកំណាត់ផ្លូវ ៦០ ម៉ែត្រ

ព័ត៌មានជាតិ២៣ នាទីutes មុន

ស្នងការខេត្តមណ្ឌលគិរី ចុះណែនាំទីតាំងអាជីវកម្ម ២៩កន្លែង ឱ្យមានឧបករណ៍ពន្លត់អគ្គិភ័យរៀងៗខ្លួនដើម្បីការពារពីគ្រោះអគ្គិភ័យ

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ក្រុម​ស្រឡាញ់​ភេទ​ដូចគ្នា​រាប់​រយ​គូនៅ​ថៃ កំពុង​ចាំចុះ​សំបុត្រ​អាពាហ៌ពិពាហ៌ ក្រោយ​ច្បាប់​ថ្មី​អនុម័ត

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

Sokha Hotels

ព័ត៌មានពេញនិយម