ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ បញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មបង្កើតឲ្យមានស្ថានភាពមិនច្បាស់លាស់ នៃពិភពលោកមួយដែលបែកបាក់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បញ្ហាសង្គ្រាមនៅប្រទេសអ៊ុយក្រែន និងការដាក់ទណ្ឌបានបង្កើឲ្យមានស្ថានភាពមិនច្បាស់លាស់ នៃពិភពលោកមួយដែលបែកបាក់ និងគ្មានសណ្ដាប់ធ្នាប់។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី ១ (២០២០-២០២១) និងឆមាសទី ១ ឆ្នាំ ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី ២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) នាព្រឹកថ្ងៃទី ១៤ ខែកក្កដានេះថា ជំងឺកូវីដ-១៩ បានធ្វើឲ្យមានផលប៉ះពាល់ច្រើនជាងគេ ទៅលើវិស័យទេសចរណ៍ ខណៈវិស័យឧស្សាហកម្ម វិស័យកសិកម្ម និងវិស័យសេវាកម្មមួយចំនួនទៀត បានងើបឡើងវិញជាបណ្ដើរៗហើយ។ ប៉ុន្តែវិស័យទេសចរណ៍ ស្ថិតនៅក្នុងស្ថានភាពរើបៗឡើង។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា បច្ចប្បន្ននេះ បញ្ហាថ្មីទៀតក៏បានមកដល់ ដែលបានអាចបំផ្លាញវិស័យទេសចរណ៍នេះថែមទៀត នោះនៅត្រង់ថា ចាប់ពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន និងទណ្ឌកម្ម ដែលបានបង្កើឲ្យមានស្ថានភាពមិនច្បាស់លាស់ នៃពិភពលោកមួយដែលបែកបាក់ និងគ្មានសណ្ដាប់ធ្នាប់។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា «បញ្ហាវាមិនគ្រាន់តែបញ្ហាសង្គ្រាមនៅអ៊ុយក្រែនទេ ក៏ប៉ុន្តែវាក៏ផ្ដើមចេញពីទណ្ឌកម្ម ដែលបញ្ហាទណ្ឌកម្មនោះវាក៏បង្កើតឲ្យមានចលាចលទីផ្សារទូទាំងពិភពលោក ការព្រមានជាបន្តបន្ទាប់ IMF មិនមែនគ្មានហេតុផលនោះទេ កំណើនសេដ្ឋកិច្ចពិភពលោក អាចនឹងធ្លាក់ចុះជាបន្តបន្ទាប់ អតិផរណានៅតាមបណ្ដាប្រទេស គឺមានការកើនឡើង»។
ប្រមុខរាជរដ្ឋាភិបាល បានបន្ថែមទៀតថា បញ្ហាខាងលើនេះ ក៏ទាក់ទងទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមបណ្ដានានានៅលើពិភពលោក ហើយជាពិសេសសំបុត្រយន្ដហោះ អាចនឹងឡើងថ្លៃមួយជាពីរ ដែលនេះហើយជាផលប៉ះពាល់ ដោយអាចបង្កការរំខានទៅដល់វិស័យទេសចរណ៍៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ព័ត៌មានជាតិ១ ម៉ោង ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
សន្តិសុខសង្គម១ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត