Connect with us

ជីវិតកម្សាន្ដ

យឺតជាងគេបន្ដិចមែន តែ អ៊ិន លក្ខិណា បានធ្វើយ៉ាងល្អក្នុងវគ្គប្រកួតបឋម នៅ Miss Supranational យប់មិញនេះ

បានផុស

នៅ

បើទោះបីជាកម្ពុជា មានការយឺតយ៉ាវរឿង Visa និងខកខានសកម្មភាពមួយចំនួនបន្ដិចក៏ពិតមែន ប៉ុន្តែកញ្ញា អ៊ិន លក្ខិណា បានធ្វើយ៉ាងល្អក្នុងវគ្គប្រកួតបឋមនៅលើឆាតអន្តរជាតិកាលពីយប់មិញនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីមានការខកខានសកម្មភាពមួយចំនួនក្នុងកម្មវិធី Miss Supranational ដោយសារមានការយឺតយ៉ាវរឿង Visa បានធ្វើឲ្យអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជា និងអ្នកគាំទ្រកញ្ញា អ៊ិន លក្ខិណា ជាច្រើនសម្ដែងការព្រួយបារម្ភ ព្រោះមានបេក្ខភាពតំណាងកម្ពុជាជាច្រើនរូបមកហើយមិនបានចេញទៅប្រកួតពាក់ព័ន្ទបញ្ហាទាំងអស់នេះ។ តែជាសំណាងល្អកម្ពុជា ក៏បានចូលរួមប្រកួតក្រោយ Visa ធ្លាក់ ប៉ុន្តែសកម្មភាពមួយចំនួន លក្ខិណា មិនបានបំពេញតាមកម្មវិធីនោះទេ ដោយសារការយឺតយ៉ាវទាំងនេះ។

បើទោះបីជាយ៉ាងណាក៏ដោយ កាលពីយប់មិញនេះ អ៊ិន លក្ខិណា Miss Supranational Cambodia 2021 បានសាងការភ្ងាក់ផ្អើលយ៉ាងខ្លាំង ចំពោះសមត្ថភាពរបស់នាងនៅវគ្គប្រកួតបឋមនៅប្រទេសប៉ូឡូញ ក្នុងឈុតហែលទឹក និងឈុតរាត្រីស្រមោលស។ លើសពីនេះទៀត សមត្ថភាពនៃការដើរបក់បែនពោរពេញទៅដោយភាពជឿជាក់មោះមុត បានធ្វើឲ្យប្រជាជនកម្ពុជាកោតសរសើរពីសមត្ថភាពរបស់នាងមិនដាច់ពីមាត់។

គួររំលឹកថា កញ្ញា អ៊ិន លក្ខិណា គឺជា​ស្ត្រី​ខ្មែរ​តំណាង​ប្រទេស​កម្ពុជា​ជាលើកដំបូង​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​តំណាង​ឲ្យ​ប្រ​ទេស​កម្ពុជា​ចូលរួម​ប្រកួត​កម្មវិធី​កញ្ញា​ឯក​លំដាប់ថ្នាក់​អន្តរជាតិ ​Miss Supranational ២០២២​៕

អត្ថបទ៖ ផានិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ នាទីutes មុន

ថ្ងៃទី២ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យលើច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក សុះ ម៉ាច លះបង់ងារជាឯកឧត្តម ព្រោះមនសិការស្រលាញ់ការពារថែរក្សាសិល្ប:

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​ស្ទើរ​តែ​អស់​​របស់​ខ្លួន

សេដ្ឋកិច្ច៣ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម