ចរាចរណ៍
គ្រោះថ្នាក់ចរាចរណ៍លើផ្លូវហាយវេ បណ្តាលឲ្យស្លាប់២នាក់ភ្លាមៗ
ជនរងគ្រោះចំនួន២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងម៉ូតូជាមួយរថយន្តធុនធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍ដែលបង្កអោយមានការភ្ញាក់ផ្អើលនិងតក់ស្លុតជាទីបំផុតនោះ បានកើតឡើងនៅវេលាម៉ោង ៩និង០០នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២២ តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវបំបែកផ្លូវហាយវេ ក្នុងភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

បើតាមប្រភពនៅកន្លែងកើតហេតុបាននិយាយថា ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយដោយគ្រាន់តែដឹងថា អ្នកបើកបរម៉ូតូជាបុរសអាយុប្រហែលជាង៣០ឆ្នាំ ហើយបានឌុបស្ត្រីម្នាក់អាយុប្រហែលជាង៦០ឆ្នាំ បើកបរម៉ូតូម៉ាកឌ្រីមសង់ ព៌ណខ្មៅ ពាក់ស្លាកលេខ បាត់ដំបង ១T-៩៦៧៣ ដោយឡែកភាគីខាងរថយន្តប្រភេទដឹកទំនិញ ក្រោយហេតុការណ៍អ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល។

អ្នកឃើញហេតុការណ៍បញ្ជាក់ថា ដំបូងគេឃើញរថយន្តបានបើកបរយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិច រីឯភាគីម៉ូតូបានធ្វើដំណើរពីលិច ទៅកើត ក្នុងទិសដៅច្រាស់គ្នា លុះដល់ចំណុចផ្លូវបំបែកបានបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗក្នុងសភាពខ្ទេចសពជាបំណែកៗ បាក់ដៃ បាក់ជើង រីឯម៉ូតូត្រូវបានជាប់ពីមុខរថយន្តអូសទៅមុខជិត១០០ម៉ែត្រ ។

ភ្លាមៗនោះដែរសមត្ថកិច្ចបានត្រួតពិនិត្យទៅលើសាកសពទាំង២នាក់ គឺពុំមានអ្វីដែលជាប់នឹងខ្លួនដើម្បីបង្ហាញអោយស្គាល់ពីអត្តសញ្ញាណឡើយ គឺមានតែលុយចំនួន ១.៧០០ ដុល្លារតែប៉ុណ្ណោះ លុះអស់រយ:ពេលជាច្រើនម៉ោង ក្រោយពីស្រាវជ្រាវរកសាច់ញាតិឃើញ សមត្ថកិច្ចបានប្រគល់ឲ្យដើម្បីចាត់ចែងតាមប្រពៃណី៕
អត្ថបទ៖ សោ និយមរ័ត្ន



-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត