Connect with us

ព័ត៌មានអន្ដរជាតិ

អារ៉ាប៊ីសាអូឌីត ប្រកាសបើកដែនអាកាសរបស់ខ្លួនចំពោះ ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់

បានផុស

នៅ

ប្រទេសអារ៉ាប៊ីសាអូឌីតនៅថ្ងៃសុក្រទី១៥ខែកក្កដានេះ បានបើកដែនអាកាសរបស់ខ្លួនចំពោះ ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ដែលជាសញ្ញានៃការបញ្ចប់បម្រាមរយៈពេលដ៏យូររបស់ខ្លួន លើជើងហោះហើររបស់អ៊ីស្រាអែល ដែលហោះលើទឹកដីរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះក៏ជាជំហានដ៏សំខាន់មួយផងដែរ ឆ្ពោះទៅរកភាពប្រក្រតីរវាងប្រទេសទាំងពីរ ខណៈពេល ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ធ្វើទស្សនកិច្ចក្នុងតំបន់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ បង្ហោះលើ Twitter ប៉ុន្មានម៉ោងមុនពេលលោក Biden ត្រៀមខ្លួនក្លាយជាមេដឹកនាំសហរដ្ឋអាមេរិកដំបូងគេ ដែលហោះហើរដោយផ្ទាល់ពីអ៊ីស្រាអែល ទៅកាន់អារ៉ាប៊ីសាអូឌីត, អាជ្ញាធរអាកាសចរណ៍ស៊ីវិលបាននិយាយថា ខ្លួនប្រកាសអំពីការសម្រេចចិត្តបើកដែនអាកាសរបស់អារ៉ាប៊ីសាអូឌីត ចំពោះក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ដែល បំពេញតាមតម្រូវការរបស់អាជ្ញាធរ។

សេចក្តីប្រកាសនេះ គឺជាជំហានបន្ថែមមួយ ឆ្ពោះទៅរកការធ្វើឲ្យមានប្រក្រតីភាពឡើងវិញនៃទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែល ហើយពង្រឹងទំនាក់ទំនង ដែលធ្លាប់តែល្អក់កករក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជុំវិញការព្រួយបារម្ភរួមគ្នារបស់ពួកគេ អំពីឥទ្ធិពលកាន់តែខ្លាំងឡើងរបស់អ៊ីរ៉ង់នៅក្នុងតំបន់។

នាប៉ុន្មានឆ្នាំមកនេះ អារ៉ាប៊ីសាអូឌីត បានអនុញ្ញាតឲ្យជើងហោះហើររវាងរដ្ឋអ៊ីស្រាអែល និងរដ្ឋឈូងសមុទ្រ ឆ្លងកាត់តាមដែនអាកាសរបស់ខ្លួន។

ក្នុងឆ្នាំ ២០២០ អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជួបជាមួយព្រះអង្គម្ចាស់ Mohammed bin Salman ហើយកាលពីសប្តាហ៍មុន អ្នកសារព័ត៌មានការពារជាតិអ៊ីស្រាអែលជាច្រើននាក់ បានមកបំពេញទស្សនកិច្ចក្នុងប្រទេសនេះ ថែមទាំងបានផ្សាយព័ត៌មានអំពីការស្វាគមន៍របស់ពួកគេផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Seattlepi

ចុចអាន៖ អាមេរិកបើកភ្លើងខៀវ លក់គ្រាប់បែក៣,០០០គ្រាប់ឲ្យ អារ៉ាប៊ីសាអ៊ូឌីត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទីutes មុន

អភិបាលក្រុងខេមរភូមិន្ទ ជំរុញដល់ពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព ខណៈអាកាសធាតុចុះត្រជាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

នាវាដឹកប្រេង៧គ្រឿង​ចាកចេញ​ពីសិង្ហបុរី ក្រោយអាមេរិកដាក់ទណ្ឌកម្មនាវាដឹកប្រេង​រុស្ស៊ី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ្នក​រក​រ៉ែ១០០នាក់​​​ជាប់​គាំង​ក្នុង​អណ្តូង​រ៉ែស្លាប់​ដោយសារ​​ការ​អត់អាហារ​​​​ជាច្រើន​ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

គិតត្រឹមពេលនេះ ចំនួនអ្នកបង់ថ្លៃសំរាមមានប្រមាណ ៦០ ទៅ ៧០ ភាគរយ នាំឲ្យខាតបង់ការបង់ថ្លៃសំរាមទៅក្រុមហ៊ុនប្រមូលសំរាមទាំង ៣

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិក ព្រមានអំពីការវាយប្រហារថ្មីៗ ដែលយកលំនាំតាមអំពើភេរវកម្មនៅថ្ងៃឆ្លងឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម