ព័ត៌មានអន្ដរជាតិ
ជប៉ុន បង្ហាញមហិច្ឆតា សាងសង់សំណង់លើឋានព្រះចន្ទ
ក្រោយអង្គការ NASA គ្រោងបញ្ជូនមនុស្សទៅឋានព្រះចន្ទ នៅចុងទស្សវត្សរ៍នេះ អ្នកវិទ្យាសាស្ត្រជប៉ុន បានបង្ហាញមហិច្ឆតាសង់សំណង់កម្ពស់ ១,៣០០ហ្វីត (ជាង ៣៩៦ម៉ែត្រ) នៅលើឋានព្រះចន្ទ ដែលសំណង់នេះមានឈ្មោះថា “The Glass” ។
សំណង់ដ៏ធំខ្ពស់មួយនេះ នឹងបង្វិលរៀងរាល់ ២០វិនាទីម្ដង ដើម្បីធ្វើឱ្យទំនាញនៅឋានព្រះចន្ទក្លាយជាទំនាញធម្មតាដូចនៅផែនដី និងអាចឱ្យមនុស្សរស់នៅបាន។
គម្រោងនេះត្រូវបានគេបង្ហាញនៅក្នុងសន្និសីទសារព័ត៌មានមួយដែលមានការចូលរួមពីអ្នកស្រាវជ្រាវសាកលវិទ្យាល័យ Kyoto និង Kajima Corporation ដែលជាក្រុមហ៊ុនសំណង់មានមូលដ្ឋាននៅទីក្រុងតូក្យូ។ មិនតែប៉ុណ្ណោះ អ្នកវិទ្យសាស្ត្រក៏មានផែនការដាំព្រៃឈើ និងសង់ប្រភពទឹកសិប្បនិម្មិត ដើម្បីធ្វើត្រាប់តាមជីវៈចម្រុះដូចនៅផែនដី រួមជាមួយនឹងប្រព័ន្ធដឹកជញ្ជូនដែលហៅថា “Hexagon Space Track System” ផងដែរ។
លោក Yosuke Yamashiki នាយកមជ្ឈមណ្ឌល SIC Human Spaceology នៃសាកលវិទ្យាល័យ Kyoto ផ្ដល់បទសម្ភាសន៍ថា ផែនការបែបនេះ មិនមាននៅក្នុងផែនការអភិវឌ្ឍន៍អវកាសរបស់ប្រទេសដទៃឡើយ ពោលគឺជប៉ុនជាប្រទេសទី១ ដែលបង្កើតផែនការនេះឡើងដំបូងគេ។
បន្ថែមពីលើនេះទៀត “The Glass” នឹងអនុញ្ញាតឱ្យមនុស្សធ្វើដំណើរជាអន្តរភពបាន រួមមាន ភពព្រះចន្ទ ភពព្រអង្គារ និងភពផែនដី ហើយមនុស្សអាចត្រឡប់មកផែនដីវិញបានពេលណាក៏បាន។
យ៉ាងណាមិញ ម្ចាស់គម្រោងបានឱ្យដឹងថា “The Glass” នឹងចំណាយពេលជិត ១០០ឆ្នាំដើម្បីសាងសង់ឱ្យរួចរាល់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ ចិនព្រមានថា អាស៊ីអាគ្នេយ៍ កំពុងក្លាយជាកូនអុក របស់មហាអំណាច
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់