Connect with us

ព័ត៌មានជាតិ

មន្ត្រី​ជាន់ខ្ពស់​ធនាគារ​ជាតិ​ លើកទឹកចិត្ត​ កុំ​ឲ្យ​ផ្តល់​ប្រាក់កម្ចី​ណា​ធ្វើឱ្យប៉ះពាល់​ដល់​បរិស្ថាន​

បានផុស

នៅ

​មន្ត្រីជាន់ខ្ពស់​នៃ​ធនា​គាត​ជាតិ​នៃ​កម្ពុជា​បាន​លើកទឹកចិត្ត​ដល់​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទាំងអស់​កុំ​ផ្តល់ប្រាក់​កម្ចី​ណា​ដែល​ធ្វើឱ្យប៉ះពាល់​ដក់​វិស័យ​បរិស្ថាន​ដើម្បី​ការពារ​និង​ទប់ស្កាត់​ហានិភ័យ​ទៅលើ​ការប្រែប្រួល​អាកាសធាតុ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការគ្រប់គ្រង​ហានិភ័យ​បរិស្ថាន សង្គម​និង​អភិបាលកិច្ច​នៅ​ល្ងាច​ថ្ងៃទី​១៤​កក្កដា​នេះ​នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់ លោកស្រី បណ្ឌិត ជា សិរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​មានប្រសាសន៍ថា​ បច្ចុប្បន្ន​នេះ​ការប្រែប្រួល​អាកាសធាតុ​ពិភពលោក​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ព្រោះ​វា​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។​ដូចនេះ​នៅក្នុង​វិស័យ​ធនាគារ​ដែលជា​អ្នកផ្តល់​ធន​គឺ​យើង​ចង់ឱ្យ​ពួកគាត់​យកចិត្តទុកដាក់​ឱ្យបាន​ខ្លាំង​បន្ថែមទៀត​ទៅលើ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​នេះ​។

លោកស្រី​បាន​បន្តថា ​នៅពេលដែល​គាត់​ឱ្យគេ​ខ្ចីប្រាក់​យើង​ចង់ឱ្យ​គាត់​គិតគូរ​ថា​ តើ​អ្នក​ខ្ចី​នោះ​យកប្រាក់​ទាំងនោះ​ទៅប្រើ​ប្រាស់​ក្នុង​វិស័យ​អ្វី​ហើយ​មានការ​ប៉ះពាល់​ដល់​បរិ​ស្ថាន​ដែរ ឬទេ​។

លោកស្រី​បាន​បន្តទៀតថា «​ប្រសិនបើ​មានការ​ខ្ចីប្រាក់​យកទៅ​អភិវឌ្ឍន៍​គម្រោង​ណា​ដែល​ប៉ះពាល់​ដល់​បរិស្ថាន​ខ្ញុំ​សូម​លើកទឹកចិត្ត​កុំ​ផ្តល់ឱ្យ​គាត់​ហើយ​ប្រសិនបើ​ការខ្ចី​នោះ​មានការ​ប៉ះពាល់​បរិស្ថាន​ខ្លះ​ព្រោះថា​ជាធម្មតា​ការ​អ​ភិវ​ឌ្ឍ​តែងតែមាន​ការប៉ះពាល់​ប​រិ​ស្ថាន​ដែល​មិនអាច​ចៀស​រួច​តើ​ធនាគារ​មាន​វិធានការ​យ៉ាងណា​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នោះ​»​។

លោកស្រី​បាន​បន្ថែមថា​ ការ​បម្រែបម្រួល​អាកាស​ថា ​តុ​នេះ​មិនមែនជា​បញ្ហា​របស់​វិស័យ​បរិស្ថាន​និង​វិស័យ​ផ្សេងៗ​ទៀត​នោះទេ​ពោល​គឺជា​បញ្ហា​យើង​ទាំងអស់​ដែលមាន​កាតព្វកិច្ច​និង​តួនាទី​ចូលរួម​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​នេះ​។

លោកស្រី​បានបញ្ជាក់​បន្ថែមថា ​ដូច​នេះហើយ​ទើប​ធនាគារជាតិ​សហការ​ជាមួយ​រាជរដ្ឋាភិបាល​ចក្រភព​អង់គ្លេស​បណ្តុះបណ្តាល​សម​ត្ថ​ភាព​ដល់​មន្ត្រី​មកពី​ធនាគារជាតិ​និង​ធនាគារ​នានា​ដើម្បី​កសាង​សមត្ថភាព​ពួកគាត់​ឱ្យ​យល់​ពី​ការប្រែប្រួល​អាកាសធាតុ​នេះហើយ​តើ​វា​មាន​ឥទ្ធិពល​អ្វីខ្លះ​ទៅលើ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ដើម្បីឱ្យ​ស្ថាប័ន​ធនាគារ​មី​មួយៗ​មាន​វិធានការ​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ​ឱ្យបាន​ល្អប្រសើរ​ព្រោះថា​បច្ចុប្បន្ននេះ​ធនាគារជាតិ​នៅ​មិនទាន់មាន​គោលការណ៍​ណាមួយ​ដើម្បី​កំណត់ឱ្យ​អនុវត្ត​លើ​ការងារ​បម្រែបម្រួល​អាកាសធាតុ​នេះ​នៅឡើយ​ទេ​ព្រោះថា​វា​ជា​បញ្ហា​ថ្មី​ទាំងអស់គ្នា​។

លោកស្រី​បាន​បញ្ជាក់​ថា « ប៉ុន្តែ​ថ្ងៃ​ខាងមុខ​នៅពេល​យើង​បានដឹង​ពី​ពិន័យ​ច្បាស់លាស់​ថា​តើ​អ្វី​ទៅជា​ហានិភ័យ​ចំពោះ​បរិស្ថាន ហានិភ័យ​ចំពោះ​សង្គម​និង​ហានិភ័យ​ចំពោះ​អភិបាលកិច្ច​យើង​នឹង​អាចមាន​វិធានការ​ជាក់លាក់​មួយ​សម្រាប់​គ្រឹះស្ថាន​ធនាគារ​អនុវត្ត​»​។

យ៉ាងណាក៏ដោយ លោក ស្រី​បានឱ្យដឹង​ទៀតថា​ គ្រឹះស្ថាន​ធនាគារ​ខ្លួនឯង​ក៏​គាត់​បានគិត​គូរ​ពី​បញ្ហា​ការ​បម្រែបម្រួល​អាកាសធាតុ​នេះដែរ​ព្រោះថា​ប្រសិនបើ​មិនបាន​គិតគូរ​វែងឆ្ងាយ​ទេ​ពេល​អតិថិជន​មាន​ជួប​បញ្ហា​អាជីវកម្ម​គាត់​ក៏​មិនអាច​ទៅមុខ​បានដែរ​ពោលគឺ​មានតែ​ចូលរួម​ទាំងអស់គ្នា​។

លោកស្រី​បាន​បន្ថែមទៀត​ថា ​«​ក្នុងនាម​ជា​អាជ្ញាធរ​យើង​ធ្វើ​ដូច​អ្វីដែល​ប្រទេស​ក្នុង​តំបន់​និង​ពិភពលោក​បានធ្វើ​ដែរ​ដោយ​មិនឱ្យ​ហួសពេក​និង​មិនឱ្យ​តិចពេក​ដែរ​ព្រោះ​វា​ជា​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​នេះ​ជា​បញ្ហា​ថ្មី​ទាំងអស់គ្នា​»៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

សមាគមបណ្ណាល័យគំនិតរៀបចំពិព័រណ៌សៀវភៅលើកទី១ នៅរាជធានីភ្នំពេញចុងសប្ដាហ៍នេះ

ព័ត៌មានជាតិ៤ នាទីutes មុន

ក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន ចាប់អារម្មណ៍វិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា

ព័ត៌មានជាតិ១៦ នាទីutes មុន

ក្រសួងការងារ​បញ្ជាឱ្យក្រុមហ៊ុន៥ចូលខ្លួនមកដោះស្រាយវិវាទការងារឱ្យបានមុនថ្ងៃទី១៤ កុម្ភៈ

កីឡា២០ នាទីutes មុន

ត្រឹម​ជាង​១​​ឆ្នាំ កីឡាករ​គុន​ខ្មែរ​៩​រូប​ឈ្នះ​​​រង្វាន់​រថយន្ត​​ថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

សន្តិសុខសង្គម៣ ម៉ោង មុន

ទុស្សេខ្សែភ្លើងឆេះផ្ទះជាន់ទី ០២ ខូចខាតសម្ភារៈមួយចំនួនធំ នៅខណ្ឌបឹងកេងកង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម