ជីវិតកម្សាន្ដ
ផ្អែមលើសមុន Weir លុតជង្គង់សុំ Vicki រៀបការកណ្ដាលបរិយាកាសរ៉ូមែនទិកនិងសាមញ្ញបំផុត
ទិដ្ឋភាព Weir លុតជង្គង់សុំ Vicki រៀបការជារូបភាពផ្អែមល្ហែម សាមញ្ញ និងរ៉ូមែនទិកខ្លាំង ខណៈតារាសម្ដែងប្រុសរូបនេះ មិនធ្លាប់ធ្វើពីមុនមក ចំពោះនរណាម្នាក់ឡើយ។
ជាក់ស្ដែងនៅលើ Channel YouTube របស់លោក Nut Atirut ត្រូវជាជិតស្និទ្ធ Weir បានបង្ហោះសំណេរអមជាមួយដំណើរកម្សាន្តរបស់ Weir ទៅ Ban Rai នៅ Korat ហើយរូបភាពនោះឃើញ Vicki អង្គុយចិតផ្លែល្ហុងឲ្យគ្រប់គ្នាបានភ្លក់ រួមទាំងការសុំស្នេហ៍របស់ Weir ដែលហៅ Vicki ថា ភរិយាយ៉ាងផ្អែមល្ហែមទៀតផង។
ទន្ទឹមនោះ នៅចុងបញ្ចប់នៃដំណើរកម្សាន្តនេះលោក Nat Atirut បានបង្ហោះរូបភាពជូនពរមិត្តជិតស្និទ្ធ ដែលជិតក្លាយជាកូនកំលោះ និងកសាងគ្រួសារជាមួយ Vicki ដោយលោកបានបង្ហោះរូបភាពក្នុងថ្ងៃដែល Weir ធ្វើឲ្យភ្ញាក់ផ្អើលលុតជង្គង់សុំ Vicki រៀបការនៅកណ្តាលបរិយាកាស សាមញ្ញក្នុងផ្ទះចំការ។
គួរបញ្ជាក់ថា Weir Sukollawat តែងបញ្ចេញរូបភាពផ្អែមល្ហែមម្តងមួយៗ មុនថ្ងៃចូលរោងការ នៅថ្ងៃទី១៧ ខែកក្កដាខាងមុខ ទាំងរូបភាពបំពាក់ចិញ្ចៀនភ្ជាប់ពាក្យ រូបថតមុនអាពាហ៍ពិពាហ៍ និងរូបភាពចុះអេតាស៊ីវិល។ ប៉ុន្តែរូបភាពនៃការភ្ញាក់ផ្អើលក្នុងពិធីមង្គលការ នៅមិនទាន់ត្រូវបានបញ្ចេញនៅឡើយទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សំបុត្រអាពាហ៍ពិពាហ៍ Weir-Vicky សាមញ្ញខ្លាំង តែបង្កប់អត្ថន័យមិនធម្មតាឡើយ
ចុចអាន៖កៀកថ្ងៃរៀបការ អនាគតកូនក្រមុំ Vicki ដាក់ Pre Wedding មួយសន្លឹក អមខេបសិនមិនធម្មតា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ