Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន កាត់ផ្តាច់ទំនាក់ទំនងជាមួយ កូរ៉េខាងជើង ក្រោយទទួលស្គាល់ សាធារណរដ្ឋបំបែកខ្លួន (មានវីដេអូ)

បានផុស

នៅ

ប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធទី១៣ខែកក្កដាថា ខ្លួននឹងផ្តាច់ទំនាក់ទំនងជាមួយកូរ៉េខាងជើង ប៉ុន្មានម៉ោងបន្ទាប់ពីក្រុមបំបែកខ្លួនដែលគាំទ្ររុស្ស៊ីនៅភាគខាងកើតរបស់ប្រទេស និយាយថា សាធារណរដ្ឋរបស់ពួកគេ ត្រូវបានទទួលស្គាល់ដោយទីក្រុងព្យុងយ៉ាង។

ការ​ទទួល​ស្គាល់​របស់​កូរ៉េ​ខាង​ជើង​ លើ​អ្វី​ដែល​គេ​ហៅ​ថា ​សាធារណរដ្ឋ​ប្រជាមានិត Donetsk និង​សាធារណរដ្ឋ​ប្រជាមានិត Lugansk បាន​កើត​ឡើង ​បន្ទាប់​ពី​សម្ព័ន្ធមិត្ត​រុស្ស៊ី​មួយ​ទៀត​គឺ​ ប្រទេសស៊ីរី​ បាន​ធ្វើរឿង​ដូច​គ្នានេះ​កាល​ពី​ខែ​មុន។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ក្រសួង​ការ​បរទេស​អ៊ុយក្រែន​ ​បាន​រិះគន់​ការ​សម្រេច​ចិត្ត​របស់​កូរ៉េ​ខាង​ជើងដែល​ទទួល​ស្គាល់​ទឹកដីទី​ក្រុង​កៀវ ហើយថា​ ទឹកដីនោះត្រូវកាន់កាប់​ជា​បណ្ដោះ​អាសន្ន​ដោយ​រុស្ស៊ី។

សេចក្តីថ្លែងការណ៍បាននិយាយថា “ជាការឆ្លើយតប ប្រទេសអ៊ុយក្រែន សូមប្រកាស កាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ”។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba និយាយថា “រុស្ស៊ីលែងមានសម្ព័ន្ធមិត្តក្នុងពិភពលោកទៀតហើយ លើកលែងតែប្រទេសដែលពឹងផ្អែកលើរុស្ស៊ី ទាំងផ្នែកហិរញ្ញវត្ថុ និងនយោបាយប៉ុណ្ណោះ”។

គួរបញ្ជាក់ថា រុស្ស៊ី​បាន​ទទួល​ស្គាល់​សាធារណរដ្ឋ​ដែល​ប្រកាស​ខ្លួន​ឯង ​ភ្លាមៗ​មុន​ពេល​បើក​ការ​លុកលុយ​​លើ​ប្រទេស​ជិតខាង គឺ​អ៊ុយក្រែន​នៅ​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NDTV

ចុចអាន៖ កូរ៉េខាងជើង បន្ទោស “វត្ថុមកពីក្រៅប្រទេស” នៅជិតព្រំដែនកូរ៉េខាងត្បូង ចំពោះការផ្ទុះកូវីដ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ភ្នំសំពៅ
សន្តិសុខសង្គម៥០ នាទីutes មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម