ព័ត៌មានជាតិ
ផ្លូវកៅស៊ូជាប់មាត់ស្ទឹងសង្កែកំពុងប្រឈមបាក់ស្រុត ខណៈទឹកហក់ឡើងខ្លាំង
ផ្លូវក្រាលកៅស៊ូមួយខ្សែស្ថិតនៅប៉ែកច្រាំងខាងកើតនៃមាត់ស្ទឹងសង្កែ ក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កំពុងប្រឈមខ្លាំងស្របពេលទឹកក្នុងស្ទឹងសង្កែកំពុងហក់ឡើងខ្លាំង ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋាននិយាយថា ផ្លូវក្រាលកៅស៊ូដែលរងការគម្រៀមកំហែងពីទឹកស្ទឹងសង្កែនៅពេលនេះ ស្របពេលផ្លូវ១ខ្សែខាងលើនេះបានកើតឡើងតាំងពីប៉ុន្មានថ្ងៃមុន ដោយសាតែភ្លៀងធ្លាក់ប៉ុន្មានមេជាប់ៗគ្នាទើបបង្ករឲ្យប្រេះស្រុតតាំងពីទឹកស្ទឹងសង្កែកំពុងឋិតនៅបាតស្ទឹងនៅឡើយ ។
ដោយសារតែការប្រេះស្រុតនៃផ្លូវនេះកាន់តែប្រឈមខ្លាំងជាមួយនឹងសន្ទុះទឹកក្នុងស្ទឹងសង្កែបានហក់ឡើងលឿនកាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យមើលស្ថានភាពបាក់ស្រុតដី ដើម្បីធ្វើការវាយតម្លៃនិងមានវិធានការបន្ទាន់ ក្នុងការជួសជុលបានប្រើប្រាស់បណ្តោះអាសន្នសិន ។
ការចុះពិត្យដើម្បីធ្វើការសង្គ្រោះបន្ទាន់ជាបណ្តោះអាសន្ននៃផ្លូវនេះ ត្រូវបានប្រជាពលរដ្ឋសាទរ ខណះការធ្វើដំណើររបស់ពួកគាត់ ជាពិសេសកូនចៅរបស់ពួកគាត់បានធ្វើដំណើរម្តងៗមានការព្រួយបារម្មណ៍លើការកើតឡើងដោយយថាហេតុណាមួយ ខណៈកម្លាំងទឹកស្ទឹងកំពុងបង្ករឲ្យដីងាយឆាប់នឹងបាក់ស្រុតបន្ថែមទៀត ។
ស្របពេលនៃការចុះពិនិត្យនេះ លោកអភិបាលខេត្តក៏បានណែនាំដល់ពលរដ្ឋដែលរស់នៅប្របមាត់ស្ទឹងទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ជាមួយកូនតូចៗផងដែរ ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះការរស់នៅប្រចាំថ្ងៃរបស់បងប្អូនចៀសវាងទឹកបានហក់ឡើងខ្លាំងនៅពេលយប់ដែលយើងមិនបានដឹងដែលអាចបង្ករឲ្យគ្រោះថ្នាក់ដោយមិនដឹងខ្លួនណាមួយក៏ថាបាន ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ