ព័ត៌មានអន្ដរជាតិ
បក្សភឿថៃ ស្នើលោក ប្រាយុទ្ធ ដោះស្រាយបញ្ហាតម្លៃអគ្គិសនីឡើងថ្លៃខ្ពស់ ពិសេសចរចាប្រភពថាមពលជាមួយ កម្ពុជា
នៅថ្ងៃទី១៤ ខែកក្កដា លោក Phachara Naripthaphan ក្រុមប្រឹក្សាភិបាល និងក្រុមការងារសេដ្ឋកិច្ចរបស់គណបក្សភឿថៃ បាននិយាយអំពីការដំឡើងថ្លៃអគ្គិសនីពី ៤ បាតទៅ ៥ បាតក្នុង ១ គីឡូវ៉ាត់ម៉ោង សម្រាប់ខែកញ្ញាខាងមុខថា ការដំឡើងថ្លៃអគ្គិសនីលើសពី ២៥ ភាគរយគឺជាបន្ទុកដ៏ធ្ងន់សម្រាប់ប្រជាជនអ្នកប្រើប្រាស់ ។

បច្ចុប្បន្នអគ្គិសនីរបស់ប្រទេសថៃផលិតចេញពីឧស្ម័នធម្មជាតិច្រើនជាង ៦០ ភាគរយ ជាឧស្ម័នធម្មជាតិដែលថៃអាចជីក និងផលិតបានដោយខ្លួនឯង នាំចូល ៣៥ ភាគរយ, នាំចូលពីប្រទេសមីយ៉ាន់ម៉ា ១៧ ភាគរយ នាំចូលហ្គាស LNG ១៨ ភាគរយ ។
លោក Phachara បន្តថា ទន្ទឹមនឹងនេះប្រទេសថៃផលិតឧស្ម័នធម្មជាតិនៅក្នុងឈូងសមុទ្រថៃបានតិច ដោយសារតែជម្លោះរវាងអ្នកដេញថ្លៃសម្បទានថ្មីជាមួយនឹងអ្នកសម្បទានមុន ក្នុងការរុះរើឧបករណ៍ខួង ទើបមិនអាចនាំយកឧស្ម័នធម្មជាតិទាំងនោះឡើងមកប្រើបានដូចការរំពឹងទុក ។

លោកសង្កត់ធ្ងន់ថា ដូច្នេះ នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា គួរតែដោះស្រាយវិវាទនេះ និងពន្លឿនការចរចាអំពីប្រភពធនធានថាមពលនៅក្នុងតំបន់ត្រួតស៊ីគ្នារវាងថៃ និងកម្ពុជាដើម្បីនាំយកឧស្ម័នធម្មជាតិដែលមានតម្លៃថោក យកមកជំនួសឲ្យការនាំចូលហ្គាស LNG ព្រមទាំងបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណផលិតថាមពលដល់រោងចក្រអគ្គិសនីដែលមិនផ្គត់ផ្គង់អគ្គិសនី និងចរចាកាត់បន្ថយតម្លៃអគ្គិសនីឲ្យចុះថោកផងដែរ ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ Daily News
ចុចអាន ៖ កូនស្រីលោក ថាក់ស៊ីន ចូលរួមកាន់ទុក្ខលោក អាបេ តំណាងត្រកូល ស៊ីណាវ៉ាត់ត្រា

-
សន្តិសុខសង្គម១០ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង