Connect with us

សុខភាព

ផ្ទុះជំងឺអាថ៌កំបាំងនៅ តង់ហ្សានី សម្លាប់មនុស្ស ៣ នាក់ និងច្រើននាក់ទៀត កំពុងធ្លាក់ខ្លួនឈឺ

បានផុស

នៅ

ប្រធានផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសតង់ហ្សានីបានប្រកាសកាលពីថ្ងៃពុធថា ជំងឺដ៏អាថ៌កំបាំងមួយដែលត្រូវបានសម្គាល់ដោយអាការគ្រុនក្តៅ ឈឺក្បាល អស់កម្លាំង និងហូរឈាមតាមច្រមុះបានឆក់យកជីវិតមនុស្ស ៣ នាក់ និងបណ្ដាលឲ្យមនុស្សចំនួន ១០ នាក់ទៀតធ្លាក់ខ្លួនឈឺនៅភាគអាគ្នេយ៍នៃប្រទេសតង់ហ្សានី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសតង់ហ្សានីលោក Aifello Sichalwe បានបញ្ជាក់ថា រោគសញ្ញាជំងឺដ៏អាថ៌កំបាំងនេះហាក់ដូចជាស្រដៀងទៅនឹងជំងឺគ្រុនឈាម ជំងឺ Ebola និងមេរោគ Marburg ប៉ុន្តែអ្នកជំងឺទាំងអស់បានធ្វើតេស្តអវិជ្ជមានសម្រាប់ជំងឺទាំងអស់នេះ ក៏ដូចជាជំងឺកូវីដ ១៩ ផងដែរ ។

លោក Sichalwe បានពន្យល់ថា ក្នុង​ចំណោម​ករណី​ជំងឺ​អាថ៌កំបាំង​ចំនួន ១៣ ដែល​ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​នៅ​តំបន់ Lindi ភាគ​អាគ្នេយ៍ប្រទេស មាន​មនុស្ស​តែ​ម្នាក់​គត់​បាន​ជា​សះស្បើយ ខណៈមនុស្ស ៣ នាក់បានស្លាប់ ហើយអ្នកជំងឺដែលនៅសល់ កំពុងដាក់ខ្លួននៅដាច់ដោយឡែក ។

ប្រធានាធិបតីលោកស្រី Samia Suluhu Hassan បាននិយាយកាលពីថ្ងៃអង្គារថា ជំងឺចម្លែកៗអាចបណ្តាលមកពីឥទ្ធិពលកាន់តែកើនឡើងរវាងមនុស្ស និងសត្វព្រៃ ដោយសារតែការរិចរិលបរិស្ថាន ។

ទោះជាយ៉ាងណា លោកស្រីប្រធានាធិបតី​មិន​បាន​បញ្ជាក់​លម្អិត​ថា​តើ​ប្រភេទ​សត្វ​ជាក់លាក់ណា​មួយ​ដែលបណ្ដាលឲ្យកើតមានជំងឺ​ ឬ​ផ្តល់​ភស្តុតាង​សម្រាប់​ការ​ត្រួតពិនិត្យ​ច្បាស់លាស់​នោះ​ទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៣ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជ័យ ចាប
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ជីវិតកម្សាន្ដ២០ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

Sokha Hotels

ព័ត៌មានពេញនិយម