ព័ត៌មានជាតិ
នាវាដឹកផ្លែឈើចិនខូចម៉ាស៊ីន ដាច់យុថ្ការសាត់អណ្ដែតទើរចូលដែនសមុទ្រកម្ពុជា
នាវាដឹកផ្លែឈើពីចិនទៅប្រទេសថៃ មានឈ្មោះថា សេង កង បានរសាត់អណ្ដែតចូលដែនសមុទ្រកម្ពុជា នៅថ្ងៃទី ១៤ ខែកក្កដា ដោយសារខូចម៉ាស៊ីន និងដាច់យុថ្កា។
លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី ១៤ ខែកក្កដានេះថា កម្លាំងការពារកោះតាងលេខ៣ សហការជាមួយកម្លាំងនគរបាលព្រំដែនដែនទឹក និងកម្លាំងស្នាក់ការទីបញ្ជាការជួរមុខអគ្គលេខាដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានចេញប្រតិបត្តិការរុករកក្រុមនាវិករបស់នាវា សេងកង ដែលពួកគេបានលោតចុះទឹកហែលឡើងលើកោះកាលពីថ្ងៃទី១២ ខែកក្កដា។
ក្រុមការងារបានប្រទះឃើញមនុស្សទាំងចំនួន៤នាក់ នៅចំណុច N 10.19.021 E 103 08 316 រួចហើយកម្លាំងសហការបានបញ្ជូនមកទីបញ្ជាការការពារកោះតាងលេខ៣ ដើម្បីសួរនាំ និងធ្វើកំណត់ហេតុ។
នាវាឈ្មោះ សេង កង មានបណ្តោយប្រវែង ៥២ម៉ែត ទទឹង៨ម៉ែត ជម្រៅទឹក ៤.៥ម៉ែត មានកម្លាំងម៉ាស៊ីន ៥៤០សេស មានម៉ាស៊ីនរត់២ គ្រឿង និងម៉ាស៊ីនភ្លើង១គ្រឿង និងមានបុរសជនជាតិចិនជានាវិកចំនួន ៤ នាក់ ឈ្មោះ CHENG CHANGBAO អាយុ ៤៤ឆ្នាំ ឈ្មោះ WU KONGPING អាយុ៣៦ ឆ្នាំ ឈ្មោះ WANG SHENG PING អាយុ៣០ឆ្នាំ លីន ស៊ីម៉ី អាយុ ៤២ ឆ្នាំ។
តាមរបាយការណ៍ពីរដ្ឋមន្ត្រីព័ត៌មាន នាវាខាងលើបានបើកបរមកពីប្រទេសចិន ឆ្ពោះទៅកាន់ប្រទេសថៃ ដើម្បីដឹកផ្លែឈើទៅកាន់ប្រទេសចិនវិញ មូលហេតុដែលចូលសមុទ្រកម្ពុជាដោយបញ្ហាម៉ាស៊ីនខូច និងដាច់ខ្សែយុថ្កា ក៏បានអណ្តែតចូលក្នុងដែនសមុទ្រកម្ពុជា។
អ្នកទាំង៤នាក់ប្រាប់ថា លិខិតឆ្លងដែនបានធ្លាក់ចូលក្នុងទឹកបាត់ ក្រោយពីបានសាកសួរនិងធ្វើកំណត់ហេតុរួច បានបញ្ជូនអោយកម្លាំងប៉ូលិសព្រំដែនទឹក ដឹកនាំដោយលោកវរសេនីយ៍ទោ យ៉ាវ វណ្ណា ទទួល៕
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៩ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់